ប័ណ្ណសារព័ត៌មាន
2016-12-24
ក្រុមការងារផលិតវីដេអូឯកសាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចំនួន ៤នាក់ បានធ្វើដំណើរដល់ខេត្តកោះកុងហើយ នៅព្រលប់ថ្ងៃទី២៤ ខែធ្នូ ក្រោយមានមនុស្ស ១ក្រុមស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីបរិស្ថាន ចុះឃាត់ខ្លួនពួកគេក្នុងទឹកដីខេត្តពោធិ៍សាត់។ អាជ្ញាធរបដិសេធថា ពុំមានស្ថាប័នណាមួយចាត់តាំងឲ្យឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្សទាំងនេះឡើយ។
2016-12-24
អតីតសកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន បីនាក់ដែលបានចាកចេញពីគណបក្សរាជានិយមជាមួយគ្នា ហើយទៅចូលជាសមាជិកគណបក្សបីផ្សេងគ្នា កើតមានជម្លោះដណ្ដើមដីទីស្នាក់ការ និងជម្លោះវាយស្លាកសញ្ញាគណបក្ស។ សកម្មជនទាំងបី អះអាងដូចគ្នាថា នេះជាទំនាស់បុគ្គលមិនទាក់ទិនបញ្ហានយោបាយ។
2016-12-24
ជាទម្លាប់មេដឹកនាំបក្សប្រឆាំង តែងចុះតាមមូលដ្ឋានដើម្បីចុះជួបសកម្មជនរបស់ខ្លួន។ ការប្រើប្រាស់វេទិកាអ្នកតំណាងរាស្ត្រជួបជាមួយពលរដ្ឋនេះ ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា បក្សប្រឆាំងតែងអនុវត្តបានញឹកញាប់ជាងបក្សនយោបាយដទៃទៀត។
2016-12-24
ករណីអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) កាត់តរូបភាពដែលជាការប្រមាថដល់អង្គព្រះមហាក្សត្រ កំពុងស្ថិតក្នុងដៃសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ស៊ើបអង្កេតហើយ។ ចំណែកអ្នកវិភាគ និងសង្គមស៊ីវិល គាំទ្រការប្រកាសចំណាត់ការរបស់សមត្ថកិច្ចនៅពេលនេះ។
2016-12-24
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអង្គការសង្គមស៊ីវិល ជំរុញឱ្យយុវជនចូលរួមក្នុងដំណើរការបោះឆ្នោត និងឃ្លាំមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៧ ខាងមុខ ដើម្បីបំពេញតួនាទីជាយុវជនសកម្មក្នុងសង្គម។
2016-12-24
លោកព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវបានសិស្ស និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាច្រើនជំនាន់ និងអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ អរិយធម៌ បានចាត់ទុកជាព្រឹទ្ធាចារ្យដ៏ឆ្នើមក្នុងការអប់រំ បណ្ដុះឆន្ទៈសិល្បករឲ្យស្រឡាញ់សិល្បៈ វប្បធម៌ ដែលជាដួងព្រលឹងរបស់ខ្មែរ។
2016-12-24
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី២៣ ខែធ្នូ ពិភាក្សាអំពី៖ «វិវាទក្នុងការធ្វើផ្លូវកាត់វិហារឥស្លាមបឹងកក់»។
2016-12-23
ពលរដ្ឋរស់នៅអគារស ឬដែលគេស្គាល់ជាទូទៅថា អគារប៊ូឌីញ ភាគច្រើនទទួលបានប័ណ្ណកម្មសិទ្ធិលំនៅឋានពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយ។ ប៉ុន្តែពលរដ្ឋមួយចំនួនរអ៊ូរទាំពីការបាត់ទំហំផ្ទះក្រោយការវាស់វែងរបស់ក្រសួង។
2016-12-23
អ្នកសិក្សាអំពីរឿងរ៉ាវខ្មែរក្រហមនិយាយថា ចម្លើយសារភាពរបស់អ្នកទោសវៀតណាម មិនមែនជាចម្លើយបញ្ជាក់ពីការពិតទេ។ ការអះអាងនេះ គឺធ្វើឡើងក្នុងកម្មវិធីបាឋកថាសាធារណៈរបស់អ្នកវិភាគឯកសារនៃមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា គឺលោក ជុំ ម៉ាប់ នៅសារមន្ទីរទួលស្លែង កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ។
2016-12-23
អភិបាលរងខេត្តស្វាយរៀង អះអាងថា ការបោះបង្គោលព្រំដែនថ្មីលេខ១៤៦ នៅស្រុករំដួល គឺធ្វើឡើងដោយមានការព្រមព្រៀងរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) និងសាងសង់នៅលើបង្គោលចាស់តែប៉ុណ្ណោះ មិនមានការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ទេ។
2016-12-23
គណៈកម្មការទី៧ នៃរដ្ឋសភា នឹងសាកសួររដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៧ ខាងមុខ។
2016-12-23
លំហាត់នាគមាសលើកទី១ ត្រូវបានបិទនៅថ្ងៃទី២៣ ខែធ្នូ នាវិទ្យាស្ថានកងទ័ពជើងគោក ខេត្តកំពង់ស្ពឺ។ រដ្ឋាភិបាលកម្ពុជា និងចិន លើកឡើងថា ទំនាក់ទំនងផ្នែកយោធាទ្វេភាគីកំពុងរីកចម្រើនដល់ចំណុចថ្មីមួយ។ ភាគីទាំងពីរប្ដេជ្ញាពង្រឹងចំណងការទូតយោធានេះ ឲ្យកាន់តែរឹងមាំថែមទៀត។
2016-12-23
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ម៉ង់ ពុទ្ធី ត្រូវបាននគរបាលបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ។ មន្ត្រីសិទ្ធិមនុស្សកំពុងស៊ើបអង្កេតករណីមន្ត្រីប៉ូលិសពាក់ស័ក្ដិបួនម្នាក់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលដួលសន្លប់មុខឡានរបស់លោក ម៉ង់ ពុទ្ធី នេះ។
2016-12-23
ក្រសួងការបរទេសកម្ពុជា បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសអនុតំបន់ទន្លេមេគង្គចំនួន៥ ជាមួយនឹងចិន ស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅខេត្តសៀមរាប ចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ខែធ្នូ។
2016-12-23
ប្រធានគណបក្សដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានបង្ហោះសារផ្លែផ្កាតាមហ្វេសប៊ុក (Facebook) របស់ខ្លួនទៅអ្នកវិភាគនយោបាយថា កំសាក និងមានចិត្តចង្អៀតចង្អល់។