ប័ណ្ណសារព័ត៌មាន
2023-05-20
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក ថេង សាវឿន និងសហការី២នាក់ទៀតជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
2023-05-20
ប្រជាពលរដ្ឋមួយចំនួនកត់សម្គាល់ឃើញមានភាពមិនប្រក្រតីនៃការកើនឡើងចំនួនថាមពលអគ្គិសនីច្រើនហួសហេតុ ដែលមិនសមាមាត្រជាមួយឧបករណ៍ និងការប្រើប្រាស់។ ពួកគាត់ថា បញ្ហានេះបានបង្កការលំបាកដល់ជីវភាពប្រចាំថ្ងៃ ដោយត្រូវចំណាយប្រាក់កាសច្រើនលើការបង់ថ្លៃអគ្គិសនីនោះ។ អ្នកជំនាញផ្នែកបណ្ដាញអគ្គិសនីថា កត្តាដែលនាំឱ្យការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើង ដោយសារបញ្ហាអាកាសធាតុក្ដៅ។
2023-05-19
ក្រោយសមត្ថកិច្ចចាប់ខ្លួន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) កសិករកម្ពុជាលោក ថេង សាវឿន និងសហការីរបស់លោកពីរូបទៀត នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ប្រជាសហគមន៍ចំនួនបីខេត្តជាង២០០នាក់ តវ៉ានៅមុខក្រសួងមហាផ្ទៃដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។
2023-05-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរយុទ្ធសាស្ត្រក្នុងការរកប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតអាណត្តិនេះ ពីការចុះជួបកម្មកររោងចក្រ មកជាអង្គុយចាំជួបសកម្មជនបក្សប្រឆាំង និងធ្វើការងារសង្គម បរិស្ថាន ដែលមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
2023-05-19
អតីតក្រុមយុវជនខ្មែរថាវរៈ មិនរំពឹងតុលាការកំពូលផ្ដល់យុត្តិធម៌ជូនពួកគាត់នោះទេ ពីព្រោះពួកគាត់សង្កេតឃើញថា ចៅក្រមជំនុំជម្រះមិនបានបំពេញតួនាទីដោយឯករាជ្យ ។ ការលើកឡើងរបស់ពួកគាត់បែបនេះ គឺបន្ទាប់តុលាការកំពូលបានបើកសវនាការជំនុំជម្រះលើសំណុំរឿងញុះញង់ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ហើយគ្រោងនឹងប្រកាសសាលដីកានៅចុងខែនេះ។
2023-05-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយពីការវះកាត់ជំងឺរបស់លោកធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែលោកព្យាយាមបិទបាំងព័ត៌មាននេះ ដើម្បីកុំឱ្យបែកធ្លាយដល់ប្រជាពលរដ្ឋ។ អ្នកវិភាគនយោបាយយល់ថា ថ្វីត្បិតតែមេដឹកនាំឯកបក្សរូបនេះបានវះកាត់ជំងឺរួចហើយក៏ក្ដី ក៏ស្ថានភាពជំងឺរបស់លោក ហ៊ុន សែន ហាក់នៅតែធ្ងន់ធ្ងរដដែល ព្រោះលោកមានវ័យចាស់ទៅហើយ។
2023-05-19
កម្មកររោងចក្រ និងសហជីពព្រួយបារម្ភពីការបាត់បង់ការងារធ្វើ និងមិនមានលទ្ធភាពរកចំណូលក្នុងគ្រួសារ ប្រសិនបើសហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBAទាំងស្រុងពីកម្ពុជា ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន មិនបើកលំហសេរីភាពនយោបាយ ជាពិសេសការមិនឱ្យគណបក្សភ្លើងទៀងចូលរួមការបោះឆ្នោតនាពេលថ្មីៗនេះ។
2023-05-19
មន្ត្រីគណបក្សប្រឆាំងស្នើទៅបណ្ដាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជួយស្ដារឡើងវិញនូវគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្របពេលរដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមរារាំងគណបក្សដែលមានសំឡេងគាំទ្រពីពលរដ្ឋដ៏ធំមួយ មិនឱ្យចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ ប៉ុន្តែមន្ត្រីគណបក្សកាន់អំណាចឆ្លើយតបថា ការសង្ឃឹមលើក្រុមប្រទេសម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺហួសពេលទៅហើយ។
