ប័ណ្ណសារព័ត៌មាន
2023-12-08
ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃនាំកូនទៅរស់នៅជាមួយដោយមិនបានចូលសាលារៀនទាំងវ័យក្មេង។ ពួកគេព្រួយបារម្ភពីអនាគតកូនខ្លាចមានវាសនាដូចឪពុកម្ដាយដែលឃ្លាតឆ្ងាយពីស្រុកកំណើតទៅធ្វើការនៅស្រុកគេ។ តើមានមូលហេតុអ្វីខ្លះបានជាពលករទាំងនោះចាំបាច់យកកូនទៅធ្វើការជាមួយ ដោយមិនបានរៀនសូត្របែបនេះ?
2023-12-08
ប្រពន្ធរបស់សកម្មជនបញ្ចេញមតិលើបណ្ដាញសង្គមដែលកំពុងជាប់ឃុំ លោក កង សារ៉ន លើកឡើងថា ប៉ូលិស បាននាំខ្លួនពួកគាត់ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមិនបានប្រាប់ជាមុនថា នាំពួកគាត់ទៅចែកអំណោយនោះទេ ជាហេតុធ្វើឲ្យពួកគាត់ភ័យព្រួយជាខ្លាំងនៅពេលនោះ។ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បកស្រាយថា ប៉ូលិសចង់ផ្តល់អំណោយដល់ពួកគាត់ដើម្បីឲ្យរំភើប ឬស៊ើបប្រាយ(Surprise)ទើបពេលនាំខ្លួនមិនបានប្រាប់ហេតុផលជាមុន។
2023-12-08
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ សំដែងការសោកស្ដាយ ដែលមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយរូបទៀត គឺលោកមេធាវី សំ សុគង់ ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
2023-12-08
សមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ជនជាតិវៀតណាម២៥៧នាក់ ក្នុងនោះមានស្រី៥៦នាក់ រួចបណ្តេញទៅប្រទេសវៀតណាមវិញ នៅថ្ងៃទី៧ ធ្នូ ក្រោយរកឃើញថា អ្នកទាំងនោះចូលមកកម្ពុជា និងធ្វើសកម្មភាពខុសច្បាប់។
2023-12-08
ការបង្កើនការតាមដានរបស់អាមេរិកទៅលើសកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅកំពង់ផែរាម កើតមានឡើងក្រោយពីវិទ្យុអាស៊ីសេរីបានរាយការណ៍កាលពីថ្ងៃទី៥ ខែធ្នូ ថា យ៉ាងហោចណាស់មាននាវាចំបាំងរបស់ចិនធំតូចចំនួនពីរគ្រឿងកំពុងចូលចតនៅកំពង់ផែកងទ័ពជើងទឹករាមចាប់តាំងពីថ្ងៃទី៣ ខែធ្នូ មក។
2023-12-07
ស្ត្រីមេម៉ាយ ផាវ ញ៉ើង ជួបការលំបាកកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២៣នេះ គឺលោកស្រីត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារ ជាមួយកូនតូចអាយុមួយខួប ទាំងដែលលោកស្រីមិនទាន់សះស្បើយពីជំងឺក្រោយការវះកាត់ រួមទាំងជំងឺប្រចាំកាយច្រើនមុខ បើទោះបីជាលោកស្រីមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ក៏ដោយ។
2023-12-07
លោកអ្នកស្ដាប់ស្នើអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ពន្យល់អង្គការសង្គមស៊ីវិលឱ្យចេះប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ។ ទោះជាយ៉ាងណាក្ដី មន្ត្រីអង្គការសង្គមស៊ីវិលថា ពួកគាត់អនុវត្តច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលទេជាអ្នករំលោភច្បាប់។
2023-12-07
ព្រះសង្ឃ និងក្រុមយុវជនជាង ៣០អង្គ/នាក់ នៅរសៀលថ្ងៃទី៧ ធ្នូ បានបន្តក្បួនធម្មយាត្រា ដោយចាប់ផ្ដើមចេញដំណើរ ពីទីរួមខេត្តកំពង់ធំឆ្ពោះទៅកាន់រាជធានីភ្នំពេញក្នុងបំណងស្នើឱ្យរដ្ឋាភិបាល ធានាសេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប។
