បាតុករខ្មែរអាមេរិកាំងដាក់ញត្តិក្នុងប្រអប់សំបុត្រស្ថានទូតដោយសារមន្ត្រីនៅតែមិនចេញមកទទួលដោយផ្ទាល់
2024.10.15
បាតុករខ្មែរអាមេរិកាំងសោកស្ដាយដែលមន្ត្រីនៅស្ថានទូតខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន មិនព្រមចេញមកយកញត្តិដោយផ្ទាល់ ប៉ុន្តែបែរជាតម្រូវដាក់ញត្តិក្នុងប្រអប់សំបុត្រស្ថានទូតទៅវិញ។
ក្រុមបាតុករបានដាក់ញត្តិនេះនៅថ្ងៃទី៤ នៃការធ្វើបាតុកម្មរបស់ពួកគាត់ ដើម្បីទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បញ្ចប់ជាស្ថាពរនូវគម្រោងអភិវឌ្ឍន៍រួមគ្នាជាមួយឡាវ និងវៀតណាម CLV ដោះលែងអ្នកជាប់ឃុំដោយអយុត្តិធម៌ និងកែលម្អដំណើរការប្រជាធិបតេយ្យឡើងវិញ។
តើបាតុកម្មនៅថ្ងៃទី៤ និងដាក់ញត្តិនៅស្ថានទូតខ្មែរនេះមានស្ថានភាពយ៉ាងណា?
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ប្រាជ្ញ ចេវ អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។