ប័ណ្ណសារព័ត៌មាន
2023-01-24
ព័ត៌មានសំខាន់ៗ ចំនួន ៩រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣៖ ១. គ្រួសារ និងមេធាវីទាមទារតុលាការដោះលែងអនុប្រធានបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញ...
2023-01-24
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច និងក្រុមគ្រួសារត្រកូលហ៊ុន កំពុងគំរាមចាត់វិធានការទៅលើពលរដ្ឋម្នាក់នៅក្រៅប្រទេស ដែលរិះគន់លោក ហ៊ុន ម៉ាណែត តាមរយៈឃ្លីបវីដេអូថា ជាមនុស្សគ្មានសមត្ថភាព និងកាន់តួនាទីដោយសារលោក ហ៊ុន សែន ជាឪពុកលើកបន្តុប។
2023-01-24
ក្រុមកូដករណាហ្គាវើលដ៍ (NAGA World) ប្រមាណ ៥០នាក់ នៅរសៀលថ្ងៃទី២៤ មករានេះ បន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយការងារនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីជំរុញឱ្យថៅកែក្រុមហ៊ុនចូលតុចរចា និងទទួលយកបុគ្គលិកទាំងអស់ចូលធ្វើការវិញ។
2023-01-23
ពលរដ្ឋចោទមេប៉ូលិសសក្តិបួនម្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថា បានយកកាំភ្លើងខ្លី ភ្ជង់ក្បាលគំរាមបាញ់សម្លាប់ និងប្រើហិង្សាលើខ្លួន។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកករណីនេះ ជាទង្វើល្មើសច្បាប់ និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការលើបញ្ហានេះជាបន្ទាន់។
2023-01-23
ក្រុមយុវជនបរិស្ថានបារម្ភពីសុវត្ថិភាព ក្រោយពីអាជ្ញាធរមួយចំនួនតាមឃ្លាំមើលពួកគេគ្រប់ទីកន្លែង ដោយសារតែធ្វើសកម្មភាពផ្សព្វផ្សាយពីកោះកុងក្រៅកាលពីថ្មីៗ នេះ។ អ្នកតស៊ូមតិបញ្ហាបរិស្ថានថា ការតាមដានរបស់អាជ្ញាធរនេះ ជាទង្វើអាក្រក់មួយនៅក្នុងសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់យុវជន។
2023-01-23
ព័ត៌មានសំខាន់ៗ ចំនួន ៧ រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣៖ ១. គណបក្សភ្លើងទៀន ប្រជុំថ្នាក់ដឹកនាំតាមរាជធានី-ខេត្ត ក្រោយការធ្វើទុក្ខបុកម្នេញពីគណបក្សកាន់អំណាច...
2023-01-23
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សភ្លើងទៀនបានបន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំតាមរាជធានី-ខេត្ត ដើម្បីពិភាក្សាលើស្ថានភាពនយោបាយបច្ចុប្បន្ន ក្រោយថ្នាក់ដឹកនាំសំខាន់ៗ ក្នុងបក្សប្រឆាំងមួយនេះទទួលរងពាក្យបណ្ដឹងបន្តបន្ទាប់ពីគណបក្សកាន់អំណាច។
2023-01-23
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ប្រកាសថា លោកនឹងដឹកនាំធ្វើធម្មយាត្រានៅសប្តាហ៍ក្រោយដើម្បីលើកកម្ពស់សីលធម៌សង្គម។ ទន្ទឹមនឹងនេះ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួម និងទទួលស្វាគមន៍ធម្មយាត្រានៅតាមដងផ្លូវឱ្យបានច្រើនកុះករ ដើម្បីលើកមុខមាត់ជាតិឡើងវិញ។ មន្ត្រីសង្គមស៊ីវិលជំរុញដល់អាជ្ញាធរជួយសម្របសម្រួល និងអនុញ្ញាតឱ្យហែធម្មយាត្រានោះដោយសន្តិវិធី។
2023-01-23
មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនដែលធ្លាប់ជាប់ពន្ធនាគារ ស្នើសុំឱ្យរដ្ឋាភិបាលអនុវត្តការដាក់ទោសការងារសហគមន៍ឱ្យបានឆាប់ៗ ដើម្បីផ្ដល់ឱកាសដល់អ្នកទោសទទួលបានឱកាសសម្របខ្លួនរស់នៅក្នុងសហគមន៍។ ការស្នើសុំបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីពេលថ្មីៗនេះ បានលើកឡើងថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងសហការគ្នាដើម្បីឱ្យមានការអនុវត្តទោសការងារសហគមន៍។
2023-01-22
ព័ត៌មានសំខាន់ៗ ចំនួន ៧រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣៖ ១. សាច់ញាតិនិងមេដឹកនាំសហជីព បន្តទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា...
2023-01-22
ក្រុមប្រទេសលោកខាងលិច ចង់ឃើញការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានការចូលរួមពីគ្រប់ភាគីនយោបាយពាក់ព័ន្ធ។ ប្រតិកម្មបែបនេះ កើតមានឡើងក្រោយអាជ្ញាធររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ឃុំខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង គឺលោក ថាច់ សេដ្ឋា។
2023-01-22
ការហ៊ាននិយាយការពិតក្នុងសង្គម គឺជាតួនាទីសំខាន់មួយរបស់អ្នកនិពន្ធ។ តួនាទីនេះគឺកាន់តែសំខាន់ទៅទៀតនៅពេល ដែលពលរដ្ឋក្នុងសង្គមរស់នៅក្នុងភាពភ័យខ្លាចពីការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។ យុវជន គា សុគន្ធ ដែលជាអ្នកនិពន្ធ និងច្រៀងចម្រៀងបែបរ៉ែប (Rap) ជាប្រភេទអ្នកនិពន្ធកម្រ ដែលបានបំពេញតួនាទីសំខាន់របស់អ្នកតែងនិពន្ធនេះ។ ការណ៍នេះស្ដែងចេញតាមរយៈស្នាដៃជាច្រើនរបស់លោកជាពិសេសបទចម្រៀង «ឈាមបាតុករ»។
2023-01-22
អតីតបុគ្គលិកក្នុងមជ្ឈមណ្ឌលទីក្រុងហេងហេងក្នុងក្រុងបាវិតនៅតែអះអាងថា ក្នុងមជ្ឈមណ្ឌលកម្សាន្តនេះពិតជាមានករណីបង្ខាំងមនុស្សបង្ខំធ្វើការឆបោកតាមអនឡាញ (Online) និងធ្វើទារុណកម្មបុគ្គលិកណាដែលមិនបានបំពេញលក្ខខណ្ឌក្រុមហ៊ុន។ ប៉ុន្តែ អាជ្ញាធរខេត្តស្វាយរៀងឆ្លើយតបថា មជ្ឈមណ្ឌលទីក្រុងហេងហេងក្នុងក្រុងបាវិតពុំមានករណីបង្ខំាំងមនុស្សធ្វើទារុណកម្មនោះទេ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលទាមទារដល់អាជ្ញាធរស៊ើបអង្កេតបន្ថែមទៀត ដ្បិតកន្លងទៅអាជ្ញាធរពុំបានបង្ហាញព័ត៌មានប្រកបដោយតម្លាភាពជុំវិញរឿងនេះនៅឡើយទេ។
2023-01-22
ពលករខ្មែរគាំទ្របក្សភ្លើងទៀននៅក្រៅប្រទេសចេញធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌ជូនលោក ថាច់ សេដ្ឋា និងអ្នកជាប់ឃុំដោយអយុត្តិធម៌ផ្សេងទៀត។ ពួកគេចាត់ទុកករណីទាំងនោះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងអស់មុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៅតែអះអាថា ករណីនេះជាការអនុវត្តច្បាប់។
2023-01-22
សាច់ញាតិនិងក្រុមមេដឹកនាំសហជីពឯករាជ្យ ជំរុញជាថ្មីទៅរដ្ឋាភិបាលឲ្យបើកការស៊ើបអង្កេតរកឃាតកពិតនិងអ្នកពាក់ព័ន្ធក្នុងអំពើបាញ់សម្លាប់មេដឹកនាំសហជីពដ៏ល្បីមួយរូប គឺលោក ជា វិជ្ជា មកផ្ដន្ទាទោសតាមច្បាប់។ ការទាមទាររបស់ពួកគាត់នេះ ធ្វើឡើងក្នុងឱកាសប្រារព្ធខួប១៩ឆ្នាំនៃឃាតកម្មលើលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។