នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ជនជាតិ​ចិន ៤នាក់ រឿង​ភ្ជង់​កាំភ្លើង​គំរាម​បាញ់​ជនជាតិ​ចិន​ដូច​គ្នា

ដោយ ខែ សុណង
2021-09-04
Share
នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ជនជាតិ​ចិន ៤នាក់ រឿង​ភ្ជង់​កាំភ្លើង​គំរាម​បាញ់​ជនជាតិ​ចិន​ដូច​គ្នា ជនជាតិ​ចិន ៤​នាក់ ដែល​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​​ខ្លួន​នៅ​ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធ​នឹង​ករណី​ភ្ជង់​កាំភ្លើង​គំរាម​បាញ់​ជនជាតិ​ចិន​ដូចគ្នា។
រូប៖ ហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ

ស្នងការ​​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ជនជាតិ​ចិន ៤​នាក់ ពាក់ព័ន្ធ​ករណី​ភ្ជង់​កាំភ្លើង​គំរាម​បាញ់​ជនជាតិ​ចិន​ដូចគ្នា។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជនជាតិ​ចិន​ម្នាក់ បាន​ប្ដឹង​ប៉ូលិស​ខេត្ត​ព្រះសីហនុ ថា​មាន​ជនជាតិ​ចិន ៤នាក់ ជិះ​រថយន្ត ១គ្រឿង ដក​កាំភ្លើង​ខ្លី​ភ្ជង់​គំរាម​បាញ់​ខ្លួន កាល​ពី​ថ្ងៃ​ទី១ ខែកញ្ញា។

សមត្ថកិច្ច​បាន​ចាប់​ជនសង្ស័យ​ចំនួន ៤នាក់ នៅ​ចំណុច​ភូមិ៣ សង្កាត់៤ ក្រុង​ព្រះសីហនុ និង​រក​ឃើញ​កាំភ្លើង​ខ្លី ០២ដើម ម៉ាករ៉ូឡូ (ROLO S&W 357 MAGNUM) មាន​គ្រាប់​ចំនួន ៦គ្រាប់ និង​ម៉ាក ស៊ីហ្សី ៧៥ (CZ75) ប្រភេទ ៩mm មាន​គ្រាប់​ចំនួន ៣១គ្រាប់ ក្នុង​រថយន្ត​ម៉ាក​ឡិកស៊ីស (Lexus) នៅ​កម្រាល​ជើង​កៅអី​ផ្នែក​ខាងក្រោយ។ សមត្ថកិច្ច​ខេត្ត​កំពុង​ចាត់​វិធានការ​លើ​ករណី​តាម​ផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល