ប័ណ្ណសារព័ត៌មាន
2024-11-08
តុលាការខេត្តតាកែវចាប់ខ្លួននាយកទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រី ២នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលបានឱ្យក្រុមហ៊ុនសាច់ញាតិ ឬបក្ខពួកខ្លួនឈ្នះការដេញថ្លៃលើគម្រោងអភិវឌ្ឍន៍ខេត្ត។ មន្ត្រីសង្គមស៊ីវិលថាការចាប់ខ្លួនមន្ត្រីសាលាខេត្តតាកែវនេះគឺជាករណីតូចមួយ ព្រោះថា រដ្ឋាភិបាលនៅមិនទាន់ចាត់វិធានការទៅលើអំពើពុករលួយទ្រង់ទ្រាយធំនៅឡើយទេ។
2024-11-08
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសបង្កើតចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌ សម្រាប់ប្រជារាស្ត្រខ្មែរ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ថា ការបង្កើត ចលនានេះ គឺជាការស្រមៃតាមហ្វេសប៊ុក ខណៈអ្នកឃ្លាំមើលថា គួរស្ទង់ចរន្តរបស់ ប្រជាពលរដ្ឋខ្មែរ និងជំហរសហគមន៍អន្តរជាតិសិន។
2024-11-08
រដ្ឋសភាបានអនុម័តលុបចោលច្បាប់ស្ដីពីកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA នៅថ្ងៃទី៨ ខែវិច្ឆិកា។ ប៉ុន្តែ មន្ត្រីបក្សប្រឆាំងបន្តរិះគន់ថា ការសម្រេចលុបចោលនេះ គឺរដ្ឋាភិបាលត្រកូល ហ៊ុន ធ្វើឡើងមិនស្មោះត្រង់ និងធ្វើឡើង ដើម្បីបំភាន់ភ្នែកពលរដ្ឋកុំឱ្យងើបចេញតវ៉ា។
2024-11-07
កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិកំពុងសាកសួរជនបរទេស ដែលភាគច្រើនជាជនជាតិចិនប្រមាណ ២០០នាក់ ដើម្បីត្រៀមរៀបចំនីតិវិធីបណ្ដេញពួកគេចេញពីកម្ពុជា ពាក់ព័ន្ធនឹងការចូលមកធ្វើការខុសច្បាប់នៅកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថា ចំណាត់ការបង្ក្រាបរបស់សមត្ថកិច្ចហាក់ព្យាយាមបិទបាំងព័ត៌មាន និងមិនអាចធ្វើឱ្យមហាជនមានជំនឿលើការបង្ក្រាបរបស់សមត្ថកិច្ចក្នុងការលុបបំបាត់អំពើឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាពបានទេ។
2024-11-07
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនរោត្តម សីហ មុនី ចុះថ្ងៃទី៦ វិច្ឆិកា បានបញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ ការដកតំណែងនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានចោទប្រកាន់ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា អំពីបទ «ឆបោក» ពាក់ព័ន្ធនឹងករណីឆបោកលុយពលរដ្ឋជាច្រើនគ្រួសារ ក្នុងគម្រោងវិនិយោគដីធ្លី និងផ្ទះល្វែងរបស់ក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) នៅខេត្តស្វាយរៀង។
2024-11-07
ពលរដ្ឋ និងអ្នកជំនាញសុខភាព ចាត់ទុកការទទួលយកស្រាបៀពីក្រុមហ៊ុនដោយ កងរាជអាវុធហេតុខេត្តមួយចំនួន ជាការជួយផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តាមរយៈការប្រើប្រាស់ទំព័រផ្លូវការរបស់ស្ថាប័នរដ្ឋ ថ្លែងសារអរគុណម្ចាស់ក្រុមហ៊ុនផលិតស្រាបៀ ។ ពួកគាត់ទាមទារឲ្យរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងបញ្ឈប់ការប្រើប្រាស់បណ្ដាញសង្គមផ្លូវការរបស់ស្ថាប័នរដ្ឋ ក្នុងការចូលរួមលើកកម្ពស់ផលិតផលគ្រឿងស្រវឹង។
2024-11-07
អ្នកឃ្លាំមើលបញ្ហាព្រំដែន ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គួរតែចេញមុខតទល់ជាមួយរដ្ឋាភិបាលថៃ ជុំវិញជម្លោះកោះគុត (Koh Kut) និងតំបន់ដែលអះអាងថា«ត្រួតស៊ីគ្នា» ដែលភាគីថៃបានទាមទារយកមកគ្រប់គ្រងផ្ដាច់មុខនោះ។
2024-11-07
សហជីពនិងកម្មករមួយចំនួនអះអាងថា ទោះបីជាចំនួនរោងចក្រ និងអ្នកវិនិយោគចិន កំពុងកើនឡើងនាំមុខគេនៅកម្ពុជាក្តី ប៉ុន្តែជីវភាពរបស់កម្មករមិនប្រសើរទេ។ ពួកគេក៏កំពុងរងសម្ពាធឱ្យបង្កើនការផលិតទំនិញឱ្យបានច្រើនជាងមុន ហួសពីសមត្ថភាពផងដែរ។
2024-11-07
ភ្លាមៗក្រោយឡើងកាន់តំណែងតាមរយៈការផ្ទេរអំណាចតពូជពីឪ លោក ហ៊ុន ម៉ាណែត ថ្លែងអួតអាងប្រាប់ពលរដ្ឋខ្មែរទូទៅពីនយោបាយដើរ«ទាក់ម៉ូយ»អ្នកវិនិយោគបរទេសឱ្យមករកស៊ីបណ្ដាក់ទុននៅកម្ពុជា។
2024-11-06
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងមានវត្តមានក្នុងប្រទេសចិនកុម្មុយនិស្ត ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) កិច្ចប្រជុំកំពូលអេកម៉ិក (ACMECS) និងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា។ អ្នកជំនាញ និងអ្នកឃ្លាំមើលវាយតម្លៃថា កម្ពុជានឹងមិនទទួលបានផលប្រយោជន៍ពីកិច្ចប្រជុំកំពូលទាំងនេះឡើយ ដោយសារតែកម្ពុជាគ្មានជំហររឹងមាំដោយខ្លួនឯង និងស្ថិតក្រោមឥទ្ធិពលនយោបាយបរទេស។
2024-11-06
រដ្ឋសភានឹងបើកិច្ចប្រជុំនៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬហៅកាត់ថា CLV-DTA នៅថ្ងៃទី៨ វិច្ឆិកា។
2024-11-06
ពលរដ្ឋខ្មែរមួយចំនួននៅកម្ពុជា ចាប់អារម្មណ៍និងតាមដានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកា ខណៈពលរដ្ឋខ្លះទៀតថា មិនខ្វល់នឹងការបោះឆ្នោតនេះទេ ដោយសាររវល់រកប្រាក់ដោះស្រាយបញ្ហាជីវភាពគ្រួសារ។ អ្នកឃ្លាំមើលយល់ថា ទោះជាបេក្ខជនណាឈ្នះ ដណ្ដើមបានកៅអីប្រធានាធិបតីអាមេរិក ក៏មានឥទ្ធិពលលើពិភពលោកដូចគ្នា។
2024-11-06
ជនជាតិដើមភាគតិចគ្រឹងជាង ៣រយគ្រួសារ (៣០១) រស់នៅខេត្តរតនគិរីអំពាវនាវដល់តំណាងអយ្យការអមសាលាដំបូងខេត្តនេះ ឱ្យចាត់វិធានការច្បាប់ លើមេប៉ុស្តិ៍ឃុំតាអង ស្រុកកូនមុំ លោក លីម៉ានី គុលស័ក្ក ថា បានដោះលែងជនល្មើសម្នាក់ ដែលកាប់រំលំដើមឈើធំៗ ក្នុងព្រៃអារក្សរបស់សហគមន៍។
2024-11-06
តុលាការក្រុងភ្នំពេញប្រកាសសាលក្រម ដោយផ្ដន្ទាទោសប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ (KSILA) ឱ្យជាប់ទោសពន្ធនាគារ ៤ឆ្នាំ ដោយសារការលើកឡើងរបស់លោកជុំវិញជម្លោះដីធ្លីនៅខេត្តព្រះវិហារ កាលពីខែមីនា។ គ្រួសារ និងមន្ត្រីសង្គមស៊ីវិលថា តុលាការមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីផ្ដន្ទាទោសលើប្រធានសមាគមរូបនេះឡើយ។
2024-11-06
លោក ដូណាល់ ត្រាំ (Donald Trump) ជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មាន អេ.ភី (AP) បញ្ជាក់ពីជ័យជម្នះរបស់លោក ត្រាំ នៅមុននេះ ដែលលោកទទួលបានចំនួនអង្គបោះឆ្នោត ២៧៧ លើសចំនួនអង្គបោះឆ្នោត ២៧០ ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក ខណៈអ្នកស្រី កាម៉ាឡា ហារីស (Kamala Harris) ទទួលបានចំនួនអង្គបោះឆ្នោត ២២៤ គិតត្រឹមម៉ោងផ្សាយនេះ។