ប័ណ្ណសារព័ត៌មាន
2023-02-06
មន្ត្រីជាន់ខ្ពស់គណបក្សយុវជនកម្ពុជាជាច្រើនរូបបានលាលែងពីតំណែង ដោយសារមិនពេញចិត្តប្រធានគណបក្សដោយចោទថា លោក ពេជ្រ ស្រស់ ទទួលប្រាក់ពីលោក ហ៊ុន សែន សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែលោក ពេជ្រ ស្រស់ បដិសេធការចោទប្រកាន់នេះ។
2023-02-06
តុលាការក្រុងភ្នំពេញគ្មានភស្តុតាងចោទប្រកាន់អតីមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា ក្នុងសំណុំរឿងញុះញង់ ប៉ុន្តែតុលាការនឹងប្រកាសសាលក្រមនៅចុងខែកុម្ភខាងមុខ ក្រោយបញ្ចប់សវនាការជំនុំជម្រះសាឡើងវិញនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ មេធាវី និងមន្រ្តីសិទ្ធិមនុស្សស្នើដល់តុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងអ្នកស្រី កឹម តុលា ឱ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ។
2023-02-06
គណបក្សនយោបាយ ដែលទទួលបានប្រជាប្រិយភាពក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
2023-02-06
មន្ត្រីគណបក្សភ្លើងទៀនបង្ហាញពីការផ្សះផ្សានយោបាយ និងគោលជំហរលទ្ធិប្រជាធិបតេយ្យដោយការចូលរួមរំលែកទុក្ខប្អូនថ្លៃលោក ហ៊ុន សែន នៅថ្ងៃទី៦ ខែកុម្ភៈ។ អ្នកតាមដានស្ថានការណ៍សង្គម យល់ឃើញថា ការបន្ទន់ឥរិយាបថរបស់មន្ត្រីគណបក្សភ្លើងទៀន ជារឿងល្អដើម្បីបន្ធូរបន្ថយបរិយាកាសនៅមុនពេលបោះឆ្នោត។
2023-02-05
ព័ត៌មានសំខាន់ៗចំនួន ១០រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. ក្រសួងការបរទេស ដកបណ្តឹងរដ្ឋប្បវេណីក្រោយលោក គង់ គាំ បង្ខំចិត្តប្រគល់ដី និងផ្ទះ...
2023-02-05
ក្រសួងការបរទេសកម្ពុជា តាមរយៈលោក ប្រាក់ សុខុន បានសម្រេចជាផ្លូវការដកបណ្តឹងរដ្ឋប្បវេណីឈប់ប្តឹងផ្តល់អតីតទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សភ្លើងទៀន គឺលោក គង់ គាំ តទៅទៀត ជំុវិញសំណុំរឿងប្តឹងរឹបអូសយកដីនិងផ្ទះរបស់លោក គង់ គាំ ទំហំជាង ៥ពាន់ម៉ែត្រការ៉េ នៅរាជធានីភ្នំពេញ។ ដីនិងផ្ទះរបស់លោក គង់ គាំង នេះមានតម្លៃមិនតិចជាង ១០លានដុល្លារ។
2023-02-05
ប្រជាពលរដ្ឋជាង៤០នាក់ បន្តចូលរួមដង្ហែធម្មយាត្រា លើកកម្ពស់សីលធម៌សង្គមដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ក្រុមប្រជាពលរដ្ឋដែលបានចូលរួមដង្ហែធម្មយាត្រា សំណូមពរដល់អ្នកនយោបាយ ឱ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងសម្ដីអសីលធម៌ទៅវិញទៅមក ដើម្បីលើកកម្ពស់តម្លៃរបស់ខ្លួន និងយុត្តិធម៌នៅក្នុងសង្គមផង។
2023-02-05
ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនដាច់ស្បៀងអាហារ ដោយសារថៅកែមិនបានបើកប្រាក់ឈ្នួលឱ្យពួកគាត់ អស់រយៈពេលពីរខែមកហើយ។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែជួយអន្តរាគមន៍ដល់ពលករទាំងនោះជាបន្ទាន់ ដើម្បីពួកគាត់បានប្រាក់ទិញស្បៀងអាហារហូបចុកប្រចាំថ្ងៃ។
2023-02-05
