ប័ណ្ណសារព័ត៌មាន
2016-12-27
អ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា កិច្ចប្រជុំអនុម័តលើគម្រោងធ្វើផ្លូវកាត់វិហារបឹងកក់ ដែលដឹកនាំដោយលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នេះ ជារឿងគ្មានតម្លាភាព ហើយគេព្រួយបារម្ភខ្លាចភាពចម្រូងចម្រាសរវាងអ្នកគាំទ្រធ្វើផ្លូវ និងអ្នកជំទាស់គម្រោងនេះ ក្លាយជាជម្លោះធំរ៉ាំរ៉ៃ។
2016-12-27
ប្រជាកសិករដាំកៅស៊ូនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ផ្ដើមមានសង្ឃឹមជាថ្មី ក្រោយពេលតម្លៃជ័រកៅស៊ូនៅលើទីផ្សារបានហក់ខ្ពស់ឡើងវិញ។ យ៉ាងនេះក្តី កសិករនៅតែបារម្ភថា តម្លៃនឹងអាចចុះថោកវិញនៅពេលណាមួយ ដែលធ្វើឲ្យពួកគាត់ត្រូវជួបប្រទះបញ្ហាប្រឈមផ្សេងៗក្នុងជីវភាពរស់នៅ។
2016-12-27
អ្នកជំនាញ លើកទឹកចិត្តឲ្យក្រុមអាជីវករលក់ដូរ ជាពិសេសអាជីវករលក់ដូរនៅតាមព្រំដែន គួរប្រកបដោយក្រមសីលធម៌ និងមិនត្រូវលក់ដូរដោយកេងប្រវ័ញ្ចអតិថិជនឡើយ ប្រសិនបើមិនចង់ឲ្យជនបរទេសមកដណ្ដើមទីផ្សារតទៅទៀត។
2016-12-26
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យមន្ត្រីក្រោមបង្គាប់ ពិនិត្យមើលករណីរបស់ប្រធានសមាគមពង្រឹង សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ដែលត្រូវបានចោទប្រកាន់ថា បើកឡានបុកនគរបាល អន្តោប្រវេសន៍នៅក្រុងប៉ោយប៉ែត។
2016-12-26
ក្រសួងការពារជាតិ នៅថ្ងៃទី២៦ ធ្នូ បន្តការប្រឡងជ្រើសរើសនាយទាហានសកម្មជំនាន់ទី២១ នៅទូទាំងប្រទេសលើវិញ្ញាសាកាយសម្បទា បន្ទាប់ពីការប្រឡងចំណេះដឹងទូទៅ និងភាសាអង់គ្លេសកាលពីថ្ងៃទី២៥ ខែធ្នូ។
2016-12-26
រឿងរ៉ាវទាក់ទងនឹងការបញ្ចេញសារឆ្លើយឆ្លងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូននាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានិត ជាមួយកញ្ញា ធី សុវណ្ណថា រហូតមកទល់ពេលនេះ មិនទាន់ឃើញមានប្រតិកម្មឆ្លើយតបរបស់លោក ហ៊ុន សែន និងកូនប្រុសនៅឡើយ។
2016-12-26
សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ធ្នូ ទុកពេលបន្ថែមទៀតឲ្យជនជាតិចាម ពិភាក្សាគ្នារឿងផែនការសង់ផ្លូវពុះកាត់របងវិហារមូស្លីមនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ ការសម្រេចរបស់សាលារាជធានីភ្នំពេញនេះ កើតឡើងបន្ទាប់ពីមានកិច្ចប្រជុំគ្នាសម្រេចអនុម័តគាំទ្រឲ្យពុះផ្លូវក្នុងបរិវេណវិហារឥស្លាមបឹងកក់នេះ។
2016-12-26
ពលរដ្ឋជាង ១០០នាក់មានជម្លោះដីធ្លីជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហេង ហ៊ុយ ក្រុមហ៊ុនស្ករអំពៅឈ្មោះ កោះកុង ស៊ូហ្គើ (Kohkong Sugar) និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន (Kohkong Plantation) មកពីខេត្តកោះកុង នាំគ្នារៀបចំសន្និសីទកាសែតនៅក្នុងវត្តសាមគ្គីរង្សី ក្នុងក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ដើម្បីតវ៉ាទាមទារដំណោះស្រាយ។
2016-12-26
អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវឲ្យពលរដ្ឋណាដែលទៅធ្វើសៀវភៅឆ្លងដែន (Border Pass) ឬក៏ដឹកអីវ៉ាន់តិចតួចពីប្រទេសថៃ ប៉ុន្តែត្រូវប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនជាំសាង៉ាំ និងគយយកលុយថ្លៃពេក ឬក៏ជំរិតឲ្យបង់ផាស៊ីខុសគោលការណ៍ គឺត្រូវតែហ៊ានដាក់ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរមកអាជ្ញាធរ។
2016-12-26
អតីតមន្ត្រីប៉ូលិសម្នាក់នៅខេត្តបន្ទាយមានជ័យ ចោទប្រកាន់ស្នងការនគរបាលខេត្តនេះ ថាបញ្ជូនឈ្មោះរបស់គាត់ទៅក្រសួងមហាផ្ទៃ កាត់ចេញពីក្របខ័ណ្ឌនគរបាលជាតិដោយអយុត្តិធម៌។ ស្នងការនគរបាលខេត្តបញ្ជាក់យ៉ាងខ្លីថា ការកាត់ឈ្មោះនេះធ្វើឡើងទៅតាមវិន័យរបស់នគរបាលជាតិ។
2016-12-26
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា បាតុភូតរន្ទះបាញ់នៅតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស សត្វនៅកម្ពុជា។ ករណីនេះ មន្ត្រីជំនាញឲ្យដឹងថា អ្នកស្លាប់ និងរបួសដោយគ្រោះធម្មជាតិរន្ទះបាញ់ក្នុងឆ្នាំ២០១៦ កើនឡើងលើសឆ្នាំមុន ដែលទាមទារឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។
2016-12-26
បុរសជនជាតិដើមភាគតិចព្នង មួយរូបរស់នៅភូមិពីទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យសមត្ថកិច្ចស្វែងរកយុត្តិធម៌ពីការបាញ់ឲ្យរបួសដៃពីសំណាក់ជនជាតិវៀតណាម ម្នាក់ ដែលឆ្លងដែនមកបាញ់សត្វក្នុងដីខេត្តមណ្ឌលគិរី ហើយបាញ់ឲ្យគាត់របួស ដោយសារគាត់បានហៅជនជាតិវៀតណាម ឲ្យឈប់ដើម្បីសាកសួរ។
2016-12-26
ប្រជាពលរដ្ឋខ្លះបានបង្ហាញទឹកមុខក្រៀមក្រំ ព្រមទាំងរិះគន់អាជ្ញាធរខេត្តសៀមរាប និងសមត្ថកិច្ច ថាពុំមានសមត្ថភាព និងជំនាញគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះយុវជនម្នាក់ដែលឡើងទៅនៅលើបង្គោលអង់តែនកម្ពស់ប្រហែល ៦០ម៉ែត្រ ឲ្យមានសុវត្ថិភាពដែលអាចឲ្យជឿទុកចិត្តបានទេ។
2016-12-26
ប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលត្រូវបានអាជ្ញាធរបណ្ដេញចេញពីតំបន់បន្ទាយរងៀង កាលពីឆ្នាំ២០០៩ ត្អូញត្អែរពីបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ដូចជាគ្មានមុខរបរ ជំពាក់បំណុលគេ និងចំណាកស្រុក ជាដើម។
2016-12-26
ជំនួយការមេធាវីការពារក្ដីឲ្យលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ត្រៀមដាក់ពាក្យស្នើទៅតុលាការ ឲ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ននៅដើមសប្ដាហ៍ក្រោយ។ លោក ឌិន ពុទ្ធី ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៤ ធ្នូ ក្រោមបទចោទ បង្កហិង្សាដោយចេតនា។