ប័ណ្ណសារព័ត៌មាន
2023-01-30
ក្រុមយុវជន និងព្រះសង្ឃ ស្នើរដ្ឋាភិបាលកម្ពុជា ឱ្យចាប់អារម្មណ៍អំពីសុខទុក្ខពលរដ្ឋខ្មែរក្រោម ដែលពួកគាត់ព្យាយាមរក្សាទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងប្រតិបត្តិជំនឿព្រះពុទ្ធសាសនា។ ក្រុមយុវជនទាំងនោះ ចង់បង្ហាញអំពីទិដ្ឋភាពទូទៅ និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ក្រោយពីពួកគាត់បញ្ចប់ទស្សនកិច្ចសិក្សានៅទីនោះ។
2023-01-30
មិត្តដែកថែបចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាទីផ្សារធំបំផុតអាចឱ្យកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់ច្រើនជាងគេឡើយ។ ក៏ប៉ុន្តែ មិត្តដែកថែបនេះ គឺជាទីផ្សារដែលពូកែខាងឱ្យកម្ពុជាទិញទំនិញនាំចូលមកវិញ។
2023-01-30
ព័ត៌មានសំខាន់ៗ ចំនួន ៩រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣៖ ១.អ្នកឃ្លាំមើលថា គណបក្សប្រជាជនកម្ពុជាពុំបានប្រកាន់ជំហរគោលនយោបាយបរទេសឯករាជ្យ...
2023-01-30
មន្ត្រីគណបក្សប្រឆាំង និងអ្នកជំនាញកិច្ចការនយោបាយអន្តរជាតិរិះគន់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពុំបានប្រកាន់ជំហរនយោបាយការបរទេសដោយឯករាជ្យស្របតាមច្បាប់នោះទេ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពី គណបក្សប្រជាជនកម្ពុជាសម្រេចក្នុងមហាសន្និបាតរបស់បក្សខ្លួនថា កម្ពុជាប្រកាន់ការអនុវត្តនយោបាយបរទេសដោយឯករាជ្យ។
2023-01-30
ក្រសួងព័ត៌មានហៅអ្នកសារព័ត៌មានអនឡាញ (Online) ណែនាំឱ្យធ្វើការប្រកបដោយវិជ្ជាជីវៈ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជាពីលោក ហ៊ុន សែន ឱ្យហៅអ្នកសារព័ត៌មានអនឡាញ (Online) ទាំងអស់យកទៅអប់រំ។ អ្នកជំនាញខាងសារព័ត៌មានយល់ឃើញថា ការណែនាំអ្នកសារព័ត៌មានពីវិជ្ជាជីវៈជារឿងល្អ ប្រសិនបើជាការណែនាំមិនបង្គាប់បញ្ជាឱ្យអ្នកសារព័ត៌មានធ្វើនេះធ្វើនោះប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពការងាររបស់ពួកគេ។
2023-01-29
សហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំប្រតិភូទៅចូលរួមសន្និសិទសេរីភាពសាសនាអន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតុន នៅដើមសប្តាហ៍នេះ ដើម្បីធ្វើរបាយការណ៍ស្តីពីស្ថានភាពនៃការធ្វើទុក្ខបុកម្នេញផ្នែកសាសនាទៅលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលកំពុងគង់នៅលើទឹកដីកំណើត។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមលើកឡើងថា សន្និសិទនេះជាឱកាសមាសដើម្បីជំរាបមេដឹកនាំសាសនាទាំងអស់នៅក្នុងកិច្ចប្រជុំនេះឲ្យស្វែងយល់ពីការប្រវត្តិនៃការប្រតិបត្តិសាសនារបស់ព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមផង។
2023-01-29
ព័ត៌មានសំខាន់ៗ ចំនួន ៩រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣៖ ១. គណបក្សភ្លើងទៀនចាប់ផ្ដើមយុទ្ធនាការពង្រឹងសមាជិកបក្សតាមមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ...
2023-01-29
មេសហជីពលើកឡើងថា សហជីពមានសិទ្ធិទទួលជំនួយមនុស្សធម៌ពីប្រភពស្របច្បាប់។ ពួកគាត់លើកឡើងថា ធនាគារក្នុងស្រុកដែលបដិសេធពុំបើកប្រាក់មូលនិធិមនុស្សធម៌គឺជារឿងមិនត្រឹមត្រូវ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីធនាគារអេប៊ីអេ (ABA) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺន ៥ពាន់ ១៥០ដុល្លារ ចូលគណនីធនាគាររបស់សហជីពបុគ្គលិកណាហ្គាវើលដ៍ពីអង្គការមូលនិធិអន្តរជាតិមួយ ដើម្បីជួយដល់ក្រុមស្ត្រីសហជីពក្រីក្រ។
2023-01-29
បក្សកាន់អំណាចប្តេជ្ញាកម្ចាត់ «នយោបាយ និងសកម្មភាពជ្រុលនិយម» គ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា។ ការប្តេជ្ញាចិត្តនេះ គឺជាផ្នែកមួយនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច រយៈពេលពីរថ្ងៃ ដែលទើបនឹងបិទបញ្ចប់ទៅកាលពីថ្ងៃទី២៩ ខែមករា ម្សិលម៉ិញ។ ទន្ទឹមនឹងការប្តេជ្ញាចិត្តនេះ គណបក្សនេះ នៅតែមិនទាន់ហ៊ានដាក់ឈ្មោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីផ្លូវការសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះនៅឡើយទេ ដោយបន្តដាក់ឈ្មោះលោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីដដែល។
2023-01-29
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀន ណែនាំឱ្យក្រុមការងាររបស់បក្សចាប់ផ្ដើមពង្រឹងសមត្ថភាពសមាជិកគណបក្សនៅតាមមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅ ក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រ គណបក្សភ្លើងទៀន ក្នុងការដែលចុះទៅពង្រឹងសមាជិកនៅតាមមូលដ្ឋានឱ្យធ្វើការប្រកបដោយក្រមសីលធម៌ ដើម្បីជៀសវៀងការគំរាមកំហែងពីគណបក្សកាន់អំណាច។
2023-01-29
តំណាងសហគមន៍ព្រៃនប់ស្នើសុំឱ្យអភិបាលខេត្តព្រះសីហនុ ពន្លឿនការដោះស្រាយបញ្ហាដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន អេវវើហ្វ័រឈូន.រៀលអ៊ីស្ទេត.ខូអិលធីឌី (Everfortune real estate co.Ltd) បន្ទាប់ពីពួកគាត់ បានដាក់ញត្តិសុំអន្តរាគមន៍ កាលពីថ្ងៃទី២៧ ខែមករា។ ពលរដ្ឋទាំងនេះ ចោទថា ក្រុមហ៊ុនដែលមានថៅកែឈ្មោះ កែប មង្គល បានរំលោភយកដីពួកគាត់ជាង៣០០ហិតា (៣០៥) និងថែមទាំងចោទប្រកាន់ប្រជាពលរដ្ឋថា លួចបន្លំឯកសារយកដីក្រុមហ៊ុនទៀតផង។
2023-01-29
សង្គមស៊ីវិល និងអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកឡើងថា ការអំពាវនាវ និងរឹតបន្តឹងច្បាប់តែមួយគ្រា មិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានឡើយ។ ការលើកឡើងរបស់ពួកគាត់បែបនេះ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ នៅបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមធ្យម មានមនុស្សស្លាប់៦នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃ។
2023-01-29
ពលរដ្ឋខ្មែរមួយចំនួនរស់នៅក្រុងភ្នំពេញ និងខេត្តទេសចរណ៍ បានសម្ដែងមតិផ្ទុយជុំវិញការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន។ អ្នកខ្លះរំពឹងថា នឹងអាចរកចំណូលពីរបរអាជីវកម្មប្រចាំថ្ងៃបានច្រើន ប៉ុន្តែអ្នកខ្លះថា ចិនប្រើប្រាស់សេវាកម្មរបស់ជនជាតិចិនគ្នាឯង ហើយខ្មែរមិនទទួលបានផលប្រយោជន៍ពីភ្ញៀវចិន។
2023-01-29
ប្រជាសហគមន៍បណ្ដាញព្រៃឡង់ខេត្តក្រចេះស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្រ្កាបអាជីវកម្មឡធ្យូងខុសច្បាប់ដើម្បីទប់ស្កាតបទល្មើសអារឈើ ដែលកំពុងកាប់ទន្រ្ទាន់នៅតំបន់ព្រៃឡង់យ៉ាងអនាធិបតេយ្យ។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើថា បើសិនជាអាជ្ញាធរមិនចាត់វិធានការឱ្យតឹងរ៉ឹងលើអាជីវកម្មខុសច្បាប់ទាំងនោះទេ នឹងធ្វើឱ្យធនធានធម្មជាតិហិនហោច។
2023-01-29
ព័ត៌មានសំខាន់ៗ ចំនួន ២៣ រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣៖ ១. លោក ហ៊ុន សែន បន្តប្រកាសថា នឹងការពារមិនឱ្យមានរដ្ឋប្រហារ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចំរើន...