ប័ណ្ណសារព័ត៌មាន
2025-01-19
នយោបាយនៅប្រទេសបងប្អូនជាសត្រូវ កម្ពុជា និងថៃ កំពុងដើរដល់របត់ថ្មីមួយមិនធ្លាប់មានពីមុនមក។ នោះគឺការដឹកនាំប្រទេសតាមបែបគ្រួសារនិយមដែលមានឪនិងកូនជានាយករដ្ឋមន្ត្រីក្នុងពេលតែមួយ ឬ អាចហៅម្យ៉ាងទៀតថាជា «នាយករដ្ឋមន្ត្រីត្រួតស៊ីគ្នា»។
2025-01-19
ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនថ្កោលទោសចំពោះអំពើឃាតកម្មលើអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា។ ពួកគាត់ទាមទារឱ្យរដ្ឋាភិបាលត្រកូលហ៊ុនត្រូវតែទទួលខុសត្រូវចំពោះអំពើឃាតកម្មលើអ្នកស្នេហាជាតិកន្លងទៅ។ ក្រៅពីនេះពួកគាត់ អំពាវនាវឲ្យពលរដ្ឋខ្មែរ និងអ្នកនយោបាយគ្រប់និន្នាការពួតដៃគ្នាទាមទារយុត្តិធម៌ជូនដល់ជនរងគ្រោះ និងស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
2025-01-19
មន្ត្រីអាជ្ញាធរមីនកម្ពុជាឱ្យដឹងថា គេបានបញ្ជូនក្រុមអ្នកបច្ចេកទេសផ្នែកដោះមីនទៅកាន់ភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូងរបស់ស្រុកត្រពាំងប្រាសាទ ដើម្បីស៊ើបអង្កេតរកមូលហេតុជុំវិញករណីផ្ទុះមីនតោន ជាប្រភេទមីនប្រឆាំងរថក្រោះ ដែលបណ្ដាលឱ្យអ្នកជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ចំនួន២នាក់បានស្លាប់នោះហើយ។
2025-01-19
កម្មកររោងចក្រ គ្លូរី នីតវែរ (Glory Knitwear) នៅខេត្តកណ្ដាល ចំនួនរាប់រយនាក់ នៅព្រឹកថ្ងៃទី ១៨ ខែមករា ធ្វើបាតុកម្មបិទផ្លូវជាតិលេខ៤ ដើម្បីទាមទារឲ្យថៅកែទូទាត់ប្រាក់បំណាច់ឆ្នាំសម្រាប់ឆ្នាំ២០២៤។
2025-01-19
ប្រជាពលរដ្ឋរស់នៅក្រុងសំពៅពូន ខេត្តកណ្ដាល អះអាងថា បញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀនបន្តកើតមានច្រើនជាងមុននៅមូលដ្ឋាន ហើយអាជ្ញាធរហាក់មិនយកចិត្តទុកដាក់ខ្នះខ្នែងបង្ក្រាប និងមានវិធានការលើបញ្ហានេះឡើយ។ អាជ្ញាធរមូលដ្ឋានទទួលស្គាល់ថា មានបញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងមូលដ្ឋានពិតមែន តែអាជ្ញាធរក៏បានចុះបង្ក្រាបជាហូរហែមកដែរ។
2025-01-19
នៅព្រឹកថ្ងៃ សៅរ៍ នេះដែរ ខាងសាខាគណបក្សសង្គ្រោះជាតិ អាមេរិក (CNRPA) នៅ រដ្ឋ North Carolina ក៏ប្រារព្ធធ្វើពិធីនេះ ក្នុងបំណងដូចគ្នានេះដែរដោយធ្វើនៅវត្តខេមរារាម ស្ថិតក្នុងក្រុងឡិចស៊ីនតុន(Lexington)។
2025-01-18
កូនប្រុសរបស់លោក សុខ ស៊ុនណារ៉េត សោកស្ដាយ ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញបដិសេធការសុំនៅឃុំក្រៅរបស់ឪពុកលោក។ ការលើកឡើង នេះ បន្ទាប់ពីសភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៦ ខែមករា បានច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់លោក សុខ ស៊ុនណារ៉េត។
2025-01-18
មេបក្សប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី អំពាវនាវជាថ្មីឱ្យគ្រប់គណបក្សនយោបាយ និងកម្លាំងប្រដាប់អាវុធទាំងអស់ឈរជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បីបញ្ចប់របបផ្ដាច់ការដែលដឹកនាំដោយគ្រួសារលោក ហ៊ុន សែន។ ចំណែកអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងយុវជនព្រមានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា ប្រសិនបើរដ្ឋាភិបាលនៅតែគាបសង្កត់ពលរដ្ឋ ហើយមិនព្រមដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងជាប់គាំងទេ នោះរដ្ឋាភិបាលអាចប្រឈមនឹងការទម្លាក់ចេញពីអំណាច។
2025-01-18
ប្រភពមួយចំនួន បានលាតត្រដាងថា លោក លី រតនរស្មី ដែលជាអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជា ដែលតាមឃ្លាំមើល និងរាយការណ៍ពីសកម្មជនប្រឆាំងនៅក្នុងប្រទេសថៃ ទៅកាន់រដ្ឋាភិបាលកម្ពុជា។ ពួកគាត់យល់ឃើញថា ការបញ្ជាឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា នេះ មិនមែនជាគោលបំណងរបស់ លោក លី រតនរស្មី ឡើយ ប៉ុន្តែទំនងជាបញ្ជារបស់មេដឹកនាំបក្សកាន់អំណាច។
2025-01-18
ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា លោកមិនបានគេចវេះក្នុងការចូលបំភ្លឺតាមការកោះហៅរបស់តុលាការអំពី «បទចោទមិនរាងចាល» នៅថ្ងៃទី១៧ ខែមករា នេះទេ ប៉ុន្តែ ដោយសារមេធាវីរបស់លោកមានបញ្ហាសុខភាពមិនអាចចូលរួមសវនាការការពារក្ដីឱ្យលោកបាន។
2025-01-17
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីសម្រាប់រាត្រីថ្ងៃសុក្រ ទី១៧ ខែមករា នេះ នឹងពិភាក្សាលើប្រធានបទ៖ តើតុលាការថៃ អាចរកយុត្តិធម៌ជូនលោក លិម គិមយ៉ា បានដែរ ឬទេ?
2025-01-17
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងលើកឡើងថា មន្ត្រីបក្សកាន់អំណាចកំពុងព្យាយាមលាងជម្រះមុខមាត់ឪពុកនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដើម្បីផ្ដាច់ចេញពីអ្នកពាក់ព័ន្ធ ក្នុងអំពើឃាតកម្មលើលោក លិម គិមយ៉ា។ ពួកគាត់ទាមទារឱ្យសមត្ថកិច្ចកម្ពុជាចាប់អ្នកពាក់ព័ន្ធសំណុំរឿងឃាតកម្មលើលោក លិម គិមយ៉ា ប្រគល់ឱ្យសមត្ថកិច្ចថៃយកទៅអនុវត្តច្បាប់។
2025-01-17
ភរិយារបស់សពលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី នៅក្នុងពិធីបុណ្យ សពដែលធ្វើឡើងនៅវត្តពោធិ៍វង្ស ឬវត្ត សង់ សៀកម៉ាន នៅជាយទីក្រុងប៉ារីស បានប្រតិកម្មប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦មករា ថា ឃាតកបាញ់សម្លាប់ ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ ដែលទាក់ទងនឹងរដ្ឋាភិបាលកម្ពុជា មិនមែនជារឿងគំនុំ ឬរឿងបុគ្គល ដូចដែលជនសង្ស័យជាឃាតកបានឆ្លើយប្រាប់ ប៉ូលិសថៃឡើយ។
2025-01-16
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រវត្តិការងារក្នុងជួរស្ថាប័នរដ្ឋតាំងពីលោកមានតំណែងជាមន្ត្រីសាលាខណ្ឌតូចតាច រហូតដល់ពេលលោកត្រូវបានរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាអភិបាល រាជធានីភ្នំពេញរហូតដល់ពេលបច្ចុប្បន្ន។
2025-01-16
ពលរដ្ឋមួយចំនួនលើកឡើងថា អាជ្ញាធរមូលដ្ឋាននៅតំបន់ផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ គួរតែពង្រឹងប្រព័ន្ធសុវត្ថិភាពតាមដងផ្លូវជាជាង ការប្រារព្ធពិធីបន់ស្រន់តាមបែបអបិយជំនឿ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្សជាបន្តបន្ទាប់។