2023-12-07
មន្ទីរបរិស្ថានខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសឆ្លើយបំភ្លឺថា ពិតជាមានករណីកាប់ទន្ទ្រានដីព្រៃប្រាកដមែន ប៉ុន្តែមិនស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួននោះទេ។ ប៉ុន្តែសហគមន៍ថា អាជ្ញាធរកំពុងតែឆ្លើយយករួចខ្លួន ដោយគេចវេះមិនទទួលខុសត្រូវចំពោះការកាប់ទន្ទ្រានដីព្រៃទាំងអស់នោះ។
2023-12-07
ប្រទេសចិនកុម្មុយនិស្តបានបញ្ជូននាវាចម្បាំងរបស់ខ្លួនមកដល់មូលដ្ឋានកំពង់ផែរាម ស្របពេលមេទ័ពចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ភាគីទាំងពីរអះអាងថា ការចូលចតរបស់នាវាចិននៅពេលនេះគឺ ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ អ្នកឃ្លាំមើលព្រួយបារម្ភថា កិច្ចសហប្រតិបត្តិការយោធាកាន់តែស្អិតល្មួតនៃទំនាក់ទំនងកម្ពុជាចិនអាចនឹងជះផលអវិជ្ជមានដល់អធិបតេយ្យកម្ពុជា។
2023-12-07
អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ឃើញថា កម្ពុជាកំពុងធ្វើឱ្យប្រទេសសមាជិកអាស៊ានខ្លះ ព្រួយបារម្ភដោយសារតែបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធស្ទើរគ្រប់វិស័យព្រមទាំងផ្នែកយោធាជាមួយប្រទេសចិនក្នុងពេលដែលប្រទេសអាស៊ានខ្លះទៀតត្រៀមខ្លួនទប់ទល់ និងការវាតទីភូមិសាស្ត្រនយោបាយរបស់ចិននេះ។
2023-12-07
តំណាងអ្នកសារព័ត៌មាន នឹងស្នើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ជួយអន្តរាគមន៍ រដ្ឋាភិបាលឱ្យ កែលំអសេរីភាពសារព័ត៌មានស្របពេល លោក វីទិត មុនតាប៊ន ដែលកំពុងបំពេញដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានជួយមន្ត្រីរដ្ឋាភិបាលកំពូលៗ។
2023-12-07
អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងធ្វើកំណែទម្រង់ស្ដារនីតិរដ្ឋ នៅក្នុងរដ្ឋបាលថ្នាក់ជាតិជាមុនសិន ដើម្បីបង្ហាញគំរូដល់មន្ត្រីថ្នាក់ក្រោម ឱ្យពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ តាមគោលនយោបាយរបស់រដ្ឋាភិបាល។ ការលើកឡើងបែបនេះ បន្ទាប់ពីពួកគាត់សង្កេតឃើញថា អំពើពុករលួយដែលរារាំងតម្លាភាពនៃក្នុងរដ្ឋបាលសាធារណៈគឺមានឫសគល់ ចេញពីមន្ត្រីនៃក្រសួងស្ថាប័នថ្នាក់ជាតិ។
2023-12-07
ប្រជាពលរដ្ឋចំនួនពីរឃុំនៅស្រុកជ័យសែន ខេត្តព្រះវិហារបានចោទក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែដែកមួយដែលពលរដ្ឋមិនស្គាល់ឈ្មោះថា បានធ្វើឲ្យប៉ះពាល់ដីស្រែចម្ការរបស់ពួកគេ។ រីឯអាជ្ញាធរមូលដ្ឋានអះអាងថា សកម្មភាពរបស់ក្រុមហ៊ុនមិនបានបង្កផលប៉ះពាល់ដីស្រែចម្ការពលរដ្ឋនោះទេ។
2023-12-06
អាជ្ញាធរបានបញ្ជូនគ្រួសារ និងអ្នកជិតខាងរបស់លោក កង សារ៉ន ដែលមានគ្នាសរុប ៤នាក់ ត្រឡប់ទៅផ្ទះវិញហើយ កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ។ នេះបើតាមការបញ្ជាក់របស់អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន។