ប័ណ្ណសារព័ត៌មាន
2024-09-15
គណបក្សកម្លាំងជាតិធ្វើសមាជវិសាមញ្ញកែសម្រួល និងជ្រើសតាំងថ្នាក់ដឹកនាំគណបក្សបន្ថែមទៀតទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ក្រោយពេលថ្នាក់ដឹកនាំសំខាន់ៗត្រូវអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារ។
2024-09-15
អ្នកវិភាគថា ការណ៍ដែលលោក ហ៊ុន សែន ខំអួតពីសញ្ញាប័ត្រកិត្តិយស និងពាន់រង្វាន់ទទួលបានពីស្ថាប័នឯកជនមួយចំនួនដែលពិភពលោកមិនសូវស្គាល់គឺដើម្បីបញ្ចៀសការរិះគន់ពីពលរដ្ឋជុំវិញកិច្ចប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV និងការបំផ្លាញប្រជាធិបតេយ្យ។ ពួកគាត់មើលឃើញថា សញ្ញាប័ត្រ និងពានរង្វាន់ទាំងអស់នោះមិនឆ្លុះបញ្ចាំងពីការដឹកនាំប្រទេសឆ្ពោះទៅរកប្រជាធិបតេយ្យពិតប្រាកដនោះឡើយ។
2024-09-15
បន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ ពលរដ្ឋមួយចំនួនស្វាគមន៍ទណ្ឌកម្មនេះ។ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ការណ៍ដែលសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើ លោក លី យ៉ុងផាត់ ជាសារព្រមានទៅដល់អ្នកមានលុយមានអំណាច ជាពិសេសអំណាចគ្រួសារត្រកូលហ៊ុន ឱ្យកែប្រែចិត្ត ដោយឈប់ធ្វើអំពើទុច្ចរិត។
2024-09-15
ពលរដ្ឋខ្មែរក្រោមរស់នៅទឹកដីកំណើតនិងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រារព្ធខួប១៧ឆ្នាំរបស់សេចក្ដី ប្រកាសស្ដីពីសិទ្ធិជនជាតិដើម(UNDRIP) ស្នើឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិជនជាតិដើម និងផ្ដល់សិទ្ធិស្វ័យសម្រេចដល់ជនជាតិដើម។
2024-09-15
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបញ្ចេញមតិគាំទ្រ ចំពោះចំណាត់ការរបស់ប្រទេសមហាអំណាច និងជាបិតាប្រជាធិបតេយ្យ គឺ សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ លោក លី យ៉ុងផាត់ និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលត្រកូលហ៊ុនមួយចំនួនផ្សេងទៀត។
2024-09-14
កម្ពុជាបានធ្វើបត្យាប័ន បញ្ជូនសមាជិកក្រុមឧក្រិដ្ឋជន ជនជាតិចិន ម្នាក់ ដែលបង្ខំស្ត្រីខ្មែរ ឱ្យធ្វើអំពើពេស្យាចារ ឬរកស៊ីផ្លូវភេទខុសច្បាប់ ក្រោមការល្បួងពួកគេឱ្យទៅធ្វើការនៅប្រទេសចិន តាមរយៈកម្មវិធីណាត់ជួបលើប្រព័ន្ធអនឡាញ កាលពីខែសីហា ឆ្នាំ២០២៤។
2024-09-14
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ក្រោមអំណាចឪពុករបស់លោក គឺលោក ហ៊ុន សែន គ្មានសមត្ថភាពដោះស្រាយវិបត្តិពលរដ្ឋ និងអយុត្តិធម៌សង្គម ទើបចោទប្រកាន់អ្នករិះគន់ជាក្រុមភេរវកម្ម ក្រោមលេសរក្សាសន្តិភាព។ ការលើកឡើងនេះ បន្ទាប់ពីឪពុកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន គ្រោងនឹងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ជាក្រុមភេរវកម្មដែលលោកចោទថា ប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា។
2024-09-13
កម្មករជីករ៉ែមាសឲ្យក្រុមហ៊ុនចិនឈ្មោះ សឹង យន្ដ គ័ង យិន ខូអិលធីឌី នៅខេត្តក្រចេះម្នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគាត់កំពុងជីកយករ៉ែមាសនៅក្នុង អណ្ដូងទី១ ត្រូវបានថ្មបាត់សង្កត់លើស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។
2024-09-13
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងរិះគន់ លោក ហ៊ុន សែន ថា មិនសមទទួលបានសញ្ញាប័ត្រកិត្តិយសលើ «ភាពជាមេដឹកនាំ និងការកសាងសន្តិភាព» ឡើយពីព្រោះលោក ហ៊ុន សែន ជាមេដឹកនាំបែបផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ពួកគាត់ចាត់ទុក មេដឹកនាំផ្ដាច់ការរូបនេះថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យ និងធ្វើឱ្យជាតិបែកបាក់។
2024-09-13
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ពិភាក្សាលំអិត អំពីបញ្ហាក្រសួងរតនាគារជាតិអាមេរិកដាក់ទណ្ឌកម្ម លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោក។
2024-09-13
ក្រសួងការបរទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជាចាត់ទុកថា ជារឿងអយុត្តិធម៌ ដែលក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអ្នកជំនួញ និងជាសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ត្រីជាន់ខ្ពស់រូបនេះ ហើយប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក្ដី អ្នកវិភាគថា រដ្ឋាភិបាលគួរតែងាកមកស៊ើបអង្កេតលើករណីនេះឱ្យមានតម្លាភាព ដើម្បីបង្ហាញទៅប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិថា រដ្ឋាភិបាលហ៊ានអនុវត្តច្បាប់ទៅលើមន្ត្រីជាន់ខ្ពស់របស់ខ្លួន ប្រសិនបើជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។
2024-09-12
ជនជាតិដើមភាគតិចទាំងនោះ រស់នៅភូមិជំនាប់ និងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ព្រមានលើកគ្នាតវ៉ា ដើម្បីតស៊ូមតិជាថ្មីទៀត ប្រសិនបើអាជ្ញាធរនៅតែពន្យារពេល មិនចុះបញ្ជីដីសមូហភាពភ្នំវិហារ ដែលជាតំបន់ប្រវត្តិសាស្ត្រជនជាតិដើមសួយតាំងពីបុរាណកាលមក។
2024-09-12
សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម បង្កក ទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ ដែលស្និទ្ធលោក ហ៊ុន សែន គឺ លោក លី យ៉ុងផាត់ និង សម្ព័ន្ធអាជីវកម្មរបស់លោកចំនួន៥ របស់លោក។
2024-09-12
ពលរដ្ឋរស់នៅតំបន់អង្គររិះគន់អាជ្ញាធរជាតិអប្សរា បណ្តែតបណ្តោយឱ្យបុគ្គលមានលុយមានអំណាច សាងសង់ម៉ុងខ្មោចចិនយ៉ាងធំ (ផ្នូរកប់ខ្មោច)ជាប់នឹងព្រែកបុរាណ ឋិតក្នុងតំបន់រមណីយដ្ឋានអង្គរ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប។
2024-09-12
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រទះឃើញបទល្មើសជាង ២០០ដើម(២១៣)ជាថ្មីទៀត ឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរការ។