ប័ណ្ណសារព័ត៌មាន
2023-05-18
អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា ការមិនចុះបញ្ជីគណបក្សភ្លើងទៀន ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោត គឺជាមរណៈនៃការបោះឆ្នោតថ្នាក់ជាតិក្នុងខែកក្កដាខាងមុខនេះ។ អ្នកវិភាគនយោបាយក៏ចាត់ទុកទង្វើរបស់ គ.ជ.ប ថា ស្រដៀងនឹងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ នោះដែរ។
2023-05-18
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី១៧ ឧសភា ។ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះ បានជួយលើកមុខមាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនតិចនោះទេ ខណៈការចំណាយទាំងស្រុងជាបន្ទុករបស់ជាតិ។ អ្នកវិភាគ និងពលរដ្ឋមួយចំនួនសម្ដែងមោទនភាពចំពោះអ្វីដែលក្រុមអត្តពលិកកម្ពុជាសម្រេចបាន ប៉ុន្តែពួកគេសោកស្ដាយដែលលោក ហ៊ុន សែន យកព្រឹត្តិការណ៍នេះ ដើម្បីកេងចំណេញផ្នែកនយោបាយ។
2023-05-18
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីថា ស្នងការនគរបាលខេត្តរតនគិរី បាននាំខ្លួនប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន និងសហការី ២នាក់ទៀត គឺលោក ញិល ភាព និងលោក ថាន់ ហាច ពីស្នងការខេត្តក្រចេះទៅកាន់ខេត្តរតនគិរីវិញហើយ។
2023-05-18
ក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) ដោយសម្តែងនូវ «ការព្រួយបារម្ភជាខ្លាំង» អំពីការកើនឡើងនៃអំពើហិង្សានៅតាមបណ្តារដ្ឋនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma)។
2023-05-17
ការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ ទំនងជាមានវាសនាមិនខុសពីព្រឹត្តិការណ៍បោះឆ្នោតដ៏ចម្រូងចម្រាស កាលពីឆ្នាំ២០១៨ កន្លងទៅឡើយ។ មិនខុសគ្នាព្រោះគេអាចដឹងលទ្ធផលច្បាស់ជាមុនរួចជាស្រេចទៅហើយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបន្តឈ្នះជារៀងរហូត ព្រោះគ្មានគូប្រជែង។
2023-05-17
គម្រោងអច្ឆរិយភាពទន្លេមេគង្គ លែងមេពូជត្រីធំៗ ប្រមាណ ១០០ក្បាល ជាប្រភេទត្រីកម្រជិតផុតពូជ រួមមាន ត្រីគល់រាំង ចំនួន ៣០ក្បាល និងប្រភេទត្រីប្រាធំចំនួន ៧០ក្បាល ចូលក្នុងទន្លេមេគង្គ។
2023-05-17
ពលរដ្ឋខ្មែរកាណាដា លោក យុន ប៊ុនគន ដែលគេសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មផលិតគ្រឿងញៀនដ៏ធំ សម្បើមនៅប្រទេសកាណាដា ចេញមុខបំភ្លឺដោយផ្ទាល់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ថា លោក និងក្រុមគ្រួសារ ភ្ញាក់ផ្អើលក្រោយដឹងថា ផ្ទះជួលរបស់លោក និងកូនៗ លោក ត្រូវបានគេយកទៅប្រើប្រាស់ធ្វើជា «មជ្ឈមណ្ឌល» ផលិតគ្រឿងញៀនដ៏សម្បើម។
2023-05-17
នគរបាលខែត្រក្រចេះ បានឃាត់ខ្លួនប្រធាន សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសមាជិករបស់លោកចំនួន ១៦នាក់ទៀត នៅថ្ងៃទី១៧ ឧសភា ក្នុងពេលពួកគេបានធ្វើដំណើរចេញពីខែត្ររតនគីរី ឆ្ពោះទៅរាជធានីភ្នំពេញ។
2023-05-16
សហគមន៍អន្តរជាតិជាពិសេសក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យ ថ្កោលទោសការមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងធំជាងគេ គឺ គណបក្សភ្លើងទៀន អាចចូលរួមឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះបាន។
2023-05-16
គណបក្សភ្លើងទៀនសម្រេចប្ដឹងទាស់សេចក្ដីសម្រេចរបស់ គ.ជ.ប ដែលមិនទទួលស្គាល់ឯកសារសុំចុះបញ្ជីឈរឈ្មោះការបោះឆ្នោត ទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីស្វែងរកយុត្តិធម៌។
2023-05-15
ព្រះរាជអាជ្ញា នៃមហាអយ្យការ អមសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១៥ ឧសភា បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងបទញុះញង់ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងបទញុះញង់ឱ្យមានការរើសអើង។
2023-05-15
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនសោកស្ដាយ ចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន ដែលទទួលបានលទ្ធផលបរាជ័យក្នុងការស្នើសុំចុះបញ្ជីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅខែកក្កដាខាងមុខនេះ ដោយសារត្រូវបដិសេ ធពីស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ មន្ត្រីគណបក្សនេះថា គណបក្សរបស់ខ្លួននឹងតស៊ូរហូតដល់ដង្ហើមចុងក្រោយ ដើម្បីសុំចុះឈ្មោះចូលរួមការបោះឆ្នោត ដោយគណបក្សនឹងដាក់ឯកសារប្ដឹងទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
2023-05-15
វេទិកានេះមានអ្នកចូលរួមប្រមាណ១០០នាក់ ដែលសុទ្ធតែជាយុវជន ពលករ និងសមាជិកគណបក្សភ្លើងទៀន ដើម្បីជជែកពីបញ្ហា និងរកដំណោះស្រាយរួមគ្នាក្នុងការពង្រឹងការយល់ដឹងពាក់ព័ន្ធសិទ្ធិសេរីភាព និងការបោះឆ្នោត។
2023-05-15
លទ្ធផលបោះឆ្នោតបឋមនៅប្រទេសថៃ បង្ហាញថា គណបក្សប្រឆាំងចំនួនពីរ កំពុងនាំមុខគេ ក្នុងការដណ្តើមយកអាសនៈសភាសរុបចំនួន ៥០០ អាសនៈ។ នោះគឺគណបក្សភឿ ថៃ (Pheu Thai) ដឹកនាំដោយកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) ដែលត្រូវបានក្រុមយោធាមានទំនោរទៅរករបបរាជានិយមធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពីឆ្នាំ២០០៦។
2023-05-15
ជនជាតិដើមភាគតិចកួយ ប្រមាណ៨០នាក់ រស់នៅភូមិប្រើសក្អក ឃុំម្លូ ស្រុកឆែប ខេត្តព្រះវិហារ នាំគ្នាធ្វើពិធីសែនលាបំណន់ ដែលពួកគេបានបួងសួងសុំទឹកភ្លៀង កាលពីថ្ងៃទី៦ ឧសភា កន្លងទៅនោះថា ប្រសិនបើកាលណាពួកគេបួងសួងទៅហើយ មេឃធ្លាក់ភ្លៀងមកនោះ ពួកគេនឹងរៀបចំសែនលាបំណន់។