ប័ណ្ណសារព័ត៌មាន
2008-07-31
គណបក្សហ៊្វុនស៊ិនប៉ិចបានធ្វើកិច្ចប្រជុំដ៏ធំមួយនាថ្ងៃទី ៣១ កក្កដា នៅបន្ទាប់ពីមានការនិយាយថា ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច កំពុងតែបែកបាក់គ្នានិងនៅក្រោយការប្រកាសថា គណបក្សប្រជាជនកម្ពុជា នឹងធ្វើរដ្ឋាភិបាលចម្រុះជាមួយហ៊្វុនស៊ិនប៉ិចដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ។
2008-07-31
ព្រះសង្ឃថ្នាក់រាជាគណៈជាច្រើនអង្គរួមនឹងមន្រ្តីរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមធ្វើពិធីបួងសួងជាលើកដំបូងទាមទារទឹកដីនិងបញ្ជៀសសង្គ្រាមបង្ហូរឈាមគ្នាដោយអាវុធរវាងកងទ័ពខ្មែរថៃ ដែលកំពុងប្រឈមមុខដាក់គ្នាដ៏តឹងតែង នៅមុខខ្លោងទ្វារទី១នៃប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ។
2008-07-31
អង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរដឹកនាំដោយលោក មឿង សុន បាននាំលិខិតថ្វាយព្រះករុណា ព្រះមហាក្សត្រថៃ តាមរយៈស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃទី៣១ កក្កដានេះ ដើម្បីសូមព្រះករុណា ភូមិផុន អាឌុនយ៉ាដេត ទ្រង់ព្រះរាជតំរិះព្រះរាជត្រាស់បង្គាប់ដល់កម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ ឲ្យដកចេញពីបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ដែលជាវត្តរបស់ខ្មែរស្ថិតនៅលើទឹកដីនៃតំបន់ប្រាសាទព្រះវិហារ ។
2008-07-31
លោកឧត្ដមសេនីយ៍ទោ សុខ ភាព ប្រធានការិយាល័យទំនាក់ទំនងព្រំដែនខ្មែរថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងថាក្រោយពីមានសភាពការណ៍តានតឹងនៅឯប្រាសាទព្រះវិហារមក ភាគីថៃមិនមានទំនាក់ទំនងល្អជាមួយកម្ពុជាទៀតទេ ។
2008-07-31
គណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្ស នរោត្តម រណឫទ្ធិ បានសុំឲ្យមានកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ ដោយប្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថា បានរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនិងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
2008-07-31
ព្រះមហាក្សត្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី ជាមួយព្រះបិតានិងព្រះមាតា នឹងយាងទៅប្រទេសចិននៅថ្ងៃទី១ សីហា ដើម្បីចូលរួមការបើកកីឡាអូឡាំពិកពិភពលោកផង និងពិនិត្យសុខភាពផង ។
2008-07-31
មន្ត្រីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចបានប្តូរជំហរជុំវិញការទទួលស្គាល់លទ្ធផលការបោះឆ្នោត ដែលការប្តូរនោះត្រូវគេមើលឃើញថាបានធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានប្រកាសថា នឹងធ្វើរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សហ៊្វុនស៊ិនប៉ិចដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ ។
2008-07-31
មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម បានឲ្យដឹងថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៤ នាឆ្នាំ២០០៨នេះ។
2008-07-31
ក្នុងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសបញ្ហាព្រះវិហារជាមួយថៃនេះ ខ្មែរទាំងក្នុងទាំងក្រៅប្រទេសមួយចំនួន មានយោបល់ថាមានតែអតីតព្រះមហាក្សត្រខ្មែរ ព្រះមហាវីរក្សត្រ សម្តេច នរោត្តម សីហនុ ប៉ុណ្ណោះ ទើបមានសក្តានុពលអាចដោះស្រាយជូនប្រទេសជាតិបាន ថ្វីបើព្រះអង្គទ្រង់ជរាភាពណាស់ទៅហើយក្តី ។
2008-07-31
ព្រះសង្ឃពុទ្ធសាសនាថ្នាក់រាជាគណៈសំខាន់ៗនៃប្រទេសកម្ពុជាមានគម្រោងនឹងធ្វើពិធីបួងសួងដើម្បីសុំសន្តិភាពនិងទឹកដីនៅតំបន់ប្រាសាទព្រះវិហារ ដើម្បីបញ្ចៀសការធ្វើសង្គ្រាមបង្ហូរឈាមរវាងកងទ័ពខ្មែរនិងថៃដែលកំពុងតែប្រឈមមុខដាក់គ្នាដ៏តានតឹងនៅឡើយនោះ ។
2008-07-30
ស្នងការនគរបាលក្រុងភ្នំពេញ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី៣០នេះថា លោកបានជួបជាមួយលេខាទី១ របស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ដើម្បីពិភាក្សាពីការផ្តល់ព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងករណីឃាតកម្មបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរ លោក ឃឹម សម្បូរណ៍ និងកូនប្រុសនោះ ។
2008-07-30
ព្រះសង្ឃថ្នាក់រាជាគណៈ សង្ឃនាយក សង្ឃនាយករង មួយក្រុមរបស់ប្រទេសកម្ពុជា គ្រោងនឹងមកកាន់តំបន់ប្រាសាទព្រះវិហារកន្លែងកំពុងប្រឈមមុខដាក់គ្នានៃកងទ័ពកម្ពុជាថៃ ដើម្បីធ្វើពិធីបួងសួងតាមជំនឿព្រះពុទ្ធសាសនាសុំសន្តិភាពនិងទឹកដី ជំនួសឲ្យការបង្ហូរឈាមគ្នាដោយអាវុធរវាងប្រទេសទាំងពីរ ។
2008-07-30
តុលាការកំពូលនៃប្រទេសកម្ពុជានៅថៃ្ងពុធនេះបានសម្រេចតម្កល់សាលដីការបស់តុលាការសាលាឧទ្ធរណ៍ ចាត់ទុកថាជាបានការក្នុងការផ្តន្ទាទោសសមេ្តចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យជាប់ទោស១៨ខែ និងផាកពិន័យជាប្រាក់១៥ម៉ឺនដុល្លារអាមេរិក ក្រោមបទចោទថាព្រះអង្គបានរំលោភលើសេចក្តីទុកចិត្តក្នុងការលក់ទីស្នាក់ការកណ្ដាលរបស់គណបក្សហ៊្វុនស៊ិនប៉ិចកាលពីឆ្នាំ២០០៥កន្លងទៅ ។
2008-07-30
នាយករដ្ឋមន្ត្រីប្រទេសគូវ៉េត អ្នកអង្គម្ចាស់ ស្ហេក ណាស្សែរ អាល់ម៉ូហាម៉ាដ អាល់អាម៉ាដ អាល់ហ្សាប៊ែ រ អាល់សាបា (Sheikh Nasser Al-Mohammed Al-Ahmad Al-Jaber Al-Sabah) នឹងយាងមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៨នេះ ។
2008-07-30
បើតាមចំណារលើសិលាចារឹកនៅនឹងភ្នំសណ្ដក កាលេខ ១៩៤ និងនៅភ្នំព្រះវិហារ កាលេខ ៣៩៨ បានឲ្យដឹងថា ព្រាហ្មណ៍ម្នាក់ឈ្មោះ ទិវាក ឬ ទិវាការៈ បានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ និងជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សុរិយវរ្ម័នទី២ ។