ប័ណ្ណសារព័ត៌មាន
2023-05-26
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថាការសម្រេចបិទផ្លូវតវ៉ារបស់ក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខនេះ គឺជាទង្វើផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
2023-05-26
សកម្មជនគណបក្សភ្លើងទៀននៅខេត្តមួយចំនួននៅតែបន្តធ្វើសកម្មភាពនយោបាយ នៅតាមមូលដ្ឋានដដែល បើទោះបីជាគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតក៏ដោយ។ អ្នកជំនាញខាងការបោះឆ្នោត លើកឡើងថា ការដែលសកម្មជនគណបក្សភ្លើងទៀនចូលរួមធ្វើសកម្មភាពនយោបាយជារឿងល្អ ដែលធ្វើឱ្យគណបក្សនេះកាន់តែមានប្រជាប្រិយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតផ្សេងទៀត។
2023-05-26
អតីតតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺ លោក តុ វ៉ាន់ចាន់ ទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ព្រះបរមនាថ សីហមុនី បន្ទាប់ពីមានសំណើទូលថ្វាយព្រះករុណាពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។
2023-05-26
របាយការណ៍ចុងក្រោយរបស់អង្គការយូនីសេហ្វ (UNICEF) បង្ហាញពីក្តីព្រួយបារម្ភជាខ្លាំងអំពីវិបត្តិអាកាសធាតុ និងបរិស្ថាន ដែលបង្កហានិភ័យខ្ពស់ដល់អាយុជីវិតរបស់កុមារនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
2023-05-25
គ្មានឡើយវត្តមានគណបក្សប្រឆាំងធំជាងគេ គឺគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ។ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលរងនូវការរិះគន់ថា ស្ថិតក្រោមខ្សែញាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនខុសពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះ នៅថ្ងៃទី២៥ ខែឧសភា បានសម្រេចបិទផ្លូវតវ៉ាមិនអនុញ្ញាតឱ្យគណបក្សនេះ ចូលរួមការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ។
2023-05-25
ក្រុមពលរដ្ឋមកពីតាមបណ្ដាខេត្ត បន្តប្រមូលផ្ដុំគ្នានៅក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់ ឱ្យមានសេរីភាពវិញ។ ចំណែកពលរដ្ឋខ្លះទៀត ត្រូវបានអាជ្ញាធរគំរាមកំហែងមិនឱ្យឡើងភ្នំពេញដើម្បីចូលរួមការតវ៉ានេះ។
2023-05-25
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា បានប្រកាសសាលក្រមសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមលើថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៩នាក់ ដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំ ទៅដល់ ២ឆ្នាំ។
2023-05-25
សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងស្នើឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើមទៅពិនិត្យស្ថានភាពខ្មែរកម្ពុជាក្រោមដែលរស់នៅលើទឹកដីកំណើត។ សំណើនេះធ្វើឡើងបន្ទាប់ពី វៀតណាមបន្តអះអាងថា អាជ្ញាធរមិនបានរំលោភសិទ្ធិខ្មែរកម្ពុជាក្រោម។
2023-05-25
មេដឹកនាំគណបក្សភ្លើងទៀន ស្នើអ្នកគាំទ្ររបស់ខ្លួនកុំតក់ស្លុត កុំរាថយ បើទោះជាក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលចុងក្រោយសម្រេចមិនឱ្យគណបក្សនេះចូលរួមក្នុងការបោះឆ្នោតខាងមុខនេះក្ដី។ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន រិះគន់ថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានចរិតនយោបាយច្រើនជាងការអនុវត្តច្បាប់។
2023-05-25
ប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តនានា នៅតែបន្តការតវ៉ានៅតាមក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំអន្តរាគមន៍ដោះលែងលោក ថេង សាវឿន និងសហការីឱ្យមានសេរីភាពវិញ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការតវ៉ារបស់ពលរដ្ឋទាំង៣រយនាក់អាចបញ្ជាក់ពីស្អាតស្អំរបស់លោក ថេង សាវឿន ដែលថា លោកគ្មានគំនិតផ្ដួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់នោះឡើយ។
2023-05-25
អ្នកស្រី ភ្លឹក ភារម្យ គឺជាស្ត្រីជនជាតិដើមពូនង ឬព្នង ដែលចូលរួមយ៉ាងសកម្មក្នុងការពារធនធានធម្មជាតិ លើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច បង្រៀនភាសា និងអក្សរ ដល់សហគមន៍ខ្លួនផងដែរ។ បន្ថែមពីនេះអ្នកស្រី ភ្លឹក ភារម្យ ហ៊ានតវ៉ាជាមួយឈ្មួញ និងមន្ត្រីពុករលួយដែលគប់គិតអនុញ្ញាតឱ្យឈ្មួញយកដីសហគមន៍ជនជាតិដើមភាគតិចក្នុងសហគមន៍ផ្ទាល់ និងសហគមន៍ជនជាតិដើមភាគតិចផ្សេងទៀត។
2023-05-25
ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្ដឹងរបស់គណបក្សភ្លើង ដែលទាមទារចុះឈ្មោះចូលរួមការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធក្រោមហេតុផលថា មិនភ្ជាប់ឯកសារត្រឹមត្រូវ។
2023-05-25
យុវជនចលនាមាតាធម្មជាតិ នៅតែមានជំហររឹងមាំ ក្នុងការចូលរួមការពារសម្បត្តិធនធានធម្មជាតិ បើទោះបីជាយុវជនទាំងនោះ ទទួលរងការគំរាមចាត់វិធានការច្បាប់ ពីសំណាក់ក្រសួងបរិស្ថាន។ ប្រតិកម្មនេះ កើតមានឡើងបន្ទាប់ពីក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាស ចោទថា ក្រុមយុវជនទាំងនោះធ្វើសកម្មភាពប្រាសចាកឧត្តមប្រយោជន៍ជាតិ ផ្ទុយនឹងច្បាប់ និងគំរាមចាត់វិធានការច្បាប់ចំពោះអ្នកចូលរួមជាមួយពួកគេ។
2023-05-25
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា សម្រេចផ្ដន្ទាទោសថ្នាក់ដឹកនាំសហជីព និងអតីតបុគ្គលិកណាហ្គាវើលដ៍ (Naga World) ៧នាក់ ដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំ ទៅ ២ឆ្នាំ ក្រោមបទចោទប្រកាន់ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
2023-05-24
ប្រពន្ធសកម្មជនបក្សប្រឆាំងដែលប្ដីរបស់ខ្លួនទទួលបានលើកលែងទោសក្រោយសុំទោសលោកនាយករដ្ឋមន្ត្រី សង្ស័យថា មានរឿងនៅពីក្រោយ ដែលធ្វើឱ្យសកម្មជនបក្សប្រឆាំងសុំទោសលោក ហ៊ុន សែនជាបន្តបន្ទាប់បែបនេះ។