ប័ណ្ណសារព័ត៌មាន
2008-09-30
យ៉ាងហោចណាស់មនុស្សម្នាក់សន្លប់និងពីរនាក់ទៀតរងរបួសនៅក្នុងសកម្មភាពវាយតប់បង្កឡើងដោយក្រុមក្មេងស្ទាវដែលគេចោទទៅលើអធិការស្ដីទីស្រុកអណ្ដូងមាស ខេត្តរតនគិរី លោក ឡាក់ សុវណ្ណរិទ្ធិ ថាជាអ្នកដឹកនាំការវាយប្រហារនោះ។
2008-09-30
ប្រជាពលរដ្ឋតំណាងម្ចាស់ដីចំនួន១២៦គ្រួសារនៅភូមិពូធឿង សង្កាត់បិតត្រាំង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ បានឲ្យដឹងថា ក្រោយពេលភ្ជុំបិណ្ឌនឹងនាំគ្នាមកដាក់ពាក្យប្តឹងនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅភ្នំពេញ ដើម្បីសុំឲ្យជួយអន្តរាគមន៍ចំពោះការរំលោភដីនិងវាយធ្វើបាបប្រជាពលរដ្ឋរស់នៅតំបន់សេអ៊ី៥។
2008-09-30
ផែនការអភិវឌ្ឍន៍របស់អភិបាលរងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោក យី វណ្ណៈ ទៅលើដីរដ្ឋប្រមាណជា១ហិកតារក្នុងឃុំព្រែកកក់ ត្រូវបានប្រជាពលរដ្ឋចំនួន៣៣គ្រួសារកំពុងរស់នៅលើផ្ទៃដីនោះសម្ដែងនូវការព្រួយបារម្ភដោយខ្លាចបាត់បង់ទីលំនៅរបស់ពួកគេ។
2008-09-30
តម្លៃប្រេងឥន្ធនៈបានចុះតម្លៃក្រោយកិច្ចប្រជុំលើកទីមួយរបស់គណៈរដ្ឋមន្ត្រីថ្មីដែលសន្យាថា នឹងមានវិធានការទប់ស្កាត់ប្រេងឥន្ធនៈឡើងថ្លៃ។
2008-09-30
បណ្ឌិតសាស្រ្តាចារ្យ កេង វ៉ាន់សាក់ បានផ្តល់បទសម្ភាសន៍ជុំវិញសំណួរថា តើហេតុដូចម្តេចបានជាសៀមយកដីខ្មែរដ៏ធំកាន់កាប់មកដល់សព្វថ្ងៃនេះ?
2008-09-30
កងរក្សាព្រំដែនខ្មែរនៅតំបន់ប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានឲ្យដឹងនៅថ្ងៃអង្គារ ៣០ កញ្ញានេះថា កងទាហានឈុតខ្មៅថៃនៅតែបិទច្រកចូលប្រាសាទតាមាន់ធំរបស់ខ្មែរបន្តទៅទៀត ដោយហាមឃាត់មិនឲ្យមានការចេញចូលឡើយ។
2008-09-30
រដ្ឋមន្រ្តីការបរទេសថៃ លោក សំភុង អាម៉នវីវ៉ាត់ បានថ្លែងបញ្ជាក់ម្តងទៀតជុំវិញគម្រោងរៀបចំជំនួបប្រជុំរវាងនាយករដ្ឋមន្រ្តីថៃជាមួយនាយករដ្ឋមន្រ្តីកម្ពុជានៅភ្នំពេញដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរនៅថ្ងៃទី១៣ ខែតុលានេះ។
2008-09-30
មន្ត្រីតំណាងរាជរដ្ឋាភិបាលខ្មែរ បានធ្វើសុន្ទរកថានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) នាបុរីញូវយ៉ក ដោយបង្ហាញពីកិច្ចការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាចំពោះស្ថានការណ៍ពិភពលោក។
2008-09-30
គិតមកទល់ថ្ងៃទី២៩ កញ្ញា ឆ្នាំ២០០៨ ដំណើរការកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីជាភាសាខ្មែរ មានរយៈពេល ១១ឆ្នាំហើយ។
2008-09-30
អ្នកប្រើប្រាស់គ្រឿងញៀនមួយចំនួន ដែលរួមមានប្រើមេតំហ្វេតាមីនទឹកកក ឬម៉ាទឹកកក បានថ្លែងអះអាងថា គ្រឿងញៀនសំយោគប្រភេទនេះ ងាយរកទិញបាននៅតាមទីកន្លែងជាច្រើន ក្នុងទីក្រុងភ្នំពេញ ។
2008-09-30
ក្រោយពីត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសូងសង្គមកិច្ចម្តងទៀត នៅក្នុងរដ្ឋាភិបាលអាណត្តិទី៤ លោក អ៊ិត សំហេង នាពេលថ្មីៗនេះ បានមានប្រសាសន៍បា្រប់កាសែតភ្នំពេញប៉ុស្តិ៍ថា កម្ពុជានឹងមានច្បាប់ការពារផលប្រយោជន៍របស់ជនដែលមានពិការភាពនៅតាមកន្លែងធ្វើការ។
2008-09-30
ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងនឹងជំរុញឲ្យសេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយជាតិសម្រាប់យុវជនក្លាយទៅជាច្បាប់នៅឆ្នាំក្រោយនេះ។
2008-09-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនលើសលុប គឺមានន័យថា ក្នុងអាណត្តិទី៤នេះ មានតែមន្ត្រីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលត្រូវទទួលខុសត្រូវទាំងស្រុងចំពោះទាំងដំណើរការអភិវឌ្ឍន៍ជាតិនិងបញ្ហានានារបស់ប្រទេស ដែលរួមមានទាំងអំពើអសកម្មផងដែរ។
2008-09-29
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) បានអនុម័តនិងតែងតាំងអ្នករាយការណ៍ពិសេសសម្រាប់ប្រទេសកម្ពុជាដើម្បីជំនួសតំណាងពិសេសរបស់អគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺលោក យ៉ាស្ហ ហ្កាយ (Yash Ghai) ដែលបានលាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ។
2008-09-29
បុរសជនជាតិអាមេរិកាំងម្នាក់ដែលបានជាប់ចោទពីបទសម្លាប់ដោយរឹតកមិត្តខ្លួនម្នាក់ ដែលជាស្រីពេស្យាជនជាតិយៀកណាមនោះ បានស្លាប់ដោយធ្វើអត្តឃាតនៅក្នុងមន្ទីរពេទ្យមួយនៅភ្នំពេញ។