ប័ណ្ណសារព័ត៌មាន
2017-12-21
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចដាក់លិខិតស្នើសុំទៅប្រមុខរដ្ឋាភិបាល ដើម្បីបង្កើតមាត្រាថ្មីមួយទៀតដាក់បញ្ចូលទៅក្នុងក្រមព្រហ្មទណ្ឌដើម្បីដាក់ទោសទណ្ឌអ្នកទាំងឡាយណាដែលប្រមាថព្រះមហាក្សត្រ។
2017-12-21
ក្រុមការងាររបស់អង្គការសហប្រជាជាតិ (អ.ស.) ដែលឃ្លាំមើលការឃុំខ្លួនបែបអនាធិបតេយ្យ (UN Working Group on Arbitrary Detention) បានទទួលពាក្យបណ្ដឹងរបស់ក្រុមគ្រួសារលោក កឹម សុខា កាលពីថ្ងៃទី២០ ខែធ្នូ។
2017-12-21
របាយការណ៍ឆ្នាំ២០១៧ របស់ក្រុមធនាគារពិភពលោក ដែលមានចំណងជើងថា ការអភិវឌ្ឍទីក្រុង ក្នុងរាជធានីភ្នំពេញ បានលើកឡើង អំពីភាពប្រឈមជាច្រើន ក្នុងការផ្ដល់ជាសេវាកម្មជាមូលដ្ឋាន ដែលរួមមាន ប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងកាកសំណល់រឹង។
2017-12-21
សាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះ លើបណ្ដឹងសុំនៅក្រៅឃុំជាបណ្ដោះអាសន្នរបស់អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប នៅថ្ងៃអង្គារ ទី២៦ នៅដើមសប្ដាហ៍ក្រោយនេះ។
2017-12-21
ឯកអគ្គរាជទូតជប៉ុន និងប្រមុខការទូតកម្ពុជាបានចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ ២៨លាន ៨សែនដុល្លារអាមេរិក ដើម្បីសាងសង់អគារវិទ្យាស្ថានគរុកោសល្យថ្មី២កន្លែង កាលពីព្រឹកថ្ងៃ ទី២០ ស្របនឹងឆ្នាំខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
2017-12-21
សហគមន៍មានជម្លោះដីធ្លីនៅបុរីកីឡា រក្សាជំហរមិនចាកចេញពីផ្ទះឡើយ បើទោះជាពួកគាត់ប្រឈមមុខនឹងអំពើហិង្សាពីក្រុមអាជ្ញាធរ នៅថ្ងៃផុតឱសានវាទយ៉ាងណាក៏ដោយ។ ខណៈដែលថ្ងៃឱសានវាទខិតជិតមកដល់ ក្រុមស្ត្រីនៅក្នុងសហគមន៍ ចាប់ផ្ដើមលែងហ៊ានចេញពីផ្ទះទៅប្រកបរបររកស៊ីហើយ ដើម្បីនៅការពារផ្ទះសម្បែងរបស់ពួកគេ។
2017-12-21
ក្រុមមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី២១ ខែធ្នូ បានធ្វើពហិការមិនចូលរួមសវនាការស៊ើបសួរក្នុងពន្ធនាគារត្រពាំងផ្លុងនោះទេ ហើយនៅថ្ងៃទី២២ ខែធ្នូ ក្រុមមេធាវីក៏នឹងមិនចូលរួមដែរ ដោយអះអាងថា នេះគឺជាឆន្ទៈផ្ទាល់ខ្លួនរបស់កូនក្ដីដែលប្រាប់ឲ្យក្រុមមេធាវីធ្វើពហិការ។
2017-12-21
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យប្រទេសវៀតណាម ជួយផ្ដល់ព័ត៌មាន និងចែករំលែកបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌ដល់កម្ពុជា។ រីឯអ្នកវិភាគយល់ថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាចបាត់បង់អំណាចតាមរយៈការបោះឆ្នោត ទើបពង្រឹងកិច្ចសហការជាមួយប្រទេសកុម្មុយនិស្តដើម្បីកម្ចាត់ក្រុមអ្នករិះគន់ និងបក្សប្រឆាំង ក្រោមការចោទថា បដិវត្តន៍ពណ៌។
2017-12-21
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមប្រចាំខេត្តព្រះសីហនុ រិះគន់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងស្ថាប័ន ជំនាញពាក់ព័ន្ធ គ្មានលទ្ធភាពទប់ស្កាត់បទល្មើសកាប់ទន្ទ្រានបរិវេណដីគម្របព្រៃឈើបៃតង ឆ្នាំ២០០២ មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ឲ្យបានគង់វង្សទេ ព្រោះបច្ចុប្បន្នត្រូវបានគេឃុបឃិតគ្នា កាប់បំផ្លាញព្រៃឈើខ្ទេចគ្មានសល់ និងពុះច្រៀកជាឡូតិ៍ៗ ធ្វើកម្មសិទ្ធិទាំងស្រុង។
2017-12-21
សម្រាប់កម្ពុជាសព្វថ្ងៃនេះ ត្រូវបានគេមើលឃើញថា លោក ហ៊ុន សែន កំពុងបោសសម្អាតសមិទ្ធផលរបស់អាមេរិកឲ្យអស់កម្ពុជា ដូចជា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលអាមេរិកបានកសាងឡើង គិតចាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក។
2017-12-21
ប្រជាពលរដ្ឋនៅតំបន់ជាប់ព្រំដែនប្រទេសថៃក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រាប់រាយគ្រួសារកំពុងខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្នុងរដូវរងានេះ ពួកគាត់អាចទៅដងទឹកយកមកប្រើបានខ្លះដែរ ក៏ប៉ុន្តែត្រូវធ្វើដំណើរចម្ងាយប្រមាណពី ៥០០ម៉ែត្រទៅជាង ២គីឡូម៉ែត្រជារៀងរាល់ថ្ងៃក្នុងការទៅដងទឹកម្ដងៗ។
2017-12-20
អង្គភាពប្រឆាំងអំពើពុករលួយគ្រោងនឹងរៀបចំសិក្ខាសាលាមួយជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២៥ ខែធ្នូ ដើមសប្ដាហ៍ក្រោយនេះ។
2017-12-20
អ្នកវិភាគ និងអ្នកច្បាប់ចាត់ទុកការដឹកនាំរបស់លោក ហ៊ុន សែន ថា ពោរពេញដោយអំពើហិង្សា និងការបាញ់សម្លាប់មនុស្សក្រៅច្បាប់ ទោះបីជា លោកថ្លែងទៅកាន់កម្មករថា លោកមិនឲ្យពលរដ្ឋណាម្នាក់ស្លាប់នៅលើទឹកដីកម្ពុជាយ៉ាងណាក្ដី។
2017-12-20
ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ប្រាប់អគ្គលេខាធិការសមាគមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភពលោក (A-WEB) ថា បើទោះជាគ្មានជំនួយរបស់សហភាពអឺរ៉ុប ក៏ គ.ជ.ប នៅតែមានម្ចាស់ជំនួយធំៗ មួយចំនួនទៀត រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង និង រុស្ស៊ី ជាពិសេសភ្នាក់ងារផ្ដល់ជំនួយ JICA នៅតែបន្តផ្ដល់ជំនួយឲ្យ គ.ជ.ប តាំងពីមុន និងរហូតមកដល់ពេលបច្ចុប្បន្ន។
2017-12-20
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា ចាត់ទុកការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលលើកឡើងថា ប្រតិភូបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស បរាជ័យនៅវេទិកាអង្គការសហប្រជាជាតិ ថាជាការខ្វះខាតចំណេះដឹងខាងកិច្ចការបរទេស និងដំណើរការរបស់អង្គការសហប្រជាជាតិ។