ប័ណ្ណសារព័ត៌មាន
2017-12-31
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរសារក្នុងគណនីហេ្វសប៊ុក (Facebook) របស់លោក ជូនពរដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០១៨នេះ ឱ្យមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ ទទួលបានជោគជ័យក្នុងកិច្ចការ និងសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា។
2017-12-31
សកម្មជនគណបក្សប្រឆាំងជាង ២០នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ព្រោះតែវិបត្តិនយោបាយ ដែលអូសបន្លាយតាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២១០៨នេះ។ ក្រុមគ្រួសារអ្នកជាប់ឃុំទាំងនោះតែងតែបង្ហូរទឹកភ្នែកនៅពេលមានពិធីបុណ្យទាន ឬពិធីជួបជុំអ្វីមួយ ព្រោះសាច់ញាតិរបស់ពួកគេ មិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ។
2017-12-31
ភាគច្រើននៃព្រឹត្តិការណ៍ទាំងអស់នេះ គឺគ្មានអ្វីក្រៅពីការធ្វើទុក្ខបុកម្នេញ ទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ពីសំណាក់បក្សកាន់អំណាច ដែលឈានទៅដល់ការព្រមានដាក់ទណ្ឌកម្មផ្នែកការទូត និងសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ។
2017-12-31
ពលរដ្ឋម្ចាស់ឆ្នោត និងអ្នកមានជម្លោះដីធ្លីនៅកម្ពុជា ស្នើសុំឲ្យអ្នកនយោបាយ ដែលរាស្ត្រគាំទ្រទាំងពីរគណបក្ស គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ឲ្យបញ្ចប់គំនុំគ្នាឲ្យអស់ នៅត្រឹមឆ្នាំចាស់២០១៧ ហើយចាប់ផ្ដើមជជែកគ្នារកដំណោះស្រាយឡើងវិញ នៅឆ្នាំថ្មី២០១៨។
2017-12-31
ព្រះសង្ឃ អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល មើលឃើញថា សារជូនពរដល់ជនរួមជាតិរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសឆ្លងឆ្នាំសកលនេះ គឺមិនបានកើតចេញពីចិត្ត និងផ្ទុយពីទង្វើជាក់ស្ដែង។
2017-12-31
ការសាងផ្នួសនេះ គឺដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងចិត្ត និងគេចផុតពីការអូសទាញទៅឱ្យចូលជាមួយគណបក្សផ្សេង។ ចំណែកក្រុមគ្រួសារ និងប្រធានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម គាំទ្រចំពោះការសម្រេចព្រះទ័យរបស់ព្រះអង្គក្នុងស្ថានភាពបែបនេះ។
2017-12-31
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង អះអាងថា លោកគ្រោងនឹងជំរុញឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបង្ការមិនឲ្យពលរដ្ឋខ្មែរ នៅក្នុងស្រុកនិងបរទេសធ្វើសកម្មភាពទាំងឡាយណាដែលអាចប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា។
2017-12-31
សែស្រឡាយព្រះរាជវង្សមួយព្រះអង្គ គឺទ្រង់ ស៊ីសុវត្ថិ ចក្រីនុពល បានប្រកាសដឹកនាំមហាជនធ្វើបាតុកម្មនៅមុខស្ថានទូតចិន ប្រចាំក្រុងភ្នំពេញ ដើម្បីប្រឆាំងប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប្រសិនបើចិនពិតជាបានឧបត្ថម្ភជំនួយតាមសំណើរបស់ទ្រង់ នរោត្តម រណឫទ្ធិ ពិតមែន។
2017-12-31
ពួកគេអះអាងថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ នៅពុំទាន់សហការល្អ ក្នុងការទប់ស្កាត់បទល្មើសនេសាទគ្រប់ជ្រុងជ្រោយនៅឡើយទេ។
2017-12-31
ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករទេសចរណ៍ កុំឲ្យដំឡើងថ្លៃសេវាកម្ម និងផលិតផល ព្រមទាំងថែរក្សាបរិស្ថាន អនាម័យ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល។ រីឯសង្គមស៊ីវិលយល់ថា ការ អំពាវនាវនេះ មិនសូវបានផលឡើយ ប្រសិនបើមិនមានវិធានការជាប្រព័ន្ធទេនោះ។
2017-12-30
គណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មអហិង្សាដ៏ធំមួយប្រឆាំងថ្ងៃ៧ មករា នៅសប្ដាហ៍ក្រោយ។
2017-12-30
កម្មកររោងចក្រ ហ្គាវ័ន្ត (Gawon Apparel Co., Ltd.) នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ម្នាក់បានសន្លប់ភ្លាមៗ នៅពេលពួកគេរារាំងមិនឲ្យថៅកែរោងចក្រដឹកម៉ាស៊ីនដេរចេញក្រៅ ខណៈវិវាទការងាររវាងថៅកែរោងចក្រ និងកម្មករ មិនទាន់បានដោះស្រាយបញ្ចប់។ កម្មករស្នើសុំទៅលោក ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដល់ពួកគេ ព្រោះពួកគេព្រួយបារម្ភថា ថៅកែបិទរោងចក្រ ហើយគេចវេះមិនព្រមបើកប្រាក់ឈ្នួលគ្រប់គ្រាន់ដល់ពួកគេ។
2017-12-30
សហគមន៍បឹងកក់ នៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ បាននាំគ្នាទៅសួរសុខទុក្ខអ្នកស្រី ទេព វន្នី នៅឯពន្ធនាគារព្រៃស។ ក្រុមសហគមន៍បានអះអាងថា អ្នកស្រី ទេព វន្នី មានសុខភាពល្អប្រសើរ និងអារម្មណ៍ធូរស្រាលច្រើនដោយបានទទួលដំណឹងថា អ្នកបឹងកក់ ២២គ្រួសារបន្ថែមទៀតទើបបានទទួលប្លង់កម្មសិទ្ធិថ្មីៗ ហើយអ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលនឹងបញ្ចប់ជម្លោះនៅតំបន់បឹងកក់ ឲ្យបានឆាប់។
2017-12-30
ក្រុមអ្នកស្រាវជ្រាវសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ លើកឡើងថា មានភស្តុតាងថ្មីមួយដែលបង្ហាញពីពាក្យសុវណ្ណភូមិក្នុងសិលាចារឹកខ្មែរនាសម័យមុនអង្គរ។ ភស្តុតាងថ្មីនោះ ក្រុមអ្នកស្រាវជ្រាវអាចសន្និដ្ឋានថា ជាទឹកដីមួយផ្នែកធំនៃតំបន់អាស៊ីដីគោក និងដីកោះ ដែលជាទឹកដីសុវណ្ណភូមិនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចខ្មែរនៅមុនសម័យអង្គរ។ ការលើកឡើងបែបនេះ ក្រោយពេលពួកគេរកឃើញផ្ទាំងសិលាចារឹកចំនួនពីរផ្ទាំងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែធ្នូ។
2017-12-29
ក្រុមអង្គការសង្គមស៊ីវិលស្នើសុំរដ្ឋាភិបាលពិនិត្យឲ្យបានច្បាស់ចំពោះក្រុមហ៊ុនដែលបញ្ជូនស្ត្រីខ្មែរឲ្យទៅបម្រើការងារជាជំនួយការមេផ្ទះនៅក្រៅប្រទេស ដើម្បីជៀសវាងការដើរជាន់ដានចាស់ដែលនាំឲ្យស្ត្រីខ្មែរបន្តរងគ្រោះដូចកាលពីពេលកន្លងទៅ។ សំណើសុំនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានបញ្ជូនពលការិនីចំនួន ១៤នាក់ទៅធ្វើការជាអ្នកជំនួយការមេផ្ទះនៅតំបន់រដ្ឋបាល ពិសេសនៅទីក្រុងហុងកុង ជាលើកដំបូងកាលពីថ្ងៃទី២៧ ខែធ្នូ។