ប័ណ្ណសារព័ត៌មាន
2008-12-31
មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាននិងសមាគមអ្នកសារព័ត៌មានមួយកំពុងព្យាយាមអន្តរាគមន៍សុំឲ្យតុលាការខេត្តសៀមរាបដោះលែងនិពន្ធនាយកកាសែតសង្គមខ្មែរម្នាក់ឲ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្ន បន្ទាប់ពីតុលាការបានចាប់ឃុំខ្លួនជាមួយអ្នកភូមិពីរនាក់ផ្សេងទៀត ទាក់ទិននឹងទំនាស់ដីធ្លីនៅស្រុកជីក្រែង ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។
2008-12-31
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃពុធនេះបានចេញសេចក្តីថ្លែងការណ៍មួយទទូចឲ្យរដ្ឋាភិបាលកាន់អំណាច គោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
2008-12-31
រថភ្លើងដឹកស៊ីម៉ង់ត៍ពីខេត្តបន្ទាយមានជ័យមកភ្នំពេញបានក្រឡាប់កាលពីព្រឹកមិញ ប៉ុន្តែមិនមានមនុស្សបានរងគ្រោះថ្នាក់នោះទេ។
2008-12-31
តុលាការកំពូលនៃប្រទេសកម្ពុជានៅថៃ្ងពុធនេះ បានប្រកាសសាលដីកាដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយសារតែតុលាការសាលាឧទ្ធរណ៍កន្លងមក មិនបានសម្រេចឲ្យមានការស៊ើបអង្កេតជាថ្មីចំពោះសំណុំរឿងនេះ។
2008-12-31
ប្រភពពីសមាគមការពារសិទ្ធិខ្មែរក្រោម ឲ្យដឹងថា ពលរដ្ឋខ្មែរក្រោមរាប់រយនាក់នៅកម្ពុជាក្រោម បានងើបតវ៉ាប្រឆាំងនឹងអាជ្ញាធរវៀតណាមទៀតហើយនាប៉ុន្មានថ្ងៃនេះ ដើម្បីទាមទារដីធ្លីស្រែចម្ការ ដែលត្រូវអាជ្ញាធររឹបអូសយក។
2008-12-31
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាអំពាវនាវសុំឲ្យតុលាការកំពូលរកយុត្តិធម៌ជូនទណ្ឌិត ប៊ន សំណាង និង សុខ សំអឿន។
2008-12-31
អាជ្ញាធរខ្មែរបានអះអាងថា មានកុមារប្រហែល៣០%ដែលធ្វើចំណាកស្រុកតាមឪពុកម្តាយទៅធ្វើការនៅឯប្រទេសថៃតាមច្រកប៉ោយប៉ែតមិនបានចូលរៀនឬបោះបង់ការសិក្សាក្នុងឆ្នាំ២០០៨នេះ ដោយសារតែភាពក្រីក្រនិងខ្វះការអប់រំពីឪពុកម្តាយ។
2008-12-31
រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានបំបែកការប៉ុនប៉ងរំលាយរដ្ឋសភាចោលក្រោយពីសមាជិករដ្ឋាភិបាលនិងសមាជិកសភាថៃបានគេចខ្លួនចេញពីការឡោមព័ទ្ធវិមានរដ្ឋសភាដោយក្រុមបាតុករអាវក្រហមដែលគាំទ្រលោកអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន នៅថ្ងៃអង្គារនេះ។
2008-12-31
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងនៅពេលថ្មីៗនេះថា រដ្ឋាភិបាលវៀតណាមបានផ្តល់ឯកសារដែលទាក់ទងទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យមកឲ្យស្ថាប័នរបស់លោកបន្ថែមទៀតកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
2008-12-31
ស្ថានភាពនៃការផលិត ការចរាចរជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់កំពុងមានការប្រែប្រួលជាប្រចាំនៅប្រទេសកម្ពុជា។
2008-12-30
អាជ្ញាធរខណ្ឌទួលគោកនៅព្រឹកថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០០៨ បានចុះបិទទ្វារកុងស៊ីបញ្ចាំម៉ូតូច្រើនឃ្លាំងដែលគ្មានច្បាប់អនុញ្ញាត។
2008-12-30
ប្រជាពលរដ្ឋជិត៥០នាក់តំណាងឲ្យ៤៩៦គ្រួសារបានស្នើឲ្យអាជ្ញាធរស្រុកបាណន់អន្តរាគមន៍កាត់ព្រំប្រទល់ដីនៅចំណុចឆករកា បឹងឈូក បឹងស្រង៉ែ និងអណ្តូងកន្ទួត ដែលបានកាត់ទៅឲ្យឃុំដូនបា ស្រុកគាស់ក្រឡចូលមកឲ្យឃុំចែងមានជ័យ ស្រុកបាណន់វិញ។
2008-12-30
អ្នកភូមិរាយការណ៍ថា សត្វមាន់ដែលចិញ្ចឹមជាលក្ខណៈគ្រួសារប្រមាណ១០០ក្បាលបានកើតជំងឺហើយងាប់បន្តបន្ទាប់គ្នាកាលពីសប្តាហ៍មុនរហូតមកទល់បច្ចុប្បន្ននេះ នៅឯភូមិអូរកប ទីរួមស្រុកអណ្តូងមាស ខេត្តរតនគិរី។
2008-12-30
រដ្ឋមន្ត្រីក្រសួងការបទេសកម្ពុជាបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់ប្រទេសថៃនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនិងបន្តការចរចារឿងប្រាសាទព្រះវិហារបន្តទៀត។
2008-12-30
ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនី ទ្រង់បានយាងជាព្រះអធិបតីក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាខាថ្មីរបស់មន្ទីរពេទ្យកុមារជយវរ្ម័នទី៧ ដែលគ្រប់គ្រងដោយវេជ្ជបណ្ឌិតជនជាតិស្វ៊ីសនៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី៣០ ធ្នូនេះ។