ប័ណ្ណសារព័ត៌មាន
2017-12-24
សម្ភាសលោក អាត់ ធន់ ប្រធានសហភាពសហជីពកម្ពុជា ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលដែលថា កម្ពុជាមិនព្រួយបារម្ភពីការបិទអនុគ្រោះពន្ធលើវិស័យវាយនភណ្ឌ ពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកយ៉ាងណាក្ដី។
2017-12-24
សង្គមស៊ីវិលយល់ថា ការកំណត់អាយុចូលនិវត្តរបស់មន្ត្រីរាជការត្រឹមអាយុ៦០ឆ្នាំជារឿងល្អ ប៉ុន្តែស្នើឲ្យការអនុវត្តឲ្យស្មើភាពចំពោះមន្ត្រីទូទៅកុំឲ្យមានករណីពិសេសចំពោះមន្ត្រីដែលជាបក្សពួករបស់ខ្លួន។
2017-12-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍ ទី២៣ បានប្រកាសជាថ្មីថា កម្ពុជានឹងឈប់លែងពឹងពាក់បរទេសដើម្បីរស់បន្តទៀតហើយ។ លោក ហ៊ុន សែន នៅចំពោះមុខមន្ត្រីរាជការ និងពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីបើកបុណ្យសមុទ្រ ខេត្តកែប ក៏ស្នើខ្មែរទាំងអស់ឲ្យក្រោកឈរឡើងប្រឆាំងបរទេសណាដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជា។
2017-12-23
សហគមន៍មានជម្លោះដីធ្លីនៅតំបន់បុរីកីឡា ឲ្យដឹងថា អាជ្ញាធរមិនទាន់ប្រើកម្លាំង ឬគ្រឿងចក្រឈូសឆាយផ្ទះសម្បែងរបស់ពួកគេទេ នៅថ្ងៃផុតឱសានវាទថ្ងៃដំបូងនេះ។ ពួកគាត់បារម្ភថា នៅថ្ងៃអាទិត្យ ទី២៤ ធ្នូ កម្លាំងអាជ្ញាធរនឹងប្រើកងកម្លាំងអាវុធ និងគ្រឿងចក្រមកឈូសឆាយផ្ទះរបស់ពួកគាត់ជាថ្មី ដោយសារថ្ងៃអាទិត្យ ជាថ្ងៃដែលពលរដ្ឋ និងអ្នកសារព័ត៌មានសម្រាក ហើយអាជ្ញាធរអាចឆ្លៀតឱកាសពេលនោះ។
2017-12-23
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ធ្វើយុទ្ធនាការទាមទារឱ្យមានការដោះលែងសកម្មជនអង្គការមាតាធម្មជាតិ ២រូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ដែលត្រូវបានចាប់ឃុំខ្លួនដោយអាជ្ញាធរខេត្តកោះកុង កាលពីខែកញ្ញា កន្លងទៅ។
2017-12-23
ពលរដ្ឋសហគមន៍បុរីកីឡា ដែលត្រូវអាជ្ញាធរក្រុងភ្នំពេញ បណ្ដេញចេញពីលំនៅឋានយ៉ាងហិង្សាកាលពីជាងប្រាំមុន ពេលនេះពួកគេប្រឈមកាបណ្ដេញជាថ្មីម្តងទៀត ប្រសិនបើមិនទទួលយកសំណងរបស់ក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ក្រោមការចាត់ចែងរបស់សាលាក្រុងភ្នំពេញ។
2017-12-23
អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពនៃការធ្វើដំណើររបស់សមាជិកក្នុងគ្រួសារ ដោយសារមូលដ្ឋាននេះកើតមានក្រុមបងតូចបងធំជាច្រើនក្រុមទាំងជនជាតិខ្មែរ និងជនជាតិចិន បានធ្វើសកម្មភាពហិង្សាវាយកាប់សម្លាប់គ្នា បានកើតមានច្រើនករណីគួរឲ្យភ័យខ្លាច។
2017-12-22
សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២២ ខែធ្នូ បានជំនុំជម្រះលើសំណុំរឿងថ្នាក់ដឹកនាំនៃអង្គការសមធម៌កម្ពុជា បីនាក់ដែលសាលាដំបូងផ្ដន្ទាទោសពីបទបរិហារកេរ្តិ៍តាមបណ្ដឹងរបស់អតីតបុគ្គលិកម្នាក់នៃអង្គការនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលរំពឹងថា សាលាឧទ្ធរណ៍នឹងទម្លាក់ចោលការចោទប្រកាន់លើអ្នកទាំងបី។
2017-12-22
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី២២ ខែធ្នូ ជជែកពិភាក្សាអំពី៖ «ជម្លោះដីធ្លីរ៉ាំរ៉ៃនៅបុរីកីឡា»។
2017-12-22
ព្រះរាជអាជ្ញារងអមតុលាការក្រុងភ្នំពេញ លោក សៀង សុខ កោះហៅលោក កេតុ សុវណ្ណឌី និងលោក ដារ៉ា សុបញ្ញា ដែលជាមេធាវីរបស់សហភាព និងសហព័ន្ធសហជីពដែលស្និទ្ធនឹងរដ្ឋាភិបាលឱ្យចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមករា ខាងមុខ ជុំវិញពាក្យបណ្ដឹងរបស់ពួកគេប្រឆាំងលោក ជា មុនី ដែលជាអតីតប្រធានសហជីពសេរីកម្មករ។
2017-12-22
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅបណ្តាខេត្តមួយចំនួនអោយដឹងថា មន្ត្រីក្រុមប្រឹក្សាខេត្ត រហូតដល់មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ មួយចំនួន បាននាំគ្នាទៅប្រកាសទ្រព្យសម្បត្តិរួចរាល់ហើយ ប៉ុន្តែមានមួយចំនួនមិនទាន់បានចូលរួមប្រកាសទ្រព្យសម្បត្តិនៅឡើយ ដោយសារការបញ្ជូនឯកសារទៅថ្នាក់ក្រោមមានភាពយឺតយ៉ាវ។
2017-12-22
មន្ត្រីអង្គការសង្គមស៊ីវិលនៅក្នុងស្រុកនៅមានជំនឿថា គណបក្សជាប់ឆ្នោតទាំងពីរកាលពីឆ្នាំ២០១៣ នឹងអាចចរចាគ្នាដើម្បីដោះលែងវិបត្តិនយោបាយនៅពេលខាងមុខ។ មន្ត្រីដដែលលើកឡើងថា ការផ្សះផ្សានយោបាយជាកត្តាចាំបាច់មួយសម្រាប់កម្ពុជា ដើម្បីស្តារទំនាក់ទំនងនឹងសហគមន៍អន្តរជាតិ។
2017-12-22
ក្រោយពីរម្លាយគណបក្សសង្គ្រោះជាតិ បណ្ដេញវិទ្យាស្ថានប្រជាធិបតេយ្យអន្តរជាតិ (NDI) និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានសម្រេច រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបង្កើនសន្ទុះកាន់តែខ្លាំងឡើងៗ ក្នុងការបង្ក្រាបរាល់ការប្រមូលផ្តុំ កាបញ្ចេញមតិប្រឆាំង ឬការអំពាវនាវឲ្យពលរដ្ឋក្រោកតវ៉ាទៅនឹងចំណាត់ការធ្វើទុក្ខបុកម្នេញទាំងនេះ។
2017-12-22
មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ ប្ដេជ្ញាដាក់បណ្ដឹងបរិហារទៅតុលាការបន្ថែមទៀត ទាក់ទងនឹងបទល្មើសព្រៃឈើ និងធនធានធម្មជាតិនៅខេត្តរតនគិរី។ ការប្រកាន់ជំហរបែបនេះ គឺបន្ទាប់ពីពួកគាត់បានចូលទៅបំភ្លឺជាបន្តបន្ទាប់នៅសាលាដំបូងខេត្តទាក់ទងនឹងបណ្ដឹងបរិហារដែលពួកគាត់បានប្ដឹងប្រឆាំងនឹងអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរថ្នាក់ខេត្ត ដែលបានបណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយមិនបានចាត់ការទប់ស្កាត់បទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាព។
2017-12-21
អ្នកវិភាគ និងអ្នកច្បាប់លើកឡើងថា តុលាការបដិសេធការស្នើសុំរបស់ក្រុមមេធាវីលោក កឹម សុខា ម្ដងហើយម្ដងទៀតក្នុងការផ្លាស់ប្ដូរមន្ទីរឃុំឃាំង លោក កឹម សុខា នេះ មិនមែនជាការអនុវត្តតាមផ្លូវច្បាប់ឡើយ ហេតុផលចម្បងនោះគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចចលនាបះបោរប្រឆាំងនឹងកាឃុំខ្លួន បើសិនជាបញ្ជូនលោក កឹម សុខា យកទៅឃុំខ្លួននៅពន្ធនាគារ ក្នុងទីក្រុងភ្នំពេញនោះ។