កម្ពុជា​បញ្ជូន​ទាហាន​មួក​ខៀវ​៧៣​នាក់ ទៅ​ប្រទេស​សូដង់​ខាងត្បូង

ដោយ ម៉ៅ សុធានី
2021-11-19
Share
កម្ពុជា​បញ្ជូន​ទាហាន​មួក​ខៀវ​៧៣​នាក់ ទៅ​ប្រទេស​សូដង់​ខាងត្បូង ​កងកម្លាំង​មួក​ខៀវកម្ពុជា ទើប​ត្រឡប់​ពី​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ស៊ូដង់ខាងត្បូង កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
រូប​ហ្វេសប៊ុក៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

កម្ពុជា​បញ្ជូនទាហាន​មួក​ខៀវ​ចំនួន ៧៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៣៤​នាក់ ទៅ​ប្រទេស​ស៊ូដង់​ខាងត្បូង (South Sudan) ដើម្បី​ទៅ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​រក្សា​សន្តិភាព ក្រោម​ឆ័ត​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​១៦ ខែវិច្ឆិកា។

មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ឲ្យ​ដឹង​ថា ទាហាន​មួក​ខៀវ​ទាំងនោះ មាន​ភារកិច្ច ចុះ​ត្រួត​ពិនិត្យ​សណ្ដាប់ធ្នាប់ ចរាចរណ៍ ការពារ​ក្បួន​ដង្ហែ​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ប្រទេស​ស៊ូដង់ និង​ការ​យាម​ល្បាត​រក្សា​សន្តិភាព​សម្រាប់​ពលរដ្ឋ​ស៊ូដង់។

ប្រភព​បន្ត​ថា ការ​ទៅ​បំពេញ​បេសកកម្ម​របស់​កងកម្លាំង​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ ៧៣៩ នា​ពេល​នេះ គឺជា​ការ​ប្ដូរ​វេន​កម្លាំង​កង​អនុសេនាធំ​កងរាជអាវុធហត្ថ​លេខ ១៨៦ ដែល​ទើប​ត្រឡប់​មក​កម្ពុជា​វិញ ចំនួន ៧៣​នាក់ ក្រោយ​ពី​បញ្ចប់​បេសកកម្ម អស់​រយៈពេល ១​ឆ្នាំ។

ចាប់ពី​ឆ្នាំ ២០០៦​មក រហូត​ដល់​បច្ចុប្បន្ន ប្រទេស​កម្ពុជា បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ចំនួន ៧.៨៩៩នាក់ ក្នុង​នោះ​មាន​ស្ត្រី​ ​៥២៨​នាក់។ នៅ​ឆ្នាំ២០២១ កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ សរុប​ចំនួន ៧៣០នាក់ ក្នុង​នោះ​មាន​ស្ត្រី ១២៤នាក់ សំរាប់​បេសកកម្ម​រក្សា​សន្តិភាព នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល