ប័ណ្ណសារព័ត៌មាន
2024-10-12
ពលរដ្ឋខ្មែររាប់រយនាក់ រួមគ្នាធ្វើបាតុកម្ម និងដាក់ញត្តិទៅក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីងតោន ថ្ងៃសុក្រ ទី១១ តុលា ប្រឆាំង CLV និងការធ្វើទុក្ខម្នេញរបស់រដ្ឋាភិបាល ត្រកូល ហ៊ុន ព្រមទាំងទាមទាររដ្ឋាភិបាលត្រកូល ហ៊ុន ឱ្យដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស និងសង្គម ដែលកំពុងជាប់ពន្ធនាគារ ឱ្យមានសេរីភាពឡើងវិញ។
2024-10-11
សាច់ញាតិព្រួយបារម្ភសុខទុក្ខ ចំពោះពលករខ្មែរ ដែលអាជ្ញាធរម៉ាឡេស៊ីចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ីដាក់ពន្ធនាគារនៅខ្មែរ ដោយសារតែពន្ធនាគារមិនឲ្យគ្រួសារជួប។ មន្ត្រីសិទ្ធិមនុស្សថា ក្តីក្តាំនេះ ជាការធ្វើទុក្ខបុកម្នេញឆ្លងដែនទៅលើអ្នក ដែលមាននិន្នាការផ្ទុយ ដោយស្នើដល់រដ្ឋាភិបាល និងតុលាការឱ្យដោះលែងកញ្ញា នួន តឿន និងបើកលំហសេរីភាពពលរដ្ឋ និងស្ដារប្រជាធិបតេយ្យឡើងវិញ។
2024-10-11
សមត្ថកិច្ចបានចាប់ខ្លួនមនុស្សជំនិតរបស់លោក ហ៊ុន សែន ម្នាក់ទៀត ដែលជាជំនួយការផ្ទាល់ជាង ២អាណត្តិហើយនោះ គឺលោក ដួង តារា បន្ទាប់ពីលោក ហ៊ុន សែន ទើបតែចេញបញ្ជាឱ្យចាប់ខ្លួនលោក លី សាម៉េត ដែលជាទីប្រឹក្សា។
2024-10-10
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីដើមឆ្នាំ២០២២ ធ្លាប់ថ្លែងអួតអាងជាសាធារណៈថា ខេត្តមណ្ឌលគិរីតែមួយអាចផលិតមាសបានរហូតដល់ទៅជិត ១០០គីឡូក្នុងមួយសប្តាហ៍ ហើយក្នុងរយៈពេល៧ខែ ខេត្តនេះផលិតមាសបានរហូតដល់ទៅ ១.៧៥១គីឡូ។ លោកបន្តថា កម្ពុជាអាចផលិតមាសបានកាន់តែច្រើនទៅៗ ដោយសារតែការសម្បូរណ៍ធនធានរ៉ែនៅខេត្តភាគឦសាន្ត។
2024-10-10
ស្របពេលដែលបញ្ហាឧក្រិដ្ឋកម្ម និងការជួញដូរគ្រឿងញៀនឆ្លងដែន ក្លាយជាកង្វល់សម្រាប់ប្រទេសក្នុងតំបន់អាស៊ី នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បានលើកបញ្ហានេះ ទៅពិភាក្សាក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២៤ ដោយជំរុញឱ្យកម្ពុជា ទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះ។
2024-10-10
សមាជិកសភាម៉ាឡេស៊ីកំពុងជំរុញឱ្យមានសវនាការពិសេស ដើម្បីកោះហៅមន្រ្តីពាក់ព័ន្ធទៅសាកសួរអំពីមូលហេតុនៃការចាប់បញ្ជូនពលករខ្មែរ និងជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជាឈ្មោះ នួន តឿន ពីប្រទេសម៉ាឡេស៊ីទៅឱ្យរដ្ឋាភិបាលកម្ពុជាទាំងបង្ខំកាលពីពេលថ្មីៗ នេះ។ អង្គការសង្គមស៊ីវិលស្វាគមន៍ និងអំពាវនាវឱ្យស្ថាប័នមានសមត្ថកិច្ចរបស់ម៉ាឡេស៊ីផ្ដល់យុត្តិធម៌ដល់កញ្ញា នួន តឿន និងទប់ស្កាត់អំពើរំលោភសិទ្ធិមនុស្សពីសំណាក់មេដឹកនាំក្រុងភ្នំពេញ។
2024-10-10
អ្នកវិភាគមួយចំនួនជំរុញទៅប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កុំលូកដៃចូលកិច្ចការនាយករដ្ឋមន្ត្រី ជាកូនប្រុសរបស់លោក។ ពួកគេក៏ជំរុញឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើការងារឱ្យសកម្មជាងសព្វថ្ងៃនេះ។
2024-10-10
កម្ពុជាហាក់កំពុងល្បីរន្ទឺពីការរីករាលដាលនៃឧស្សាហកម្មឆបោកតាមអនឡាញ ដែលធ្វើឱ្យប្រទេសក្រីក្រមួយនេះកំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងវិស័យទេសចរណ៍។ ទោះបីជារដ្ឋាភិបាលត្រកូលហ៊ុន តែងតែប្រកាសអំពីការប្ដេជ្ញាចិត្តប្រឆាំងអំពីជួញដូរមនុស្ស និងឆបោកតាមអនឡាញប៉ុន្មានឆ្នាំចុងក្រោយនេះក្ដី ក៏ក្រុមឧក្រិដ្ឋជននៅតែបន្តប្រតិបត្តិការលើអាជីវកម្មឆបោកតាមអនឡាញ និងផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែង នៅកម្ពុជាដែលភាគច្រើនស្ថិតនៅតាមបណ្ដាខេត្តជាប់នឹងព្រំប្រទល់ប្រទេសថៃ និងវៀតណាម។
2024-10-10
ស្ថានទូតបារាំងប្រចាំកម្ពុជាមានក្ដីព្រួយបារម្ភអំពីការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា។
2024-10-10
ស្នងការនគរបាលក្រុងភ្នំពេញអះអាងថា សមត្ថកិច្ចនៅមិនទាន់រកឃើញ និងចាប់ខ្លួនឧកញ៉ា លី សាម៉េត បាននៅឡើយទេ ក្រោយពេលដែលឧកញ៉ា និងជាទីប្រឹក្សាលោក ហ៊ុន សែន រូបនេះ ត្រូវបានលោក ហ៊ុន សែន ទម្លាយពីរឿងឆបោកប្រាក់រាប់លានដុល្លារ។ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល ស្រាវជ្រាវលើមន្ត្រីនិងអ្នកនៅក្បែរថ្នាក់ដឹកនាំផ្សេងទៀត ដោយគ្មានការលើកលែង ដើម្បីបង្ហាញពីតម្លាភាពនៃការអនុវត្តច្បាប់។
2024-10-10
តុលាការខេត្តក្រចេះបានអនុញ្ញាតឱ្យតំណាងពលរដ្ឋដែលមានជម្លោះដីធ្លី ៦នាក់ វិលទៅផ្ទះវិញហើយ បន្ទាប់ពីពួកគាត់បានបង្ហាញខ្លួនចូលឆ្លើយបំភ្លឺរយៈពេល២ ថ្ងៃជាប់គ្នា នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែតុលា តាមបណ្តឹងរបស់តំណាងក្រុមហ៊ុនវៀតណាម។
2024-10-10
សិស្សជាង ២ពាន់នាក់អវត្តមាន នៅថ្ងៃទី២ នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលមានរយៈពេលពីរថ្ងៃ ខណៈ សិស្សមួយចំនួនទៀត មានបញ្ហាសុខភាព និងជួបគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលធ្វើដំណើរមកមណ្ឌលប្រឡង។ អ្នកឃ្លាំមើលថា អត្រាសិស្សអវត្តមានប្រឡងច្រើនបែបនេះ អាចបណ្ដាលមកពីជីវភាពខ្វះខាត និងបញ្ហាសុខភាព។
2024-10-09
សាលាដំបូងរាជធានីភ្នំពេញនឹងជូនដំណឹងថ្ងៃប្រកាសសាលក្រមសំណុំរឿងញុះញង់លើប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ នៅពេលក្រោយ ខណៈដែលមេធាវី និងមន្ត្រីសង្គមស៊ីវិលថាភស្តុតាងដែលចោទប្រកាន់លោក កើត សារ៉ាយ មានវិមតិសង្ស័យ ឬមិនមានភស្តុតាងរឹងមាំនោះទេ។
2024-10-09
មនុស្ស ៣៥នាក់បានរងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករនៅខេត្តកំពង់ស្ពឺ។ មន្ត្រីសហជីព និងអ្នកជំនាញចរាចរណ៍ ស្នើដល់រដ្ឋាភិបាលឱ្យរឹតបន្តឹងការត្រួតពិនិត្យភាពស្របច្បាប់របស់អ្នកបើកបររថយន្ត។
2024-10-09
បន្ទប់ និងផ្ទះជួលក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់សម្រាប់អ្នកដែលសម្រុកទៅធ្វើការនៅទីនោះ ជាពិសេសក្នុងវិស័យល្បែងអនឡាញ និងកាស៊ីណូ។ តម្រូវការនេះ ធ្វើឱ្យតម្លៃនៃការជួលបានហក់ឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន ឧស្សាហកម្មល្បែងអនឡាញ និងកាស៊ីណូ កំពុងរីកដុះដាលក្នុងក្រុងប៉ោយប៉ែត ដែលជាតំបន់មានសក្ដានុពលខាងប្រព្រឹត្តអំពើខុសច្បាប់ និងពុករលួយជាប្រព័ន្ធ។