ក្រុមប្រទេសជាសមាជិកអាស៊ាន (ASEAN) ប្រកាសដោយជឿជាក់ថា ពួកគេនឹងអាចប្រែក្លាយតំបន់នេះទៅជាតំបន់មានសន្តិភាព ស្ថិរភាព និងវិបុលភាព នាពេលខាងមុខ។ ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣២ របស់ខ្លួន និងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយមានក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) ដែលប្រារព្ធធ្វើឡើងមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
2023-02-05
ការភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (Online) នៅតែបន្តកើតមានច្រើន ដោយសារតែអាជ្ញាធរមូលដ្ឋានទទួលលុយសំណូកពីម្ចាស់អាជីវកម្មដែលបើកល្បែងភ្នាល់តាមអនឡាញ។ មន្ត្រីសង្គមស៊ីវិលជំរុញដល់រដ្ឋាភិបាលគួរបោសសម្អាតមន្ត្រីពុករលួយតាមមូលដ្ឋានជាមុនសិន ទើបអាចចាត់វិធានការលើល្បែងភ្នាល់តាមអនឡាញនេះមានប្រសិទ្ធភាព។
2023-02-05
ថ្ងៃបុណ្យមាឃបូជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ព្រះពុទ្ធសាសនាបានរួមចំណែកឱ្យមានសុខសន្តិភាព ស្ថិរភាពសង្គម។ ប៉ុន្តែមេដឹកនាំបក្សប្រឆាំងអំពាវនាវឱ្យមេដឹកនាំដែលតាំងខ្លួនចង់បានសន្តិភាពនោះត្រូវយល់ពីអត្តន័យពិត ដោយស្តែងតាមរយៈកាយនិងវាចា។
2023-02-05
មេដឹកនាំបក្សប្រឆាំងចោទប្រកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ថា កំពុងលាក់បាំងអំពើពុករលួយ និងទិន្នន័យពិតប្រាកដនៃបំណុលរបស់ជាតិ និងប្រជាពលរដ្ឋដែលបណ្ដាលឱ្យពលរដ្ឋខ្មែរធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រ។ អ្នកវិភាគសេដ្ឋកិច្ចថា បំណុលសាធារណៈមិនទាន់ធ្លាក់ក្នុងកម្រិតធ្ងន់ធ្ងរតែបំណុលឯកជននៅកម្ពុជាមានកម្រិតខ្ពស់ដែលតម្រូវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។
2023-02-05
ដំណឹងអំពីការដែលលោក រ៉ុង ឈុន ចូលរួមជាមួយគណបក្សភ្លើងទៀន ជាប្រធានបទមួយ ដែលមនុស្សម្នាកំពុងជជែកពិភាក្សា ទាំងនៅតាមតូបកាហ្វេ និងតាមបណ្ដាញសង្គមផង។ អ្វីដែលគេលើកយកមកជជែកគ្នានោះគឺថា តើលោក រ៉ុង ឈុន អាចនឹងជួយពង្រឹងគណបក្សនេះបានដោយរបៀបណា ក្នុងខណៈដែលមន្ត្រីជាន់ខ្ពស់គណបក្សមួយចំនួនកំពុងរងការគំរាមកំហែងជាបន្តបន្ទាប់ ដូចជា លោក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារ លោក សុន ឆៃ កំពុងជាប់បណ្ដឹងរឿងក្ដីក្ដាំនៅតុលាការរឿងបរិហារកេរ្តិ៍ រីឯលោក គង់ គាំ កំពុងប្រកាសលាលែងចេញពីគណបក្ស។
2023-02-05
ព័ត៌មានសំខាន់ៗ ចំនួន ៣០រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. ថ្ងៃដំបូងនៃធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមចាប់ផ្ដើមក្រោមការឃ្លាំមើលពីសមត្ថកិច្ច...
2023-02-04
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចអះអាងថា គណបក្សនេះគ្មានការចរចានយោបាយណាមួយជាមួយនឹងមេដឹកនាំគណបក្សប្រឆាំងនៅមុនការបោះឆ្នោតឡើយ។ ទោះយ៉ាងណា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរត្រៀមនាំគ្នាចេញទៅបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឱ្យបានច្រើនដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចេញពីការគ្រប់គ្រងអំណាចតាមបែបតវង្សត្រកូល។