ប័ណ្ណសារព័ត៌មាន
2008-12-25
អ្នករស់នៅទីក្រុងភ្នំពេញនៅតែត្អូញត្អែរអំពីបញ្ហាសំរាម ហើយដែលភាគច្រើនបានសម្ដែងនូវការថ្នាំងថ្នាក់ព្រោះសំរាមនៅតាមផ្ទះរបស់ពួកគាត់មិនត្រូវបានគេមកដឹកចេញឲ្យបានទៀងទាត់ បើទោះបីជាការប្រមូលថ្លៃសំរាមត្រូវបានគេធ្វើឡើងជាប្រចាំ រួមជាមួយថ្លៃប្រើប្រាស់អគ្គិសនីក៏ដោយ។
2008-12-25
ជនជាតិបារាំងមួយគ្រួសារហ៊ានបណ្តោយឲ្យកូនប្រុសរបស់គេធ្វើដំណើរតាមយន្តហោះតែម្នាក់ឯងពីស្រុកខ្មែរទៅកាន់ស្រុកជប៉ុនដោយកាត់តាមប្រទេសថៃ។
2008-12-25
សហគមន៍ខ្មែរកម្ពុជាក្រោមបានថ្កោលទោសរដ្ឋអំណាចសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃអង្គារ ២៣ ធ្នូ បន្ទាប់ពីដឹងថារដ្ឋការក្រុងហាណូយបានដកហូតទិដ្ឋាការវិញពីមន្ត្រីតំណាងសហភាពអឺរ៉ុប២រូបដែលបម្រុងឡើងយន្តហោះពីក្រុងភ្នំពេញទៅកាន់ប្រទេសវៀតណាម។
2008-12-25
ពន្លឺព្រះអាទិត្យ កម្លាំងខ្យល់បក់ ចរន្តទឹកហូរ និងឧស គឺជាប្រភពថាមពលធម្មជាតិ ដែលក្រុមអ្នកវិទ្យាសាស្រ្តឲ្យឈ្មោះថាជាប្រភពថាមពលមិនចេះរីងស្ងួត ឬថាមពលកកើតឡើងវិញ ដែលអាចផ្តល់ផលមិនចេះអស់ និងមិនធ្វើឲ្យហិនហោច ឬបំផ្លាញភពផែនដី។
2008-12-25
អ្នកភូមិនៃឃុំព្រៃថ្នងនិងឃុំល្អាង ខេត្តកំពត បានឯកភាពតម្លៃគ្នាលក់ដីរងនូវការរំខានពីកម្ទេចថ្មដែលមិនអាចដាំដុះដីកសិកម្មបានតទៅទៀតទៅឲ្យក្រុមហ៊ុនចិនឈ្មោះ Sinohydro ដែលវិនិយោគវារីអគ្គិសនីកំចាយ ប៉ុន្តែមិនទាន់មានការឯកភាពពីខាងក្រុមហ៊ុនចិននៅឡើយទេ។
2008-12-24
មន្ត្រីថ្នាក់ជំនួយការនៃកងអង្គរក្សលោកនាយករដ្ឋមន្ត្រីបានប្រតិកម្មច្រានចោលរបាយការណ៍មានការកាប់ព្រៃឈើឈូសឆាយយកដីមានជាប់ពាក់ព័ន្ធជាមួយឧត្តមសេនីយ៍ឯក ហ៊ុយ ពិសិដ្ឋ មេបញ្ជាការកងអង្គរក្សនោះ។
2008-12-24
តំណាងពលរដ្ឋសហគមន៍ខែ្មរអ៊ិស្លាមនៅភូមិកំពង់យោល ស្រុកបូរីជលសា ខេត្តតាកែវ បាននាំគ្នាទាមទារសុំឲ្យមានការដូរមេដឹកនាំសហគមន៍ខ្លួនឯងនោះចេញ។
2008-12-24
ចលនាព្យាបាលរោគដោយការទទួលទានទឹក ដែលជាភាសាបរទេសហៅថា Water cure ឬ hydropathy ដែលខ្ញុំបាទបានលើកយកមកជម្រាបម្តងជាពីរដងហើយនោះ បានធ្វើឲ្យកើតជាសំណួរចង់ដឹងពីមិត្តអ្នកស្តាប់កាន់តែច្រើន។
2008-12-24
ថៃបានកំណត់កិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០០៩ ដើម្បីពិភាក្សាបញ្ហានៅក្នុងតំបន់។
2008-12-24
អាជ្ញាធរបានអះអាងថា ប្រជាពលរដ្ឋនៅតំបន់បឹងកក់ដែលបានយល់ព្រមយកសំណងពីសាលាក្រុងភ្នំពេញ មានចំនួនប្រមាណ ៦០០គ្រួសារហើយក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៤ពាន់គ្រួសារ។
2008-12-24
លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ បានទទួលមរណភាពដោយសារជំងឺទឹកចូលសួតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ។
2008-12-24
នៅក្នុងសម័យកាលសង្គមរាស្រ្តនិយមនាចុងទសវត្សរ៍ឆ្នាំ១៩៥០ និងដើមឆ្នាំ១៩៦០ លោក ហ៊ូ នឹម ត្រូវបានពលរដ្ឋខ្មែរជាច្រើនធ្លាប់ស្គាល់ថាជាអ្នកនយោបាយមានឈ្មោះបោះសំឡេងមួយរូបក្នុងតួនាទីរបស់លោកជាតំណាងរាស្ត្រ។
2008-12-24
មនុស្ស៩នាក់ដែលតុលាការកោះហៅមកបំភ្លឺជុំវិញនិងការចោទប្រកាន់ថា បានកាប់បំផ្លាញទ្រព្យសម្បត្តិឯកជននោះ ត្រូវបានតុលាការអនុញ្ញាតឲ្យពួកគេវិលត្រលប់ទៅផ្ទះវិញហើយ នៅព្រឹកថ្ងៃអង្គារ ទី២៣នេះ បន្ទាប់ពីអ្នកភូមិប្រមាណជិត ២០០នាក់មកពីឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម បាននាំគ្នាប្រមូលផ្តុំនៅមុខតុលាការខេត្ត។
2008-12-24
អង្គការAmnesty International បានអំពាវនាវឲ្យតុលាការកំពូលខ្មែរដោះលែងទណ្ឌិត២រូបដែលគេបានដាក់គុកច្រើនឆ្នាំមកហើយ ពីបទធ្វើឃាតមេដឹកនាំសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា។
2008-12-23
ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន មានការរកឃើញមេរោគ H5N1 នៅលើសត្វចិញ្ចឹមដែលបានយកមកពិសោធន៍ពីតំបន់ដែលមានមនុស្សកើតរោគផ្តាសាយបក្សីនៅខែត្រកណ្តាល និងព័ត៌មានផ្សេងៗដទៃទៀត។