ប្រវត្តិអ្នកមានឥទ្ធិពលមួយចំនួន
គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពោរពេញ
ទៅដោយបណ្ដាញបក្ខពួកនិយមចាក់ស្រេះ
នៅពេលដែលលោក ហ៊ុន ម៉ាណែត ឡើងស្នងតំណែងពីឪពុករបស់លោកគឺលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែសីហា មនុស្សមួយចំនួនសង្ឃឹមថា លោកនឹងក្លាយជាកម្លាំងមួយជួយឱ្យមានកំណែទម្រង់នៅក្នុងប្រទេសមួយដែលមានការអភិវឌ្ឍន៍តាមបែបអព្ភូតហេតុក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយ ហើយដែលការអភិវឌ្ឍន៍នេះត្រូវបានអន្តរាយដោយប្រព័ន្ធនយោបាយបែបជួយគ្នាទៅវិញទៅមក ឬ «ឯងជួយអញ អញជួយឯង» និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។
- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
លោក លី រតនរស្មី ពីមេខ្យល់នាំពលករនៅស្រុកថៃ ក្លាយជាអ្នកបញ្ជាខ្មាន់កាំភ្លើង ក្រោយក្លាយជាទីប្រឹក្សាលោក ហ៊ុន សែន
2025-01-18ប្រភពមួយចំនួន បានលាតត្រដាងថា លោក លី រតនរស្មី ដែលជាអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជា ដែលតាមឃ្លាំមើល និងរាយការណ៍ពីសកម្មជនប្រឆាំងនៅក្នុងប្រទេសថៃ ទៅកាន់រដ្ឋាភិបាលកម្ពុជា។ ពួកគាត់យល់ឃើញថា ការបញ្ជាឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា នេះ មិនមែនជាគោលបំណងរបស់ លោក លី រតនរស្មី ឡើយ ប៉ុន្តែទំនងជាបញ្ជារបស់មេដឹកនាំបក្សកាន់អំណាច។
លោក ឃួង ស្រេង ពីមន្ត្រីខណ្ឌតូចតាចទៅជាអភិបាលក្រុងភ្នំពេញដោយសារស្នាដៃបម្រើគ្រួសារត្រកូលហ៊ុន
2025-01-16អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រវត្តិការងារក្នុងជួរស្ថាប័នរដ្ឋតាំងពីលោកមានតំណែងជាមន្ត្រីសាលាខណ្ឌតូចតាច រហូតដល់ពេលលោកត្រូវបានរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាអភិបាល រាជធានីភ្នំពេញរហូតដល់ពេលបច្ចុប្បន្ន។
ប្រវត្តិសង្ខេបស្រ្តីទី១ អ្នកស្រី ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
អ្នកស្រី ពេជ ចន្ទមុន្នី បានក្លាយជាស្រ្តីទី១ របស់កម្ពុជាក្រោយប្ដីរបស់អ្នកស្រី គឺលោក ហ៊ុន ម៉ាណែត ត្រូវបានឪពុកគឺលោក ហ៊ុន សែន លើកបន្តុបឱ្យបន្តគ្រប់គ្រងតួនាទីជានាយករដ្ឋមន្ត្រី កាលពីខែសីហាឆ្នាំ២០២៣។ តើអ្នកស្រី ពេជ ចន្ទមុន្នី ឬស្ត្រីទី១ រូបនេះមានប្រវត្តិយ៉ាងណា?