បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២

អាជ្ញាធរ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន អាជ្ញាធរ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន

អាជ្ញាធរ​មូលដ្ឋាន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បង្ក​ការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល​បោះឆ្នោត​មួយចំនួន​នៅ​ថ្ងៃ​បោះឆ្នោត​ឃុំសង្កាត់ នៅថ្ងៃទី​៥ មិថុនា។

មន្ត្រីបក្ស​ភ្លើង​ទៀន​៖ អាជ្ញាធរ​បង្ក​ភាពភ័យខ្លាច​ដល់​ពលរដ្ឋ​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន មន្ត្រីបក្ស​ភ្លើង​ទៀន​៖ អាជ្ញាធរ​បង្ក​ភាពភ័យខ្លាច​ដល់​ពលរដ្ឋ​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន

អាជ្ញាធរ​មូលដ្ឋាន​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​មួយ​ចំនួន​នៅ​ថ្ងៃ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី៥ ខែ​មិថុនា។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន និង​ប្រជា​ពលរដ្ឋ​ចាត់​ទុក​ទង្វើ​ទាំង​នោះ គឺ​ជា​ការ​រំលោភ​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ និង​គំរាម​កំហែង​ដល់​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

លទ្ធផល​បឋម៖ បក្ស​ភ្លើងទៀន​មាន​ប្រៀប​ជាង​បក្ស​កាន់អំណាច​តែ ៤ឃុំ​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស ខណៈ​ការបោះឆ្នោត​រង​ការរិះគន់​ថា អាក្រក់​ជាង​ពេល​ណាៗ​ទាំងអស់ លទ្ធផល​បឋម៖ បក្ស​ភ្លើងទៀន​មាន​ប្រៀប​ជាង​បក្ស​កាន់អំណាច​តែ ៤ឃុំ​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស ខណៈ​ការបោះឆ្នោត​រង​ការរិះគន់​ថា អាក្រក់​ជាង​ពេល​ណាៗ​ទាំងអស់

លទ្ធផល​បឋម​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប គិត​ត្រឹម​យប់ថ្ងៃទី០៥ ខែមិថុនា ឱ្យ​ដឹង​ថា នៅ​ទូទាំង​ប្រទេស គណបក្ស​ភ្លើងទៀន​កំពុង​មាន​ប្រៀប​ជាង​បក្ស​កាន់​អំណាច​តែ ៤ឃុំ​ប៉ុណ្ណោះ។

លោក កឹម សុខា និង​អ្នក​គាំទ្រ​លោក កឹម សុខា មិន​ទៅ​បោះ​ឆ្នោត លោក កឹម សុខា និង​អ្នក​គាំទ្រ​លោក កឹម សុខា មិន​ទៅ​បោះ​ឆ្នោត

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​គាំទ្រ​លោក​មួយ​ចំនួន សម្រេច​ធ្វើ​ពហិការ មិន​ទៅ​បោះឆ្នោត​ទេ នៅ​ថ្ងៃ​ទី៥ ខែមិថុនា​នេះ។ មនុស្ស​ជំនិត​លោក កឹម សុខា ឲ្យ​ដឹង​ថា មូលហេតុ​ដែល​លោក កឹម សុខា និង​អ្នក កឹម សុខា និយម មិន​ទៅ​បោះ​ឆ្នោត ព្រោះ​មិន​មាន​ជម្រើស​សម្រាប់​ពួក​គេ​ជ្រើសរើស។

អង្គការ​សង្គមស៊ីវិលរកឃើញ​ថា​ មានការ​គំរាមកំហែង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុងថ្ងៃបោះឆ្នោត អង្គការ​សង្គមស៊ីវិលរកឃើញ​ថា​ មានការ​គំរាមកំហែង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុងថ្ងៃបោះឆ្នោត

អង្គការ​សង្គមស៊ីវិលរកឃើញ​ថា​ មានការ​គំរាមកំហែង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​ថ្ងៃ​បោះឆ្នោត​ ដែល​បង្ក​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន។​ ទោះ​យ៉ាងណា​ មន្រ្តី​គ.ជ.ប​ អះអាង​ថា​ ទិដ្ឋភាព​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ដំណើរ​ល្អ​ ហើយ​ គ.ជ.ប​ មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​នៅ​ឡើយ​ទេ​ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ។

គណបក្ស​ភ្លើងទៀន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ អាណត្តិទី៥ គណបក្ស​ភ្លើងទៀន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ អាណត្តិទី៥

គណបក្ស​ភ្លើងទៀន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ឃុំ ​សង្កាត់​អាណត្តិទី៥ ដោយ​សារ​លទ្ធផល​ដែល​ចេញ​ពី​ការ​បោះឆ្នោត​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ និង​រំលោភ​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ ប៉ុន្តែ​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​អះអាង​ថា ដំណើរ​ការ​នៃ​ការបោះឆ្នោត​​បាន​ប្រព្រឹត្តទៅ​ជា​ប្រក្រតី​ ត្រឹមត្រូវ ​មាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ។

មតិ​ពលរដ្ឋ​ជុំវិញ​ការ​បោះ​ឆ្នោត​ឃុំ/សង្កាត់​អាណត្តិ​ទី៥ មតិ​ពលរដ្ឋ​ជុំវិញ​ការ​បោះ​ឆ្នោត​ឃុំ/សង្កាត់​អាណត្តិ​ទី៥

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា យល់​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា/ឃុំ​សង្កាត់​អាណត្តិ​ទី៥ នេះ​ថា មិន​ឆ្លុះ​បញ្ចាំង ពី​ឆន្ទៈ​នយោបាយ​រួមរបស់​ពលរដ្ឋ​នោះ​ទេ។

គណបក្ស​ភ្លើងទៀន​ប្ដឹង​តវ៉ា​ទៅ​គ.ជ.ប ឲ្យ​ពិនិត្យ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ឡើង​វិញ គណបក្ស​ភ្លើងទៀន​ប្ដឹង​តវ៉ា​ទៅ​គ.ជ.ប ឲ្យ​ពិនិត្យ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ឡើង​វិញ

មន្ត្រី​គណបក្ស​ភ្លើងទៀន​​ដាក់​​ពាក្យ​​បណ្ដឹង​​ប្ដឹង​តវ៉ា​ទៅ​គ.ជ.ប ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ត្រួត​ពិនិត្យ​ឡើងវិញ​នូវ​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់។ ដោយ​ឡែក​ មន្ត្រី​បក្ស​កាន់​​អំណាច​​ថា ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី៥ មិថុនា គឺប្រព្រឹត្តទៅ​ដោយ​ភាព​យុត្តិធម៌​និង​គោរព​ទៅ​តាម​នីតិ​វិធី​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

គណបក្ស​កម្ពុជា​និយម​ថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​ពុំបាន​អនុវត្ត​ពេញ​លេញ​តាម​គោលការណ៍​សេរី និង​យុត្តិធម៌​នោះ​ទេ គណបក្ស​កម្ពុជា​និយម​ថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​ពុំបាន​អនុវត្ត​ពេញ​លេញ​តាម​គោលការណ៍​សេរី និង​យុត្តិធម៌​នោះ​ទេ

គណបក្ស​កម្ពុជា​និយម សោកស្តាយ​ចំពោះ​ការប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥។ គណបក្សនេះ​គូសបញ្ជាក់​ក្នុងសេចក្តីថ្លែងការណ៍​ផ្សាយ​នៅថ្ងៃទី០៦ ខែមិថុនា ថា ការ​បោះឆ្នោត​នេះ ពុំ​បាន​អនុវត្ត​ពេញលេញ​តាម​គោលការណ៍​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ។

លទ្ធផល​បឋម៖ បក្ស​​កាន់​​អំណាច​​របូត​​អាសនៈ​​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​​អស់​ជិត​២​ពាន់​​អាសនៈ​ទៅ​​បក្ស​​ភ្លើង​​ទៀន​ លទ្ធផល​បឋម៖ បក្ស​​កាន់​​អំណាច​​របូត​​អាសនៈ​​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​​អស់​ជិត​២​ពាន់​​អាសនៈ​ទៅ​​បក្ស​​ភ្លើង​​ទៀន​

លទ្ធផល​​បឋម​​ក្រៅ​ផ្លូវ​​ការ​​ឱ្យ​ដឹង​​ថា គណបក្ស​កាន់អំណាច​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​របូត​អស់​អាសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់​អស់ជិត ២ពាន់​អាសនៈ​ទៅគណបក្ស​ភ្លើងទៀន នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី៥​នេះ។

កូន​ស្រី​លោក ចៅ វាសនា ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី២ ប៉ោយប៉ែត​បក្ស​ភ្លើង​ទៀន ប្ដេជ្ញា​ធ្វើ​ការ​ឱ្យ​បាន​ល្អ ដើម្បី​បម្រើ​ពលរដ្ឋ កូន​ស្រី​លោក ចៅ វាសនា ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី២ ប៉ោយប៉ែត​បក្ស​ភ្លើង​ទៀន ប្ដេជ្ញា​ធ្វើ​ការ​ឱ្យ​បាន​ល្អ ដើម្បី​បម្រើ​ពលរដ្ឋ

កូន​ស្រី​របស់​លោក​ ចៅ វាសនា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​ប៉ោយប៉ែត​ គឺ​អ្នក​ស្រី ចៅ រតនៈ​ ដែល​ជាប់​ទើប​តែ​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី២ សង្កាត់​ប៉ោយប៉ែត ប្ដេជ្ញា​ថា​នឹង​ខំ​ប្រឹង​ធ្វើ​ការ​ងារ​ឱ្យ​បាន​ល្អ​ ដើម្បី​បំពេញ​បំណង​របស់​ម្ចាស់​ឆ្នោត​មិន​ឱ្យ​ខក​ចិត្ត​ឡើយ។

តំណាង​​សង្គម​ស៊ីវិល​​និង​​គណបក្ស​​នយោបាយ​​ជំរុញ​​ឱ្យ​ គ.ជ.ប សម្រួល​​ឱ្យ​​ពលករ​​ខ្មែរ​​នៅ​​ក្រៅ​​ប្រទេស​​មាន​​សិទ្ធិ​​បោះឆ្នោត​​នៅ​​ឆ្នាំ២០២២ តំណាង​​សង្គម​ស៊ីវិល​​និង​​គណបក្ស​​នយោបាយ​​ជំរុញ​​ឱ្យ​ គ.ជ.ប សម្រួល​​ឱ្យ​​ពលករ​​ខ្មែរ​​នៅ​​ក្រៅ​​ប្រទេស​​មាន​​សិទ្ធិ​​បោះឆ្នោត​​នៅ​​ឆ្នាំ២០២២

តំណាង​​សង្គម​​ស៊ីវិល និង​គណបក្ស​នយោបាយ​ បាន​ជម្រុញ​ឱ្យ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់ថា​ គ.ជ.ប សម្រួល​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​​មាន​​សិទ្ធិ​ចូលរួម​បោះឆ្នោត​ឃុំ-​​សង្កាត់ ក្នុង​​ពេល​​ខាង​​មុខ ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញកម្ពុជា។ ពួកគេបាន​លើក​ឡើង​ពី​លំហរ​សេរីភាព​នៃ​ការ​ធ្វើ​នយោបាយ​ដែល​​កំពុង​​រង​​ការ​​រឹតត្បិត ហើយ​ពួកគេ​​ក៏​​ស្នើឱ្យ​ គ.ជ.ប សម្រួល​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត ក្នុងឆ្នាំ២០២២នេះ។

សកម្មជន​​បក្ស​ប្រឆាំង​លោក ​ចៅ​ វាសនា ​ប្រកាស​​បន្ត​​ការងារ​​​នយោបាយ​​ដើម្បី​​​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ដោយ​​មិន​​រួញរា​ឡើយ សកម្មជន​​បក្ស​ប្រឆាំង​លោក ​ចៅ​ វាសនា ​ប្រកាស​​បន្ត​​ការងារ​​​នយោបាយ​​ដើម្បី​​​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ដោយ​​មិន​​រួញរា​ឡើយ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ម្នាក់​​ ដែល​​ទើប​តែ​​ចេញ​ពី​ពន្ធនាគារ​ថ្មីថ្មោង​លោក​ ចៅ វាសនា​ បាន​ប្រកាស​ថា នឹង​បន្ត​​ការងារ​នយោបាយ​ដ៏​​សកម្ម​ឡើង​វិញ​ ដើម្បី​​​​ចូល​រួម​ស្តា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​លើក​ឡើង​បែប​នេះ​ ដោយសារ​តែ​លោក​​ឈឺចាប់​​​ ដែល​អាជ្ញាធរ​​ចាប់​លោក​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​​​អស់​រយៈ​ពេល ​៥​ឆ្នាំ។

គណបក្ស​នយោបាយ​ចាប់​ផ្តើម​ដាក់​បេក្ខជន​ឃុំ​សង្កាត់ ខណៈរូបភាព​គំរាម​កំហែង​នៅ​តែ​មាន គណបក្ស​នយោបាយ​ចាប់​ផ្តើម​ដាក់​បេក្ខជន​ឃុំ​សង្កាត់ ខណៈរូបភាព​គំរាម​កំហែង​នៅ​តែ​មាន

គណបក្ស​​នយោ​បាយ​​ចាប់​​ផ្តើម​​ចុះ​​បញ្ជី​​បេក្ខជន​ឈរ​ឈ្មោះ​របស់​ខ្លួន សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ​២០២២ ដើម្បី​ឱ្យ​ពលរដ្ឋ​ជ្រើស​រើស​តំណាង​ដែល​មក​ពី​គណបក្ស​នយោ​បាយ​ទាំង​នោះ ខណៈ​គណបក្ស​មួយ​ចំនួន​អះអាង​ថា អាជ្ញាធរ​​នៅ​តែ​ដាក់​សម្ពាធ គំរាម​កំហែង បំភិតបំភ័យ​បេក្ខ​ជន និង​សកម្មជន​ពួក​គេ​ស្ទើរ​គ្រប់​រូប​ភាព។ មន្រ្តី​សង្គម​ស៊ីវិល​ស្នើ​ដល់ភាគី​ពាក់​ព័ន្ធ​បញ្ឈប់​ការ​ប្រព្រឹត្ត​ទង្វើ​ដែល​ផ្ទុយ​ពី​ច្បាប់ ដើម្បី​ធានា​ថា ​ពលរដ្ឋ​គ្រប់រូប​បាន​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន ដោយ​គ្មាន​ការ​រើស​អើង។

គណបក្ស​ភ្លើងទៀន ដាក់​បេក្ខជន​បាន​ជាង ១.៦០០ ឃុំ​សង្កាត់​នៅ​២៥​ខេត្ត​ក្រុង គណបក្ស​ភ្លើងទៀន ដាក់​បេក្ខជន​បាន​ជាង ១.៦០០ ឃុំ​សង្កាត់​នៅ​២៥​ខេត្ត​ក្រុង

នៅ​​ថ្ងៃ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បញ្ជី​បេក្ខជន​​នៃ​​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ អាណត្តិទី៥ ឆ្នាំ​២០២២ ដែល​មាន​រយៈពេល៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី៤ ដល់ថ្ងៃទី​​៦ ខែ​មីនានេះ​ គណបក្ស​ភ្លើងទៀន ​បាន​ដាក់​បេក្ខជន​ជាង ១.៦០០ ឃុំ​សង្កាត់​នៅ​២៥ ខេត្តក្រុង ក្នុង​ចំណោម​ឃុំសង្កាត់ ១.៦៥២ ដែល​ចំនួន​នេះ​គឺ​នៅ​ក្រោម​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ។

គ.ជ.ប និង​ក្រសួងមហាផ្ទៃ​ ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​​កុំ​ប្រើប្រាស់​​អំណាច ឥទ្ធិពល និង​​ធនធាន​​រដ្ឋ​​ក្នុង​​ការ​ឃោសនា​បោះ​ឆ្នោត​ គ.ជ.ប និង​ក្រសួងមហាផ្ទៃ​ ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​​កុំ​ប្រើប្រាស់​​អំណាច ឥទ្ធិពល និង​​ធនធាន​​រដ្ឋ​​ក្នុង​​ការ​ឃោសនា​បោះ​ឆ្នោត​

គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ​រួមគ្នា ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​រួម​មានមេឃុំ ចៅសង្កាត់ ជំទប់ សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ស្មៀន​​ និង​មេភូមិ នៅ​ក្នុង​តំណែង ថា​មិន​ឱ្យ​​យក​តួនាទី ឬ​ប្រើ​ឥទ្ធិពល​នៃ​តួនាទី ធនធាន​ថវិកា និង​ពេលវេលា​ការងារ​ទៅ​ប្រើប្រាស់​បម្រើ​ការងារ​គណបក្ស​នយោបាយ​នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។ អ្នកឃ្លាំមើល​ការបោះឆ្នោត​សាទរ​នឹង​ការណែនាំ​នេះ ប៉ុន្តែ​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​​តាមដាន​ការអនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព។

គណបក្ស​​ភ្លើងទៀន ​បន្ត​​រង​​ការ​​គំរាម​​ពី​​អាជ្ញាធរ ​​និង​​​ជន​​មិន​​ស្គាល់​​មុខ​​ គណបក្ស​​ភ្លើងទៀន ​បន្ត​​រង​​ការ​​គំរាម​​ពី​​អាជ្ញាធរ ​​និង​​​ជន​​មិន​​ស្គាល់​​មុខ​​

គណបក្ស​​ភ្លើងទៀន​​បន្ត​​រង​​ការ​​គំរាម​​កំហែង​​​​ពី​​អាជ្ញាធរ​ និង​​ជន​មិន​ស្គាល់​មុខ​​ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាន់​តែខិត​ជិត​មក​ដល់​។​​ ការធ្វើ​ទុក្ខបុកម្នេញនេះ​ បានកើតឡើងនៅរាជធានីភ្នំពេញ និង​នៅខេត្តចំនួន ៤ ផ្សេងៗ ទៀត។​ មន្រ្តី​សង្គម​ស៊ីវិល​​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​ជំរុញ​រដ្ឋាភិបាល​ គួរ​មាន​​វិធានការ​លើ​មន្រ្តី​​មូលដ្ឋាន​ដែល​​បង្ក​ការ​លំបាក​ដល់​គណបក្ស​នយោបាយ​​ ​និង​ស្វែង​រក​ជន​ប្រព្រឹត្តដែល​បំផ្លាញ​ស្លាក​គណបក្សយកមកផ្ដន្ទាទោស​​​។​

ពលរដ្ឋ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង​ថា គំរាម​ពលរដ្ឋ​ឱ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​ជា​ថ្នូរ​ប័ណ្ណ​ក្រីក្រ ពលរដ្ឋ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង​ថា គំរាម​ពលរដ្ឋ​ឱ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​ជា​ថ្នូរ​ប័ណ្ណ​ក្រីក្រ

ពលរដ្ឋ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចោទ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​នេះ​ថា ដើរ​គំរាម​កំហែង​ពលរដ្ឋ​តាម​ផ្ទះ ​បង្ខំ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជា​កម្ពុជា ដើម្បី​ជា​ថ្នូរ​ធ្វើ​ប័ណ្ណ​ក្រីក្រ​ឱ្យ​ពួកគាត់។ ចំណែកអាជ្ញាធរ​ឃុំ​បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ។

មន្ត្រី គ.ជ.ប ណែនាំ​ឱ្យ​អ្នក​ពាក់ព័ន្ធ​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឱ្យ​បាន​ល្អ និង​មាន​ទំនុក​ចិត្ត​ពី​ម្ចាស់​ឆ្នោត មន្ត្រី គ.ជ.ប ណែនាំ​ឱ្យ​អ្នក​ពាក់ព័ន្ធ​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឱ្យ​បាន​ល្អ និង​មាន​ទំនុក​ចិត្ត​ពី​ម្ចាស់​ឆ្នោត

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នុត សុខុម ជំរុញ​ភាគី​ពាក់ព័ន្ធ​ និង​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី-ខេត្ត (PEC) ទាំង​អស់​ឱ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ២០២២ នេះ ឱ្យ​បាន​ល្អ​តាម​នីតិវិធី និង​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ជា​មុខមាត់ គ.ជ.ប និង​ជា​គំរូ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ២០២៣ ខាង​មុខ។

លោក ហ៊ុន សែន សន្យា​មិន​ចេញ​មុខ​ឃោសនា​បោះឆ្នោត និង​ណែនាំ​ឲ្យ​អាជ្ញាធរ បង្ក​បរិយាកាស​ល្អ លោក ហ៊ុន សែន សន្យា​មិន​ចេញ​មុខ​ឃោសនា​បោះឆ្នោត និង​ណែនាំ​ឲ្យ​អាជ្ញាធរ បង្ក​បរិយាកាស​ល្អ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រកាស​សន្យា​ថា លោក​ នឹង​មិន​ចេញ​មុខ​ជួយ ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​បេក្ខជន​មក​ពី​គណបក្ស​របស់​លោក​ និង​ផ្ញើ​សារ​អំពាវនាវ​ជាថ្មី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ បង្ក​បរិយាកាស​ល្អ​សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខាង​មុខ។

មន្រ្តី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​​ពួកគាត់​នៅតែ​បន្ត​តស៊ូ​មតិ​ឲ្យ​បើក​ដំណើរការ​បក្ស​នេះ​ឡើងវិញ មន្រ្តី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​​ពួកគាត់​នៅតែ​បន្ត​តស៊ូ​មតិ​ឲ្យ​បើក​ដំណើរការ​បក្ស​នេះ​ឡើងវិញ

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​ពួកគាត់​នៅតែ​បន្ត​តស៊ូ​មតិ​លើឆាកអន្តរជាតិ​ ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ផ្តល់​នីតិសម្បទា​ឲ្យ​គណបក្ស​នេះ​ ​អាច​បើក​​ដំណើរការ​​ឡើងវិញ​បាន​។​

ដំណើរ​ឆ្ពោះ​ទៅ​ចូលរួម​បោះឆ្នោត ឃុំ-សង្កាត់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដំណើរ​ឆ្ពោះ​ទៅ​ចូលរួម​បោះឆ្នោត ឃុំ-សង្កាត់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី២២ ខែ​មេសា ជជែក​អំពី៖ ដំណើរ​ឆ្ពោះ​ទៅ​ចូលរួម​បោះឆ្នោត ឃុំ-សង្កាត់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។

គណបក្ស​ភ្លើង​ទៀន​​​​ចោទ​អាជ្ញាធរ​​សង្កាត់​​​សៀមរាប​ថា ​រើស​​អើង​​​និង​​​​​​​​​​បង្ក​ការ​លំបាក​​ក្នុង​​ការ​​​លើក​​ស្លាក​​​​​​ គណបក្ស​ភ្លើង​ទៀន​​​​ចោទ​អាជ្ញាធរ​​សង្កាត់​​​សៀមរាប​ថា ​រើស​​អើង​​​និង​​​​​​​​​​បង្ក​ការ​លំបាក​​ក្នុង​​ការ​​​លើក​​ស្លាក​​​​​​

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​​ ចោទប្រកាន់​អាជ្ញាធរ​សង្កាត់​សៀមរាប ក្រុង​សៀមរាប​ ថាបាន​​​​រើស​អើង​ និង​​​មាន​ចេតនារឹតត្បិត​ចង់​រក​រឿង​​ពួកលោក​ ​មិន​ឱ្យ​លើកស្លាកគណបក្ស។ ចំណែក​​គណបក្ស​កាន់​អំណាច​​​អាច​លើក​ស្លាក​គណបក្ស​បាន​​ដោយ​សេរី​​។​​​​​​​​​ សកម្មភាពរបស់អាជ្ញាធរខេត្តសៀមរាបនេះ គឺផ្ទុយពីសេចក្តីណែនាំរបស់​​​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង។

តើ​សភាពការណ៍​បច្ចុប្បន្ន​អាច​អំណោយផល​ដល់​ការបោះឆ្នោត​នា​ពេល​ខាងមុខ​ដែរ​ឬទេ? តើ​សភាពការណ៍​បច្ចុប្បន្ន​អាច​អំណោយផល​ដល់​ការបោះឆ្នោត​នា​ពេល​ខាងមុខ​ដែរ​ឬទេ?

សង្គម​ស៊ីវិល និង​អ្នកវិភាគ​សង្គម មើល​ឃើញ​ថា វិបត្តិ​នយោបាយ​នៅ​មិន​ទាន់​ដោះស្រាយ ហើយ​បរិយាកាស​នយោបាយ​វិញ ក៏​មិន​ទាន់​អំណោយផល​ដល់​គណបក្ស​នយោបាយ​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត​ប្រកបដោយ​ភាព​សេរី និង​យុត្តិធម៌​នៅ​ឡើយ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​នៅ​គ្រា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​សំណើ​រួម​៦​ចំណុច ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះស្រាយ ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

មន្ត្រី​​បក្ស​​ភ្លើង​ទៀន​​ចោទ​​អាជ្ញាធរ​​ខេត្ត​ប៉ៃលិន​​ ថា​​រឹតត្បិត​​សកម្មភាព​​ធ្វើ​នយោបាយ​​កាន់​តែ​ខ្លាំង​​​ខណៈ​​​​កៀក​​ថ្ងៃ​បោះឆ្នោត​​ឃុំ​សង្កាត់​​​ មន្ត្រី​​បក្ស​​ភ្លើង​ទៀន​​ចោទ​​អាជ្ញាធរ​​ខេត្ត​ប៉ៃលិន​​ ថា​​រឹតត្បិត​​សកម្មភាព​​ធ្វើ​នយោបាយ​​កាន់​តែ​ខ្លាំង​​​ខណៈ​​​​កៀក​​ថ្ងៃ​បោះឆ្នោត​​ឃុំ​សង្កាត់​​​

សកម្មជន​​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​ប៉ៃលិន​​ ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង​ប៉ៃលិន ថា​បាន​រឹតត្បិត​សកម្មភាព​ធ្វើ​នយោបាយ​របស់​ពួកគេ​​កាន់​តែ​ខ្លាំង។ ប្រតិកម្ម​​នេះ​​ធ្វើ​ឡើង​​ក្រោយ​ពេល​​អាជ្ញាធរ​ក្រុង​នេះ​បាន​រារាំង​ពួកគេ​លើក​ស្លាក​គណបក្ស​ ដើម្បី​​ត្រៀម​ចូល​រួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​នៅ​មិថុនា​ខាង​មុខ។

មូលហេតុ​​ដែល​​គណបក្ស​សិទ្ធិ​មនុស្ស សម្រេច​មិន​បន្ត​សកម្មភាព​នយោបាយ​របស់​ខ្លួន មូលហេតុ​​ដែល​​គណបក្ស​សិទ្ធិ​មនុស្ស សម្រេច​មិន​បន្ត​សកម្មភាព​នយោបាយ​របស់​ខ្លួន

គណបក្សប្រឆាំង​ធំ​ៗ​ ពីរ​ ​គឺ​គណបក្ស​ ​សម​ ​រង្ស៊ី ​ដែល​ក្រោយមក​ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស​ភ្លើង​ទៀន​ ​បាន​ច្របាប់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​ ​ដើម្បី​ង្កើត​បានជា​កម្លាំង​រួមគ្នា​មួយ​ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។

មន្ត្រី​បក្ស​ភ្លើងទៀន​​ចោទអភិបាល​ស្រុក​​សាលាក្រៅ​ ខេត្តប៉ៃលិន​ថា ​​បញ្ជា​អាជ្ញាធរ​ឱ្យ​ដក​​ស្លាក​​គណបក្ស​ភ្លើង​ទៀន​ក្នុង​ខេត្ត​នេះ​ មន្ត្រី​បក្ស​ភ្លើងទៀន​​ចោទអភិបាល​ស្រុក​​សាលាក្រៅ​ ខេត្តប៉ៃលិន​ថា ​​បញ្ជា​អាជ្ញាធរ​ឱ្យ​ដក​​ស្លាក​​គណបក្ស​ភ្លើង​ទៀន​ក្នុង​ខេត្ត​នេះ​

មន្ត្រី​បក្ស​ភ្លើងទៀន​​​ចោទ​ប្រកាន់​​​អភិបាលស្រុក​សាលាក្រៅ​ខេត្តប៉ៃលិនថា បាន​បញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងកម្លាំង​​ទៅ​ដក​ស្លាក​គណបក្ស​ភ្លើង​ទៀន​ ដែលទើប​​បាន​​លើក​​នៅ​មុខ​ផ្ទះ​សកម្មជន​គណបក្ស​​នេះ​កាលពី​​ព្រឹក​ថ្ងៃ​២៦ ខែមករា​ ។​ ទោះ​យ៉ាងណា​ អភិបាល​ស្រុក​ដែល​រងការ​ចោទ​ប្រកាន់​ឆ្លើយតប​ថា លោក​​​មិន​បាន​ដឹង​រឿង​នេះ​ទេ និងព្រមានប្ដឹងចំពោះការចោទប្រកាន់នេះ។​

លោក ស ខេង បញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ការ​ពារ​សុវត្ថិភាព​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គ្រប់​សកម្មភាព​គណបក្ស លោក ស ខេង បញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ការ​ពារ​សុវត្ថិភាព​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គ្រប់​សកម្មភាព​គណបក្ស

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ការ​ពារ​សុវត្ថិភាព​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រប់​សកម្មភាព​គណបក្ស​នយោបាយ ដោយ​គ្មានការ​រើសអើង និង​ប្រកាន់​បក្ខ​ពួក ​ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នា​ពេល​ខាងមុខ​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។

ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាប់​ឆ្នោត​គណបក្ស​ភ្លើងទៀន​ត្រៀម​ខ្លួន​ចូល​ធ្វើការ​ដោយ​ ប្តេជ្ញា​បំរើ​ពលរដ្ឋ​អស់​ពី​សមត្ថភាព ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាប់​ឆ្នោត​គណបក្ស​ភ្លើងទៀន​ត្រៀម​ខ្លួន​ចូល​ធ្វើការ​ដោយ​ ប្តេជ្ញា​បំរើ​ពលរដ្ឋ​អស់​ពី​សមត្ថភាព

ក្រុម​​ប្រឹក្សា​​ឃុំសង្កាត់​​ជាប់​ឆ្នោត​​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​មាននិ​ន្នាកាទៅ​រក​ប្រជាធិបតេយ្យ ត្រៀម​ខ្លួន​ចូល​ធ្វើការ​នៅតាម​ឃុំ​សង្កាត់ ដោយ​ប្ដេជ្ញា​ថា ពួកគេ​នឹង​ធ្វើ​ការ​ងារឱ្យល្អ​បម្រើ​ប្រជាពលរដ្ឋ។ ការលើក​ឡើង​នេះបន្ទាប់​ពី​រដ្ឋបាល​ខេត្ត​នានា​ទូទាំង​ប្រទេស​នឹង​ចាប់​ផ្ដើមប្រកាសសុពលភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​តាម​មូលដ្ឋាន​ក្នុង​ពេល​ឆាប់ៗ​នេះ។ សង្គមស៊ីវិល​សាទរ​ចំពោះ​ការ​ប្រកាស​សុពលភាព​ និង​អំពាវនាវ​អោយ​ក្រុម​ប្រឹក្សា​ដែល​ជាប់​ឆ្នោត​ទាំងនោះ​ធ្វើ​ការ​រួមគ្នា​បំរើ​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សេចក្ដីសុខ​របស់​ពលរដ្ឋ។

View Full Site