ប័ណ្ណសារព័ត៌មាន
2017-01-01
ស្ទើរពេញមួយឆ្នាំកន្លងទៅនេះ រលកនៃកម្ដៅនយោបាយ បានប្រែប្រួលមិនទៀងទាត់។ បញ្ហារកាំរកូស និងការខ្វែងគំនិតគ្នាលើផ្លូវនយោបាយរវាងបក្សដែលជាប់ឆ្នោតទាំងពីរនៅក្នុងអាណត្តិទី៥ នេះ គឺមានភាពស្មុគស្មាញ។
2017-01-01
លោក ប៊្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុកផ្នែកអាស៊ី សង្កេតឃើញថា ប្រទេសកម្ពុជា គ្មាននីតិរដ្ឋ ព្រោះរដ្ឋាភិបាលប្រើប្រាស់ច្បាប់ជាឧបករណ៍នយោបាយ ខណៈដែលលោក ហ៊ុន សែន ជាមេដឹកនាំមានចរិតកោងកាច។
2017-01-01
អ្នកភូមិនៃឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រឈមនឹងបញ្ហាសុខភាព និងគ្រោះថ្នាក់ចរាចរណ៍ ដោយសារឡានបែនដឹកថ្មបើកលឿនៗ និងហុយដីទ្រលោមរាល់ថ្ងៃកាត់តាមភូមិរបស់ពួកគាត់។ អាជ្ញាធរអះអាងថា ម្ចាស់ការដ្ឋានកិនថ្មដែលកំពុងធ្វើអាជីវកម្ម គ្រោងចាក់ផ្លូវបេតុងក្នុងពេលឆាប់ៗ។
2017-01-01
តម្លៃជ័រកៅស៊ូនៅទីផ្សារអន្តរជាតិបានឡើងថ្លៃបន្តិចវិញ ខណៈប្រជាពលរដ្ឋខ្លះនៅខេត្តរតនគិរី ផ្អាកដាំដើមកៅស៊ូ ឬកាប់ដើមកៅស៊ូចោល ដើម្បីដាំដំណាំស្វាយចន្ទី ដែលមានតម្លៃទីផ្សារខ្ពស់ជាង។ ម្ចាស់កសិដ្ឋានចម្ការកៅស៊ូភាគច្រើន បង្ហាញការរីករាយដោយសារតម្លៃជ័រកៅស៊ូឡើងថ្លៃ ប៉ុន្តែបែរជាបារម្ភពីកង្វះពលកម្មកម្មករចម្ការកៅស៊ូ។
2017-01-01
ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល ២០១៦-២០១៧ នេះ រដ្ឋបាលខេត្តព្រះសីហនុ និងវិស័យឯកជន បានរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលរួមកម្សាន្តនៅឆ្នេរសមុទ្រនាខេត្តទេសចរណ៍មួយនេះ។
2017-01-01
ទាក់ទងទៅនឹងរឿងការចរចារបស់គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជុំវិញការអន្តរាគមន៍ដោះលែងមន្ត្រីសង្គមស៊ីវិល ៤រូប និងមន្ត្រី គ.ជ.ប ម្នាក់ ដែលថានឹងគ្រោងធ្វើនៅដំណាច់ខែធ្នូ នេះ នៅមិនទាន់មានពន្លឺនៅឡើយនោះ តើសមាគមអាដហុក (ADHOC) មានទស្សនៈយ៉ាងណា?
2017-01-01
សហគមន៍ដីធ្លីដែលតែងតែធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ទាមទារឲ្យមានការអន្តរាគមន៍ដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់ គឺអ្នកស្រី ទេព វន្នី និងមន្ត្រីសង្គមស៊ីវិលដែលកំពុងជាប់ឃុំ។ តើពួកគេបន្តធ្វើអ្វីទៀត?
2017-01-01
ប្រធានគណបក្សប្រឆាំងដែលត្រូវបានរដ្ឋាភិបាលបិទច្រកវិលចូលប្រទេសវិញ យល់ឃើញថា ប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហាដីធ្លី ការបណ្ដេញចេញពីផ្ទះសម្បែង នៅតែបញ្ហាប្រឈម និងជាបន្ទុកដែលរដ្ឋាភិបាលមិនអាចដោះស្រាយបានដដែល។
2017-01-01
សារព័ត៌មាន រ៉យទ័រ (Reuters) រាយការណ៍កាលពីថ្ងៃទី២៩ ធ្នូ ថា ក្រុមហ៊ុនសម្ព័ន្ធនាំមុខដោយក្រុមហ៊ុន ស៊ីណូ ហ្គ្រេដវ៉ល អិនធើណេសិនណល (Sino Great Wall International) បានឈ្នះកិច្ចសន្យាសាងសង់អគារភ្លោះកម្ពស់ ១៣៣ជាន់នៅរាជធានីភ្នំពេញក្នុងទឹកប្រាក់វិនិយោគ ២.៧០០លានដុល្លារសហរដ្ឋអាមេរិក។