មនុស្សសរុប១០នាក់ស្លាប់ដោយលង់ទឹកនៅខេត្តកណ្ដាលនៅរដូវទឹកឡើងឆ្នាំនេះ
ដោយ សុជីវី
2024.10.07
2024.10.07
ពិធីបុណ្យសពមនុស្ស បីនាក់ដែលបានលង់ទឹកស្លាប់ នៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងរដូវទឹកឡើងឆ្នាំនេះ នៅខេត្តកណ្ដាលមានមនុស្សក្មេងចាស់សរុបចំនួន ១០នាក់ហើយបានស្លាប់ដោយសារលង់ទឹក។
ក្នុងនោះក្នុងរយៈពេល៣ថ្ងៃ កាលពីចុងខែកញ្ញា មានកុមារតូចៗបានលង់ទឹកស្លាប់ចំនួន៧នាក់។
ដោយឡែក កាលពីថ្ងៃទី៣ ខែតុលា មានយុវជនវ័យ១៨ឆ្នាំ ម្នាក់ បានស្លាប់នៅពេលហាត់សមអុំទូក នៅទន្លេបាសាក់ក្នុងឃុំកោះខែល ស្រុកស្អាង នៅពេលដែលទូកបានលិចនៅក្នុងទន្លេ។
អភិបាលខេត្តកណ្ដាលអំពាវនាវដល់អាណាព្យាបាលនៅក្នុងខេត្តកណ្ដាលបង្កើនការប្រុងប្រយ័ត្ន និងណែនាំកុមារតូចៗកុំឱ្យទៅលេងទឹក ឬទៅក្បែរផ្លូវទឹកនៅរដូវទឹកឡើង ជាពេលដែលទឹកហូរខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។









