ប័ណ្ណសារព័ត៌មាន
2017-12-29
រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្មខេត្តនេះ បានរៀបចំកម្មវិធីកម្សាន្ត មានប្រគំតន្ត្រីសម័យ និងតាំងពិព័រណ៍ទំនិញរាប់រយស្តង់ ដើម្បីត្រៀមស្វាគមន៍ទេសចរដែលចូលមកទស្សនាខេត្តទេសចរណ៍មួយនេះ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ ២០១៧-២០១៨ ឲ្យមានភាពសប្បាយរីករាយ។
2017-12-29
ក្រុមពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់បុរីកីឡាទាំង ១១គ្រួសារ ទុករយៈពេលឲ្យអាជ្ញាធរសាលាក្រុងភ្នំពេញ ១សប្ដាហ៍ទៀត ដើម្បីរកដំណោះស្រាយសមរម្យជូនពួកគាត់មុននឹងពួកគាត់ងាកទៅរកដំណោះស្រាយពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
2017-12-29
លោក ជុន ច័ន្ទបុត្រ សូមជូនសារឆ្លងឆ្នាំមួយដែលលោកនឹងសង្ខេបដោយត្រួសៗ ជូនលោកអ្នកនាងនូវហេតុការណ៍លេចធ្លោមួយចំនួន ដែលកើតឡើងនៅក្នុងឆ្នាំ២០១៧ ដោយផ្ដោតជាពិសេសលើការប្រែធាតុរបស់មេដឹកនាំរដ្ឋាភិបាលក្នុងឆ្នាំ២០១៧ និងការទាញកង់ប្រវត្តិសាស្ត្រវិលថយក្រោយវិញ។
2017-12-29
ជំនួញឈើឆ្លងដែនខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម នៅតែជាក្តីបារម្ភរបស់សហគមន៍ និងអ្នកឃ្លាំមើលផ្នែកបរិស្ថាន ខណៈដែលរដ្ឋាភិបាលពុំមានវិធានការទប់ស្កាត់ដូចការសន្យា។ ពលរដ្ឋរស់នៅឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង អះអាងថា ការដឹកជញ្ជូនឈើចូលផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដើម្បីបម្លែងជាឈើស្របច្បាប់ រួចយកទៅលក់នៅប្រទេសវៀតណាម នៅតែកើតមានពេញបន្ទុក បើទោះបីទំនប់វារីអគ្គិសនីសេសានក្រោមពីរ បិទទ្វារទឹកជាស្ថាពរហើយក្តី។
2017-12-29
ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឲ្យ ៣៣គ្រួសារ ដែលរស់នៅអមផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំគ្នាដាក់ញាតិទៅសាលាក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ដើម្បីទាមទារឲ្យអភិបាលក្រុងឡើងកាន់តំណែងថ្មី ជួយដោះស្រាយសំណងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវជូនពួកគាត់។ ការដាក់ញត្តិនេះ ធ្វើឡើងបន្ទាប់ពីពួកគាត់មានជំនឿថា អភិបាលក្រុងថ្មីអាចនឹងជួយដោះស្រាយជូនពួកគាត់បានប្រសើរជាងអភិបាលក្រុងចាស់។
2017-12-29
សម្រែកទាមទាររបស់កម្មកររោងចក្រ ហ្គាវ័ន្ត (GAWON Apparel) បានលាន់ឮពេញមុខរោងចក្រ ស្របពេលថៅកែរោងចក្រនៅតែមិនបើកប្រាក់ឈ្នួលដល់ពួកគេ ហើយស្ថាប័នរបស់រដ្ឋដែលអ្នកពាក់ព័ន្ធរឿងមិនទាន់អន្តរាគមន៍នៅឡើយ។ ខណៈ ថៅកែរោងចក្រចោទប្រកាន់ថា ក្រុមកម្មករបានបំផ្លាញទ្រព្យសម្បត្តិរោងចក្រដែលធ្វើកម្មករដទៃទៀតមានការព្រួយបារម្ភ។
2017-12-29
សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមបង្គាប់ឲ្យលោក សម រង្ស៊ី សងសំណងជំងឺចិត្តជូនលោក ហ៊ុន សែន ចំនួន ៤ពាន់លានរៀល (ប្រមាណ ១លានដុល្លារ) ក្នុងសំណុំរឿងបរិហារកេរ្តិ៍មួយដែលលោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថាបានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ចំនួន ១លានដុល្លារ ដើម្បីជេរបក្សប្រឆាំង។ មេធាវីការពារក្តីលោក សម រង្ស៊ី ថា នឹងពិចារណាជាមួយកូនក្តីដើម្បីប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ។
2017-12-28
ក្រុមមន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការតាមដាន ឬចូលរួមក្នុងសកម្មភាពនយោបាយរបស់ស្ត្រីកាន់តែច្រើននៅតែមានសារសំខាន់ដល់ការរីកចម្រើនប្រទេសជាតិ។ មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការស្ត្រី និងការបោះឆ្នោតរកឃើញថា ស្ត្រីជាអ្នកដឹកនាំពិតជាមានសក្ដានុពល និងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារបស់ប្រទេសជាតិដោយអហិង្សា និងសន្តិវិធី។
2017-12-28
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង មិនគាំទ្ររដ្ឋាភិបាលក្នុងការបង្កើតក្រុមការងារចម្រុះដើម្បីពិនិត្យការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនោះទេ។ ពួកគេចាត់ទុកផែនការវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ថានឹងធ្វើឲ្យតម្លៃរដ្ឋធម្មនុញ្ញធ្លាក់ចុះ និងប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ ថែមទៀតផង។
2017-12-28
តុលាការកំពូល កំពុងពិនិត្យមើលពាក្យបណ្ដឹងសើរើថ្មីមួយទៀតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែលប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលមិនលើកយកសំណុំរឿងករណីរំលាយគណបក្សសង្គ្រោះជាតិ មកជម្រះជាថ្មី។
2017-12-28
ពលរដ្ឋ ១៥គ្រួសារ ដែលយល់ព្រមទទួលសំណងពីក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ ទៅតាំងទីលំនៅ ឃុំស្រែគរថ្មី មិនទាន់ទទួលបានសំណងពីក្រុមហ៊ុននៅឡើយទេ ខណៈក្រុមហ៊ុនបានបិទទ្វារទឹកជាស្ថាពរជិត ៣ខែមកហើយ ហើយបង្កឲ្យស្ថានភាពទឹករាលដាលដល់ភូមិស្រែគរថ្មី និងបានលិចផលដំណាំពួកគាត់ជាង ១០ហិកតារ។
2017-12-28
ប្រជាពលរដ្ឋនឹងមេឃុំចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង បានរិះគន់មេឃុំចៅសង្កាត់គណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តនេះមួយចំនួនថា ចៅសង្កាត់ខ្លះបានយកប្រាក់ថ្លៃសេវាសាធារណៈ ពីពលរដ្ឋដោយខុសច្បាប់ជាប្រចាំ ចាប់តាំងពីឡើងកាន់តំណែងជំនួសឲ្យបក្សប្រឆាំង ដែលតុលាការកំពូលបានរំលាយចោលមក។
2017-12-28
ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា ពួកគេមិនចាប់អារម្មណ៍ចំពោះការកោះហៅលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំឱ្យចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងក្ដីលោក កឹម សុខា នោះទេ។
2017-12-28
ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ទូទាំងខែត្រកែប ដែលត្រូវបានគេបណ្ដេញចេញពីតំណែងទាំងបង្ខំ ក្រោយពេលរដ្ឋាភិបាលចោទគណបក្សប្រឆាំងថា ចូលរួមក្បត់ជាតិ បាននាំគ្នាទៅប្រកាសទ្រព្យសម្បត្តិរួចរាល់អស់ហើយ។
2017-12-28
ភ្ញៀវទេសចរភាគច្រើន ដែលបានចូលទៅកម្សាន្ត និងចុះងូតទឹកនៅឆ្នេរខ្សាច់កោះតូច នៃសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ បានអះអាងថា ទឹកសមុទ្រនៅឆ្នេរកោះតូចពេលខ្លះ មានក្លិនស្អុយ និងធ្វើឲ្យរមាស់ស្បែក ពេលពួកគេចុះងូតទឹកសមុទ្រ នៅតាមឆ្នេរនេះ។