2023-05-19
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង អំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីចាត់វិធានការឲ្យបានហ្មត់ចត់ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានបដិសេធមិនឲ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ អ្នកតាមដានស្ថានការណ៍នយោបាយយល់ឃើញថាប្រតិកម្មធ្លាក់មកជាបន្តបន្ទាប់អាចមានឥទ្ធិពលដល់រដ្ឋាភិបាល។
2023-05-19
លោកស្រី ម៉ម សុវឌ្ឍិន គឺជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីរងគ្រោះជាច្រើននាក់កំពុងតស៊ូទាមទារឱ្យថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) ដ៏មានឥទ្ធិពល គោរពសិទ្ធិការងារ និងផ្ដល់យុត្តិធម៌ជូនក្រុមកូដករណាហ្គាវើលដ៍។ នាងប្ដេជ្ញាចិត្តស្វែងរកដំណោះស្រាយការងារពីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងពាក់ព័ន្ធ ដោយមិនខ្លាចនឿយហត់ និងការគំរាមកំហែងឡើយ។ តើលោកស្រីមានប្រវត្តិតស៊ូបែបណាខ្លះ?
2023-05-18
ក្រាហ្វិកព័ត៌មាន៖ ស៊ីហ្គេម២០២៣៖ កម្ពុជាបំបែកឯតទគ្គកម្មខ្លួនឯងដោយទទួលបានមេដាយមាសច្រើនបំផុតក្នុងប្រវត្តិប្រកួតកីឡាស៊ីហ្គេម។ នេះជាលទ្ធផលសំខាន់ៗដែលប្រិយមិត្តគួរយល់ដឹង។
2023-05-18
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្សី នឹងទៅចូលរួមកិច្ចប្រជុំមួយ នៅទីក្រុង ហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី (Indonesia) ជាមួយអង្គការសង្គមស៊ីវិល នៅថ្ងៃទី១៩ ខែឧសភា ស្ដីអំពីលទ្ធិប្រជាធិបតេយ្យក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលប្រទេសមួយចំនួនក្នុងតំបន់ កំពុងរៀបចំការបោះឆ្នោតសកល។
2023-05-18
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារលើការលើកកម្ពស់សិទ្ធិសេរីភាពនិងអ្នកផ្សព្វផ្សាយពីសីលធម៌សង្គម លើកឡើងថា យុវជននៅមានចំនួនតិចដែលហ៊ាននិយាយ ដោយបើកចំហ និងចូលរួមសកម្មភាពនយោបាយដោយសារតែការភ័យខ្លាច និងខ្វះការផ្សព្វផ្សាយអប់រំ។
2023-05-18
ខ្មែរកម្ពុជាក្រោមរស់នៅលើទឹកដីកំណើត និងប្រទេសមួយចំនួនទៀតនឹងប្រារព្ធខួប ៧៤ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ មិថុនា។ អង្គការសិទ្ធិមនុស្សកម្ពុជាក្រោម និងសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រើប្រាស់វេទិកានេះ ដើម្បីបន្តយុទ្ធនាការស្វែងរកសិទ្ធិស្វ័យសម្រេច និងស្នើឲ្យប្រទេសវៀតណាម គោរពសិទ្ធិជនជាតិដើម។
2023-05-18
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបិទបញ្ចប់ការស៊ើបអង្កេតសំណុំរឿងទី១ លោក ថាច់ សេដ្ឋា គឺករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកអត់លុយ។ មន្ត្រីសង្គមស៊ីវិល តុលាការនឹងឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា រួចផុតពីការចោទប្រកាន់ ប្រសិនបើតុលាការកាត់ក្ដីផ្អែកលើ ភស្តុតាង។