ប័ណ្ណសារព័ត៌មាន
2018-12-31
នាឱកាសឆ្នាំថ្មី ២០១៩ នេះ មេដឹកនាំគណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីសង្គមស៊ីវិល បានបង្ហាញក្តីព្រួយបារម្ភ ចំពោះបញ្ហាប្រទេសជាតិ ដែលកំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ហើយមិនទាន់បានដោះស្រាយនៅឡើយ។
2018-12-31
លោក សុខ ឥសាន ថា លោក សម រង្សី មិនហ៊ានអើតក្បាលចូលស្រុកទេ ដោយសារលោកជាមនុស្សកំសាក និយាយបោកបញ្ឆោតអ្នកគាំទ្រខ្លួនយកតែរួចខ្លួនមួយពេលៗ ដូចធ្លាប់ភូតកុហកច្រើនដងមកហើយ។
2018-12-30
មន្ត្រីនៃរបបឯកបក្សអះអាងថា ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺ ដើម្បីរំឭកដល់ បុព្វបុរសខ្មែរ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជានិម្មិតរូបនៃសុខសន្តិភាព ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។
2018-12-30
សកម្មជនគណបក្សប្រឆាំងប្រចាំខេត្តមួយចំនួននៅតែបន្តធ្វើយុទ្ធនាការជួបជុំគ្នាដើម្បីពង្រឹងសាមគ្គីភាពក្នុងជួរគណបក្សជាធ្លុងមួយដដែល បើទោះបីជាថ្មីៗនេះមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានព្រមានចាប់ប្រធានស្ដីទីគណបក្សរបស់ខ្លួនក្ដី។
2018-12-30
អ្នកវិភាគ និងសកម្មជនបក្សប្រឆាំងយល់ថា របបក្រុងភ្នំពេញកំពុងបង្កើតព្រឹត្តិការណ៍ច្រៀងរាំសប្បាយ នៅវិមានឈ្នះឈ្នះ ស្របពេលប្រទេសកំពុងជួបវិបត្តិនយោបាយ គឺជាការចង់បន្លំស្ថានការណ៍ មិនចង់ឲ្យពលរដ្ឋខ្វល់ខ្វល់ពីបញ្ហារបស់ជាតិ។
2018-12-30
លោកបន្តថា មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការផ្ដន្ទាទោសរួចហើយ ហើយក៏មានដីកាតាមចាប់ខ្លួនផងដែរ ដូច្នេះលោកមិនល្ងង់ដល់ថ្នាក់ទៅនិយាយប្រាប់លោក សម រង្ស៊ី បែបនេះឡើយ។
2018-12-30
មន្ត្រីប៉ូលិសអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិកេនយ៉ា (Kenya) ម្នាក់ ដែលមកស្រុកខ្មែរខុសច្បាប់ ហើយបានចម្លងមេរោគអេដស៍ដល់ស្ត្រីខ្មែរជាច្រើននាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
2018-12-30
បុរសឆ្នើមផ្នែកដោះមីនលោក អឿន យក្ស ហៅអាគីរ៉ា ដែលជាប្រធានអង្គការសារមន្ទីរមីន ត្រូវបានតុលាការលើកលែងការចោទប្រកាន់ រឿងរក្សាទុកអាវុធខុសច្បាប់។ ជាងនេះទៅទៀត តុលាការក៏អនុញ្ញាត ឲ្យអង្គការសារមន្ទីរមីនរបស់លោក បើកដំណើរការឡើងវិញដែរ។
2018-12-30
សកម្មជនមូលដ្ឋាន និងជាចៅសង្កាត់ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិមួយចំនួន កំពុងប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិតទៅតាមសមត្ថភាពរៀងៗខ្លួន បន្ទាប់ពីត្រូវបាត់បង់តួនាទីដោយសាររបបក្រុងភ្នំពេញបានរំលាយគណបក្សរបស់ពួកគេ។
2018-12-30
អ្នកវិភាគ និងសង្គមស៊ីវិលយល់ថា លោក ហ៊ុន សែន គួរតែទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះការប្រើប្រាស់សម្ដីប្រមាថព្រះមហាក្សត្រនៅក្នុងសារសំឡេង បែកធ្លាយមួយដែលលោកលូកដៃអន្តរាគមន៍នៅក្នុងជម្លោះផ្ទៃក្នុងក្រុមហ៊ុនលោកឧកញ៉ា គិត ម៉េង។
2018-12-30
លិខិតតែងតាំងចុះហត្ថលេខាដោយ គិត ម៉េង បានឲ្យលោក មុន រ៉ាម៉ាឌី ដែលជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើជាប្រធានថ្មីនៃស្ថានីយទូរទស្សន៍នេះ។
2018-12-29
ពួកគេមើលឃើញថា វិមាននេះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈបង្រួបបង្រួមជាតិស្មោះត្រង់នោះទេ តែផ្ទុយទៅវិញ វិមាននេះអាចនឹងសាបសូន្យនៅថ្ងៃណាមួយ ប្រសិនបើគណបក្សប្រជាជនកម្ពុជាធ្លាក់ពីអំណាច។
2018-12-29
ហ្វេសប៊ុកផេករបស់ក្រុមហ៊ុនលោក គិត ម៉េង ត្រូវបានចោរលួចយកទៅគ្រប់គ្រង ក្រោយមានសារសំឡេងបែកធ្លាយរបស់ លោក ហ៊ុន សែន នៃការលូកដៃចូលផ្ទៃក្នុងរបស់លោក ហ៊ុន សែន ក្នុងកិច្ចការងារស្ថានីយទូរទស្សន៍ឯកជន។
2018-12-29
លោក សុខ ឥសាន បានបង្ហាញតួលេខដែលលោកអះអាងថា ជាតួលេខពិតប្រាកដថា មានអ្នកចុះចូលបក្សកាន់អំណាចជិត ៣ពាន់នាក់។ ប៉ុន្តែ អ្នកវិភាគយល់ថា ការអះអាងពីការចុះចូលរបស់មន្ត្រីបក្សកាន់អំណាចនៅពេល នេះគ្រាន់តែល្បិចបន្លប់ស្ថានការណ៍ប៉ុណ្ណោះ។
2018-12-29
ប៉ុន្តែអ្នកវិភាគថានយោបាយ ឈ្នះឈ្នះរបស់លោក ហ៊ុន សែនធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសមានពហុបក្សទៅឯកបក្ស និងអ្នកជំទាស់ត្រូវជាប់គុកនិងរត់ចោលស្រុក។