ប័ណ្ណសារព័ត៌មាន
2024-10-09
បន្ទប់ និងផ្ទះជួលក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់សម្រាប់អ្នកដែលសម្រុកទៅធ្វើការនៅទីនោះ ជាពិសេសក្នុងវិស័យល្បែងអនឡាញ និងកាស៊ីណូ។ តម្រូវការនេះ ធ្វើឱ្យតម្លៃនៃការជួលបានហក់ឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន ឧស្សាហកម្មល្បែងអនឡាញ និងកាស៊ីណូ កំពុងរីកដុះដាលក្នុងក្រុងប៉ោយប៉ែត ដែលជាតំបន់មានសក្ដានុពលខាងប្រព្រឹត្តអំពើខុសច្បាប់ និងពុករលួយជាប្រព័ន្ធ។
2024-10-09
ក្រុមមេដឹកនាំអាស៊ានបានពិភាក្សាលើប្រធានបទពីរសំខាន់គឺ បញ្ហាវិបត្តិនយោបាយនៅភូមា ឬ មីយ៉ាន់ម៉ា (Myanmar) និងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង នៅថ្ងៃពុធ ទី៩ តុលា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលមានតំណាងរបបសឹកភូមាចូលរួមដែរ។
2024-10-09
សហរដ្ឋអាមេរិកបានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលថ្មីៗនេះ គឺការដាក់ទណ្ឌកម្មទៅលើអ្នកជំនួញដ៏មានឥទ្ធិពល និងសម្បូររឿងអាស្រូវរំលោភសិទ្ធិមនុស្សប្រចាំស្រុកខ្មែរ លោក លី យ៉ុងផាត់។ តើលោក លី យ៉ុងផាត់ មានប្រវត្តិយ៉ាងណា ហើយបានធ្វើអ្វីខ្លះ ទើបបានជារងទណ្ឌកម្មបែបនេះ?
2024-10-09
រដ្ឋាភិបាលកម្ពុជា និងហ្វីលីពីន (Philippines) ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្ស។ ការជួបពិភាក្សាគ្នារបស់ថ្នាក់ដឹកនាំទាំងពីរនេះ ក្រោយពីគេរកឃើញទីភ្នាក់ងារហ្វីលីពីនមួយបាននាំស្ត្រីជនជាតិហ្វីលីពីនមកកម្ពុជា ចំនួន ២០នាក់ ដើម្បីពពោះជំនួសក្នុងទិសដៅជួញដូរទារក។
2024-10-09
រដ្ឋមន្ត្រីក្រសួងអប់រំប្រកាសថា ឆ្នាំក្រោយនឹងរៀបចំប្រឡងបាក់ឌុបនៅអំឡុង ខែសីហា ដើម្បីឱ្យសិស្សមានឱកាសដាក់ពាក្យទៅរៀន ឬទទួលបានអាហារូបករណ៍រៀននៅក្រៅប្រទេស។ ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន ក្នុងពេលចុះបើកវិញ្ញាសាប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី៨ ខែតុលា។
2024-10-09
ការឆ្លើយតបនេះ ធ្វើឡើងក្រោយក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិបានរកឃើញថា កម្ពុជាកំពុងលាក់បាំងព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សញ្ជាតិឲ្យជនបរទេស ក្រោយពីនគរបាលប្រទេសសិង្ហបុរី (Singapore) បានចាប់ខ្លួន និងចោទប្រកាន់ឧក្រិដ្ឋជនដើមកំណើតចិនមានសញ្ជាតិខ្មែរមួយចំនួនពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតមិនធ្លាប់មានពីមុនមកក្នុងប្រទេសសិង្ហបុរី ។
2024-10-09
ពលរដ្ឋមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនវៀតណាម ជាង ១០០គ្រួសារ នៅស្រុកសំបូរ ខេត្តក្រចេះ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តក្រចេះ ដើម្បីគាំទ្រតំណាងរបស់ខ្លួន ដែលចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរមិនគួរអូសបន្លាយដោះស្រាយបញ្ហារហូតដល់មានការប្ដឹងផ្ដល់គ្នាដល់តុលាការនោះឡើយ។
2024-10-08
ប្រជាពលរដ្ឋភាគច្រើន ដែលរងគ្រោះពីការឆបោកលុយពីសំណាក់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់ អ្នកស្រី ឡេង ចាន់ណា មិនសង្ឃឹមថា នឹងទទួលបានដំណោះស្រាយ មួយសមរម្យក្នុងពេលឆាប់ៗនេះនោះទេ បើទោះបីជាមានមេធាវីរដ្ឋាភិបាល ជួយការពារក្ដី ហើយក៏ដោយ។ ពួកគាត់ថា ជាច្រើនខែមកនេះ សំណុំរឿង ពុំមានការវិវត្តន៍ជា ដុំកំភួនធ្វើឱ្យពលរដ្ឋ រស់នៅក្នុងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះរឿងបំណុល។
2024-10-08
ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងចោទមន្ត្រីបរិស្ថានមួយចំនួនដែលប្រចាំការក្នុងស្រុកថាឡាបរិវ៉ាត់ថា ប្រព្រឹត្តអំពើពុករលួយដោយបានជំរិតទារប្រាក់ពីពលរដ្ឋជាច្រើនលានរៀល ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព។
2024-10-08
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចោទទីប្រឹក្សារបស់ខ្លួន គឺលោក លី សាម៉េត ថា បានយកឈ្មោះលោកទៅបោកប្រាស់ពលរដ្ឋ និងមន្ត្រីមួយចំនួនឱ្យលុយទៅកាន់លោក ហ៊ុន សែន ដើម្បីទទួលបានតួនាទី ឬផលប្រយោជន៍។ អ្នកវិភាគថាករណីចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយរាប់លានដុល្លារនេះ សមត្ថកិច្ចត្រូវពន្លឿនការស៊ើបអង្កេតករណីនេះឱ្យមានតម្លាភាព និងអាចឱ្យពលរដ្ឋជឿជាក់បាន។
2024-10-08
បញ្ហាធំៗមួយចំនួននៅប្រទេសកម្ពុជារួមមានបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ វិបត្តិសេដ្ឋកិច្ច ភ្ញៀវទេសចរធ្លាក់ចុះ និងបញ្ហាធនធានធម្មជាតិជាដើមនៅតែកើតឡើងក្នុងឆ្នាំ២០២៤ នេះ។ អ្នកឃ្លាំមើលសង្គមសោកស្ដាយដែលរដ្ឋាភិបាលមិនដោះស្រាយបញ្ហា ប៉ុន្តែបែរជាបង្ក្រាបទៅលើអ្នករិះគន់ទៅវិញ។
2024-10-08
ជនជាតិដើមភាគតិចព្នងចំនួន ៤ភូមិ នៅខេត្តមណ្ឌលគិរី បានលើកគ្នាតវ៉ា ៤ថ្ងៃជាប់គ្នា នៅដើមខែតុលានេះ ដើម្បីទាមទារដីព្រៃកប់សពដែលជាតំបន់គោរពបូជារបស់សហគមន៍ ត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយអាជ្ញាធរខិលខូច ធ្វើប្លង់រឹង (ប្លង់កម្មសិទ្ធិ) រំលោភយកដោយស្ងាត់ៗ។
2024-10-08
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើរដ្ឋាភិបាលដំឡើងប្រាក់ខែដល់គ្រូបង្រៀនឱ្យបាន ៣លានរៀលក្នុងមួយខែ ដើម្បីឱ្យជីវភាពគ្រូបង្រៀនប្រសើរឡើង និងធ្វើឱ្យការបង្រៀនមានប្រសិទ្ធភាព។
2024-10-08
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីដីធ្លី និងលំនៅឋានដោយបង្ខំ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសលាកបត្រព័ត៌មានស្ដីពីការបណ្ដេញចេញដោយបង្ខំនៅកម្ពុជា ផ្សាភ្ជាប់ទៅនឹងការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ឆ្នាំ២០២៤។
2024-10-08
ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ លោក សឺន សូប៊ែរ កូនប្រុសបង្កើតរបស់សម្ដេចបវរសេដ្ឋាធិបតី សឺន សាន បានធ្វើពិធីរំលឹកខួប រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរលើកទី៤៥ ដើម្បីរំលឹកដល់ពលិកម្មរបស់យោធិន និងនាយទាហានទាំងអស់ ដែលបានបូជាជីវិត ដើម្បីរំដោះប្រទេសជាតិ។