ប័ណ្ណសារព័ត៌មាន
2017-12-27
អ្នកវិភាគ អង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ចាត់ទុកការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយថា ជាការវាយបំបែកកញ្ចក់សង្គម ដែលផ្ទុយទាំងស្រុងទៅនឹងការអំពាវនាវ របស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមន្ត្រីរបស់លោកឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល។
2017-12-26
ការគ្រប់គ្រងរដ្ឋរបស់លោក ហ៊ុន សែន កន្លងមក ត្រូវបានអ្នកវិភាគមើលឃើញថា លោក ហ៊ុន សែន ធ្វើអ្វីៗគ្រប់យ៉ាង ពិសេសការតាក់តែងធ្វើច្បាប់ និងវិសោធនកម្មរដ្ឋធម្មនុញ្ញជាច្រើនលើកច្រើនសាដើម្បីតែបម្រើផលប្រយោជន៍អំណាចរបស់បក្សពួកលោក ទោះបីជាទង្វើទាំងនោះជាទង្វើផ្ទុយទៅនឹងច្បាប់កំពូលរបស់រដ្ឋ និងប្រាសចាកពីគន្លងប្រជាធិបតេយ្យយ៉ាងណាក្ដី។
2017-12-26
អង្គភាពប្រឆាំងអំពើពុករលួយបន្តអំពាវនាវឲ្យតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ ទាំងអស់ត្រូវចូលប្រកាសទ្រព្យសម្បត្តិក្រោយពីអស់តំណែង។
2017-12-26
រដ្ឋាភិបាលកម្ពុជា បានដើរតាមគន្លងប្លុកកុម្មុយនិស្តចិន និងរុស្ស៊ី បោះឆ្នោតមិនគាំទ្រសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលជំរុញឲ្យប្រទេសមីយ៉ាន់ម៉ា ឬភូមា បញ្ឈប់ប្រតិបត្តិការយោធាប្រឆាំងនឹងជនជាតិមូស្លីមរ៉ូហ៊ីនយ៉ា។ អ្នកវិភាគយល់ថា កម្ពុជាកំពុងគាំទ្រឲ្យមាននូវការរំលោភសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា យ៉ាងដូច្នោះដែរ។
2017-12-26
មេធាវីការពារក្តីឱ្យអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប គ្រោងប្ដឹងសាទុក្ខនឹងសាលដីកាសម្រេចបដិសេធមិនឱ្យកូនក្តីរបស់លោកនៅក្រៅឃុំជាបណ្ដោះអាសន្ននៅដើមសប្ដាហ៍ក្រោយនេះ។
2017-12-26
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធធនធានព្រៃឈើមើលឃើញថា រាជរដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តច្បាប់ទៅលើក្រុមឧក្រិដ្ឋជនធំៗ ជុំវិញករណីកាប់បំផ្លាញព្រៃឈើ ការរត់ពន្ធ និងស្តុកទុកឈើខុសច្បាប់។ ការលើកឡើងនេះ ពីព្រោះជិត ២ឆ្នាំហើយ សំណុំរឿងក្តីឧក្រិដ្ឋកម្មព្រៃឈើដែលគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបញ្ជូនទៅតុលាការគឺគ្មានដំណឹងសោះឡើយ ប៉ុន្តែបទល្មើសកាប់ និងនាំឈើចេញទៅក្រៅប្រទេសនៅតែកើតមានកាន់តែខ្លាំងឡើង។
2017-12-26
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន លើកឡើងថា សំណុំរឿងក្រុមប្រឹក្សាឃុំរបស់គណបក្សប្រឆាំងម្នាក់ នៅស្រុកសាលាក្រៅ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនោះ គឺហាក់ត្រូវបានតុលាការបង្កកទុក។ មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា ការអូសបន្លាយសំណុំរឿងនេះទំនងដោយសារជនត្រូវចោទមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅខេត្តប៉ៃលិន។
2017-12-26
រដ្ឋាភិបាលជប៉ុនជំរុញឲ្យអ្នកនយោបាយខ្មែរ ប្រឹងប្រែងរកដំណោះស្រាយ ក្នុងរង្វង់ខ្មែរគ្នាឯង និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាបង្កបរិយាកាស ឲ្យការបោះឆ្នោតជាតិខាងមុខ មានភាពសមស្របមួយ ដើម្បីអាចឲ្យពលរដ្ឋខ្មែរ អាចបញ្ចេញឆន្ទៈពិតប្រាកដរបស់ពួកគាត់បាន។
2017-12-26
លោកបណ្ឌិត មាស នី វិភាគថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់ឲ្យមានស្តង់ដារតែមួយ គឺក្រសួងមហាផ្ទៃ មិនចាំបាច់ស៊ើបអង្កេតនោះទេ គឺអាចដាក់ពាក្យប្ដឹងទៅតុលាការកំពូលបាន ក្នុងករណីគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលជំនួយពីប្រទេសចិន។
2017-12-26
មន្ត្រីជំនាញខាងកសិកម្មអំពាវនាវដល់ពលរដ្ឋរស់នៅតាមខេត្តនានា ដែលនិយមធ្វើត្រីប្រហុក ឲ្យរូតរះមកធ្វើត្រីប្រហុក នៅតាមទីតាំងនីមួយៗ ឲ្យបានទាន់ពេល ព្រោះពេលនេះ ត្រីជាច្រើនប្រភេទ ពិសេសត្រីសម្រាប់ធ្វើប្រហុក បានចាប់ផ្ដើមត្រូវជាបណ្តើរៗ។
2017-12-25
ក្រុមអ្នកការពារសិទ្ធិលំនៅឋានអះអាងថា សុវត្ថិភាពរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកតស៊ូមតិកំពុងជួបហានិភ័យយ៉ាងខ្លាំង ស្របពេលដែលសមត្ថកិច្ចទីក្រុងភ្នំពេញ ព្យាយាមរកគ្រប់វិធីដើម្បីចោទប្រកាន់ពួកគេ ពីបទសមគំនិតធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន។
2017-12-25
ស្ត្រីជាប់ចោទឈ្មោះ ហ៊ឺន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អាយុ ៣៧ឆ្នាំ ត្រូវបានតំណាងអយ្យការចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ បទចោទប្រកាន់មួយនេះ អាចប្រឈមការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល។
2017-12-25
អត្រាពលរដ្ឋរងគ្រោះពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ធ្លាក់ចុះ ៣៤ភាគរយ ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០១៧ នេះ ប្រៀបធៀបនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំ២០១៦ កន្លងទៅ។
2017-12-25
ការសម្រេចនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី៧២ ពាក់ព័ន្ធនឹងសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីសំណើឧបត្ថម្ភធនធានដល់សាលាក្តីខ្មែរក្រហម សម្រាប់ឆ្នាំ២០១៨ខាងមុខ។
2017-12-25
លោកនាយករដ្ឋមន្ត្រី បង្ហើបថា រដ្ឋាភិបាលរបស់លោក គ្រោងនឹងស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស នាពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យលោកអាចតែងតាំងមន្ត្រីត្រឹមថ្នាក់រដ្ឋលេខាធិការបានដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាមុននោះទេ។