ទឹកជំនន់​នៅខេត្តពោធិ៍សាត់ ​ឡើង​ដល់​កម្រិត​ប្រកាសអាសន្ន

ដោយ ជុន ច័ន្ទបុត្រ
2021-11-16
Share
ទឹកជំនន់​នៅខេត្តពោធិ៍សាត់ ​ឡើង​ដល់​កម្រិត​ប្រកាសអាសន្ន ស្ថានភាពទឹកស្ទឹងពោធិ៍សាត់កាលពីខែតុលា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ជូនដំណឹង​ដល់ពលរដ្ឋ​ខេត្តពោធិ៍សាត់​ឱ្យបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ទឹកជំនន់ ដោយ​សារ​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ បាន​ឡើងដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ​នៅថ្ងៃទី១៦ ខែវិច្ឆិកា។

ក្រសួង​ធនធាន​ទឹក​ថា ទឹកជំនន់​នេះ​កើត​ឡើង​ដោយ​សារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​តំបន់​ជួរភ្នំ​ក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងធំ និង​ស្ទឹងព្រៃខ្លុង។

ដោយ​ឡែក​នៅស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង​ឯណោះវិញ ក៏មាន​ជំនន់ទឹក​ភ្លៀងដែរ។​ អភិបាល​ខេត្ត​បាត់ដំបង​លោក សុខ លូ បាន​ចុះពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​បាន​បង្កឱ្យ​មានផល​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ប្រឡាយទឹក ដំណាំកសិកម្ម សត្វពាហនៈ និងផ្ទៃសម្បែង​ប្រជាពលរដ្ឋ​ជាងពីរពាន់ (២០០០)នៅ​ឃុំបាសាក់ ស្រុករុក្ខគិរី។

ក្រសួង​ធនធាន​ទឹក​ឱ្យ​ដឹង​ថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ បណ្ដាល​ខេត្ត​នៅតំបន់​វាលទំនាប​កណ្ដាល បណ្ដា​ខេត្តជាប់​ជួរភ្នំ​ដងរែក និង​ខ្ពង់រាប រួមនឹង​តំបន់​មាត់សមុទ្រ មាន​ភ្លៀង ផ្គររន្ទះ​ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៦។

ក្រសួង​ធនធានទឹក អំពាវនាវ​ដល់អាជ្ញាធរ និងពលរដ្ឋ​គ្រប់ខេត្តក្រុង ពិសេស​ខេត្តពោធិ៍សាត់ ឱ្យ​បង្កើន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ និងត្រៀម​ទីទួល​សុវត្ថិភាព​សម្រាប់​ជន្លៀស​ពលរដ្ឋ​ដែលងាយ​រងគ្រោះទៅទីទូល​មាន​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល