ប័ណ្ណសារព័ត៌មាន
2025-03-12
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី១១ ខែមីនា បានជជែកពិភាក្សាលើប្រធានបទ៖ ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាគ្រប់គ្រងអំពើឆបោកតាមអនឡាញលែងបាន? សមិទ្ធផលធំមួយដែលរដ្ឋាភិបាលកម្ពុជាទទួលបានក្នុងសម័យកាលគ្រប់គ្រងប្រទេសដោយនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត នេះ គឺវិបត្តិញាំញីកាន់តែខ្លាំងឡើងៗ នៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
2025-03-11
មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសថៃ លើកឡើងថា ភាគីថៃនៅមិនទាន់លើកយកគម្រោងសាងសង់ជញ្ជាំងតាមព្រំដែនកម្ពុជា ទៅពិភាក្សាជាមួយភាគីកម្ពុជានោះទេ ដោយថា មិនទាន់ឆ្លងកាត់ការពិភាក្សាលំអិត និងការអនុម័តពីនាយករដ្ឋមន្ត្រីថៃ។ អ្នកឃ្លាំមើលកម្ពុជា ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ អាចនាំផលវិជ្ជមានសម្រាប់ភាគីកម្ពុជា។
2025-03-11
ពួកគាត់បានសរសេរសារជូនពរនៅលើបណ្ដាញសង្គមព្រោងព្រាត ក្នុងនោះប្រិយមិត្តអាស៊ីសេរី ខ្លះ បានសរសេរសារផ្ញើតាមអ៊ីម៉ែល (Email) មកវិទ្យុអាស៊ីសេរី ដោយបង្ហាញពីក្តីកង្វល់របស់ពួកគាត់ជាខ្លាំងចំពោះស្ថានភាពសុខភាព លោក ជុន ច័ន្ទបុត្រ។
2025-03-11
ក្រុមហ៊ុនសំអាតព្រលានយន្តហោះខេត្តសៀមរាប យល់ព្រមទូទាត់សំណងដល់កម្មករ ជាង៨ម៉ឺនដុល្លារ ក្រោយវិវាទការងារបានអូសបន្លាយពេល៥ឆ្នាំ ។
2025-03-10
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងថា ព័ត៌មាននៃការកោះហៅលោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋ ដោយតុលាការបារាំង គឺជាការពិត ហើយនេះ ជាការកោះហៅលើកទី៣ហើយ ឱ្យមេទ័ពទាំងពីរចូលសវនាការបារាំង។ មន្ត្រីការពារសិទ្ធិមនុស្សថា ជនរងគ្រោះក្នុង សំណុំរឿងនេះ នឹងបានយុត្តិធម៌ពីតុលាការបារាំង។
2025-03-10
ពួកគាត់ស្នើឱ្យតុលាការដោះលែងអ្នកស្រីឱ្យមានសេរីភាពដើម្បីទទួលការព្យាបាលពីគ្រូពេទ្យជំនាញ និងមើលថែពីក្រុមគ្រួសារ។ សំណើនេះធ្វើឡើងបន្ទាប់ពីអ្នកស្រី ហ៊ូ រុនអេង ត្រូវបានមន្រ្តីពន្ធនាគារបញ្ជូនទៅឃុំនៅពន្ធនាគារម២វិញ ក្រោយគ្រូពេទ្យនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារវះកាត់សង្គ្រោះបន្ទាន់ពីជំងឺធ្លាយពោះវៀនខ្នែង។
2025-03-10
សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលយកមន្ត្រីនគរបាល ដែលក្រសួងមហាផ្ទៃរកឃើញពាក់ព័ន្ធនឹងអំពើពុករលួយទៅកាត់ទោសតាមច្បាប់ ព្រោះជាសំណុំរឿងព្រហ្មទណ្ឌ ដែលមិនអាចដាក់ត្រឹមតែទណ្ឌកម្មខាងវិន័យការងារនោះទេ។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាលលើមន្ត្រីនគរបាលចំនួន ៤នាក់ ពាក់ព័ន្ធនឹងការបន្លំឯកសារ និងប្រព្រឹត្តអំពើពុករលួយ។
2025-03-10
ក្រុមយុវជនរិះគន់លោក ហ៊ុន ម៉ានី រឿងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅក្នុងឆ្នាំនេះជាថ្មីទៀតថា ជាការខ្ជះខ្ជាយលុយជាតិ ដើម្បីតែលើកមុខមាត់ក្រុមគ្រួសារត្រកូល«ហ៊ុន» និងបក្ខពួក ខណៈពលរដ្ឋមួយចំនួនក្រីក្រស្ទើរតែរកអង្ករច្រកឆ្នាំងគ្មាន។ ពួកគាត់ចាត់ទុកការព្យាយាមរៀបចំព្រឹត្តិការណ៍ធំៗរបស់ក្រុមគ្រួសារ ត្រកូល«ហ៊ុន»នេះជាការព្យាយាមបង្វែរស្ថានការណ៍ដើម្បីឱ្យពលរដ្ឋមើលមកថា ក្រោមការដឹកនាំរបស់គ្រួសារត្រកូល«ហ៊ុន»ពិតជាធ្វើឱ្យពលរដ្ឋរស់នៅសម្បូរសប្បាយ។
2025-03-10
អាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ខណៈពួកគាត់ជួបជុំគ្នាក្នុងទីអារាមមួយក្នុងខេត្តព្រះត្រពាំង ឬវៀតណាមប្តូរទៅជាខេត្តត្រាវិញ (Tra Vinh) ដើម្បី ប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី កាលពីថ្ងៃទី៨ ខែមីនា ។ សកម្មជន និងអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម ថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរវៀតណាម និងទាមទារឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោមបន្តទៀត។
2025-03-09
រដ្ឋាភិបាលថៃ កំពុងពិចារណាសាងសង់ជញ្ជាំងនៅតាមផ្នែកខ្លះនៃព្រំដែនរបស់ខ្លួនជាប់ជាមួយប្រទេសកម្ពុជា។ គម្រោងសាងសង់ជញ្ជាំងតាមព្រំដែនរបស់ភាគីថៃនេះ គឺដើម្បីដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់ ជាពិសេសប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងក្រុមជនល្មើសរត់ពន្ធគ្រឿងញៀនជាដើម ដែលមានប្រភពចេញមកពីទឹកដីកម្ពុជា។
2025-03-09
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញ (Online) របស់ក្រុមឧក្រិដ្ឋជនស្ថិតក្នុងខេត្តមណ្ឌលគិរី និងបានឃាត់ខ្លួនជនបរទេសជិត ៣រយនាក់ (២៥៨នាក់)។ មន្ត្រីសិទ្ធិមនុស្ស និងអ្នកតាមដានបញ្ហាឆបោកតាមអនឡាញថា ក្រុមឧក្រិដ្ឋជនកំពុងពង្រីកបណ្ដាញ និងអគារឆបោកតាមអនឡាញនៅកម្ពុជាកាន់តែខ្លាំង។
2025-03-09
អង្គការការពារសិទ្ធិមនុស្សខ្មែរក្រោមគ្រោងនឹងដាក់ពាក្យទៅកាន់អង្គការសហប្រជាជាតិដើម្បីតវ៉ាមិនឲ្យវៀតណាមឈរឈ្មោះជាបេក្ខភាពសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយសារតែរដ្ឋាភិបាលកុម្មុយនីស្តវៀតណាមបន្តធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរកម្ពុជាក្រោម។
2025-03-09
អាជ្ញាធរមូលដ្ឋាននៅស្រុកឆែប ខេត្តព្រះវិហារថា អះអាងថា ដីព្រៃជំនឿដែលកំពុងមានបញ្ហារវាងអ្នកភូមិដងផ្លឹត និងភូមិណារ៉ុង ជាមួយក្រុមហ៊ុន សាន់ តាណា អាហ្គ្រោ ប្រូដាក់ (Santana Agro Products) គឺអាជ្ញាធរថ្នាក់ជាតិជាអ្នកចេញប័ណ្ណកម្មសិទ្ធិឲ្យទៅក្រុមហ៊ុនឯកជនមួយនេះ។ សហគមន៍ថា អាជ្ញាធរកំពុងតែឆ្លើយយករួចខ្លួន គេចវេះមិនទទួលខុសត្រូវចំពោះបញ្ហានេះ។
2025-03-09
អ្នកឃ្លាំមើលកម្ពុជាលើកឡើងថា ការសង់របងតាមព្រំដែនរបស់ថៃ ជាប់នឹងកម្ពុជា អាចនឹងមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ខណៈការកំណត់ព្រំដែននៃប្រទេសទាំង២ នៅក្នុងតំបន់មួយចំនួន មិនទាន់មានភាពច្បាស់លាស់នៅឡើយ។ គម្រោងសាងសង់របងតាមព្រំដែននេះ រដ្ឋាភិបាលថៃបានអះអាងថា ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលមានទីតាំងនៅលើទឹកដីកម្ពុជា ក្នុងតំបន់ក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។
2025-03-09
គណបក្សប្រឆាំងលើកឡើងថា សិទ្ធិរបស់ស្រ្តីនៅកម្ពុជាបានធ្លាក់ ដោយសាររដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ស្របពេលពិភពលោកកំពុងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅថ្ងៃទី៨ មីនា។ អ្នកនយោបាយទាំងនោះ អំពាវនាវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការលើកស្ទួយអំពីសិទ្ធិនារី និងដោះលែងស្រ្តីដែលកំពុងជាប់ក្នុងពន្ធនាគារក្រោមហេតុនយោបាយទាំងអស់ដោយឥតលក្ខខណ្ឌ។