ប័ណ្ណសារព័ត៌មាន
2023-05-22
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មិនអាចបកស្រាយចម្ងល់ថា តើហេតុអ្វីកាលពីឆ្នាំ២០២២ គ.ជ.ប អនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតឃុំសង្កាត់ ប៉ុន្តែនៅឆ្នាំ២០២៣នេះ បែរជាមិនអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតតំណាងរាស្ត្រ បើទោះជាគណបក្សប្រឆាំងមួយនេះ បានប្រើប្រាស់ទម្រង់ឯកសារតែមួយក្នុងការចុះឈ្មោះទៅ គ.ជ.ប ក្ដី។ មន្ត្រីគណបក្សភ្លើងទៀនថា ការសម្រេចរបស់គ.ជ.បផ្ទុយពីច្បាប់បោះឆ្នោត។
2023-05-22
ពុទ្ធបរិស័ទជាច្រើនទាំងតាមបណ្ដាញសង្គម និងពុទ្ធបរិស័ទដែលបានចូលរួមពិធីលាចាកសិក្ខាបទរបស់ព្រះភិក្ខុ សាន សុជា បង្ហាញនូវការសោកស្តាយពីដំណឹងលាចាកសិក្ខាបទរបស់ព្រះអង្គនៅរសៀលថ្ងៃអាទិត្យនេះ។
2023-05-22
មេដឹកនាំចលនាប្រជាធិបតេយ្យ លោក សម រង្ស៊ី ចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាមេឃាតកសម្លាប់ពលរដ្ឋខ្មែរច្រើន បន្ទាប់ពីមេដឹកនាំខ្មែរក្រហម លោក ប៉ុល ពត។ អ្នកវិភាគយល់ថា ប្រវត្តិសាស្ត្រដែលលើកឡើងដោយលោក សម រង្ស៊ី គឺជារឿងពិត។
2023-05-21
អតីតមន្ត្រីបម្រើការងារនៅការិយាល័យស្រាវជ្រាវច្បាប់នៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក អ៊ី មុយលី ត្រូវបានប្រធានរដ្ឋសភាឯកបក្ស លោក ហេង សំរិន បណ្តេញចេញពីក្របខ័ណ្ឌ កាលពីដើមខែឧសភានេះ ដោយគ្មានមូលហេតុ ក្រោយដឹងថា លោកបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រឱ្យគណបក្សភ្លើងទៀន។ លោកបានក្លាយជាជនរងគ្រោះចុងក្រោយនៃនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលកាន់តែកើនឡើងនៃការរើសអើងផ្នែកនយោបាយនៅមុនការបោះឆ្នោតជាតិខែកក្កដាខាងមុខ។
2023-05-21
កម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (SEA Games) លើកទី៣២ យ៉ាងអធិកអធម និងប្រកបដោយមោទនភាព ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៦៤ឆ្នាំរបស់ខ្លួន ដោយមានការជួយជ្រោមជ្រែងពីមិត្តដែកថែបចិន។ ក៏ប៉ុន្តែ មោទនភាពនេះ កំពុងត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅប្រើប្រាស់ និងប្រឡាក់ប្រឡូសនឹងរឿងនយោបាយ ប្រែក្លាយជាព្រឹត្តិការណ៍ប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយសម្រាប់ត្រកូល «ហ៊ុន» ឱ្យអាចបន្តគ្រប់គ្រងកម្ពុជាតពូជ។
2023-05-21
ប្រជាពលរដ្ឋមួយចំនួនខកចិត្តចំពោះរដ្ឋាភិបាលឯកបក្សដែលរារាំង និងបំបិទសិទ្ធិសេរីភាពពលរដ្ឋក្នុងការចូលរួមតវ៉ាស្វែងរកយុត្តិធម៌ដោយសន្តិវិធីជាមួយគណបក្សភ្លើងទៀន។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន អំពាវនាវសាជាថ្មីឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងកុំជឿតាមការអំពាវនាវរបស់បក្សភ្លើងទៀនដែលប្រកាសប្រមូល ផ្តុំតស៊ូមតិរឿង គ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សនេះឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតខាងមុខនេះ។
2023-05-21
អ្នកសិក្សាផ្នែកកិច្ចការសង្គមព្រួយបារម្ភករណីរដ្ឋាភិបាលបន្តផ្ដល់សញ្ជាតិខ្មែរដល់ជនជាតិវៀតណាមស្ងាត់ៗ អាចពាក់ព័ន្ធនឹងអំពើពុករលួយ និងនាំឱ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុក ពីព្រោះពលរដ្ឋវៀតណាមមួយចំនួនដែលមកតាំងទីលំនៅអចិន្ត្រៃយ៍នៅកម្ពុជា បានទិញផ្ទះ ដីធ្លី និងចូលបម្រើការងារជាមន្ត្រីរាជការ។ ការលើកឡើងនេះគឺបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តផ្ដល់សញ្ជាតិខ្មែរឱ្យជនជាតិវៀតណាម៥នាក់។
2023-05-21
នគរបាលខេត្តរតនគិរី បានបញ្ជូនសំណុំរឿងលោក ថេង សាវឿន និងសហការីរបស់លោកទាំង២នាក់ ទៅដល់ដៃអយ្យការសាលាដំបូងខេត្តរតនគិរីហើយ នៅថ្ងៃទី២០ ខែឧសភា ស្របពេលតំណាងកសិករបន្តនាំគ្នាតវ៉ា សុំឲ្យដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកមកវិញ។ មន្ត្រីអង្គការសង្គមស៊ីវិល ក៏បន្តស្នើឱ្យសមត្ថកិច្ចដោះលែង លោក ថេង សាវឿន និងសហការីរបស់លោកដែរ ព្រោះសមាគមសម្ព័ន្ធសហគមន៍កសិករ គ្រាន់តែ ធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិកសិករតែប៉ុណ្ណោះ ដោយមិនបានធ្វើបដិវត្តកសិករ ដូចក្រសួងមហាផ្ទៃចោទប្រកាន់នោះឡើយ។
2023-05-21
ប្រជាពលរដ្ឋ៥០គ្រួសារនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្នើឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃរបស់ពួកគាត់ជាមួយនឹងក្រុមហ៊ុនឯកជនមួយដែលបានអូសបន្លាយជាង១០ឆ្នាំមកនេះ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ និងរក្សាអព្យាក្រឹត្យភាពរបស់ខ្លួនដើម្បីរកយុត្តិធម៌និងប្រគល់ដីឱ្យប្រជាពលរដ្ឋបង្កបង្កើនផលឡើងវិញ។
2023-05-21
មន្ត្រីគណបក្សភ្លើងទៀនសង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងសម្រេចផ្អែកតាមផ្លូវច្បាប់ ដើម្បីអនុញ្ញាតឱ្យគណបក្សរបស់ខ្លួន អាចចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅក្នុងខែកក្កដាខាងមុខនេះ។ ប៉ុន្តែអ្នកវិភាគមិនទាន់សង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងអាចផ្ដល់យុត្តិធម៌ដល់គណបក្សប្រឆាំងនោះទេ ដោយសារតែសមាជិកភាគច្រើននៃក្រុមប្រឹក្សាធម្មនុញ្ញចេញពីគណបក្សកាន់អំណាច។
2023-05-20
កម្លាំងនគរបាលខេត្តរតនគិរី មិនទាន់អនុញ្ញាតឱ្យមេធាវីរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានជួបពិភាក្សាជាមួយលោក ថេង សាវឿន និងសហការីរបស់លោកទាំង២នាក់នៅឡើយទេ បន្ទាប់ពីបានឃាត់ខ្លួនចាប់ពីថ្ងៃទី១៧ ខែឧសភា។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យសមត្ថកិច្ច ខេត្តរតនគិរីដោះលែងលោក និងសហការីឱ្យមានសេរីភាពវិញជាបន្ទាន់។
2023-05-20
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីហើយ កាលពីថ្ងៃទី១៩ ខែឧសភា ដោយលោកអះអាងថា អ្នកមុខអ្នកការគ្រប់មជ្ឈដ្ឋាននៅឥណ្ឌូណេស៊ីបានផ្តល់តម្លៃដល់គណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដែលពួកគេចាត់ទុកថា ជាតំណាងប្រជារាស្ត្រខ្មែរពិតប្រាកដ ក្នុងការតស៊ូ ដើម្បីទាមទារសេរីភាព និងយុត្តិធម៌។
2023-05-20
ពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួនព្រួយបារម្ភពីអនាគតស្រុកទេស កំពុងជំពាក់ជំពិនដោយវិបត្តិនយោបាយកាន់តែធ្ងន់ គ្មានច្រកចេញ ប៉ះពាល់ធំធេងដល់ជីវភាពពលរដ្ឋ។ ពលរដ្ឋលើកឡើងដូច្នេះ ក្រោយពីគ.ជ.ប មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងបោះឆ្នោតនៅពេលខាងមុខ។
2023-05-20
រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តអះអាងថា ការឃុំខ្លួនលោក កឹម សុខា គឺស្របតាមច្បាប់។ លោក ហ៊ុន សែន ថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា។
2023-05-20
ប្រពន្ធសកម្មជនបក្សប្រឆាំងដែលជាប់ឃុំក្នុងរឿងនយោបាយលើកទឹកចិត្តឱ្យប្តីរក្សាជំហររឹងមាំកុំចុះចូលនឹងបក្សកាន់អំណាច ទោះសមាជិកគ្រួសាររងសម្ពាធផ្លូវចិត្តយ៉ាងណាក្តី។ ការលើកឡើងនេះបន្ទាប់ពីសកម្មជនបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំមួយចំនួនបានប្រកាសចុះចូលជាមួយបក្សកាន់អំណាចជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពឡើង។