ប័ណ្ណសារព័ត៌មាន
2025-03-13
ពលរដ្ឋរស់នៅខេត្តព្រៃវែងអះអាងថា ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ថា គ្មានអាជីវកម្មកាយភ្នំប្រវត្តិសាស្ត្រឈើកាច់ គឺផ្ទុយពីការពិត ដើម្បីលាក់បាំងរដ្ឋាភិបាល និងសាធារណជន។
2025-03-13
សហជីពកម្មករមួយចំនួន រកឃើញថា ថ្វីត្បិតតែកម្ពុជាមានច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលតម្រូវឱ្យក្រុមហ៊ុន និងសហគ្រាសនានាទទួលយកជនពិការចូលធ្វើការក្តី ក៏បច្ចុប្បន្ននៅតាមរោងចក្រ និងសហគ្រាសជាច្រើនគឺមានជនពិការធ្វើការចំនួនតិចតួចនៅឡើយ។
2025-03-13
ក្រសួងការងារថៃបានប្រកាសលើកលែងយកថ្លៃវាយត្រាលើឯកសារចេញក្រៅប្រទេស របស់ពលករបរទេស ចំនួនបីសញ្ជាតិ រួមមាន កម្ពុជា ឡាវ (Lao) និងមីយ៉ាន់ម៉ា (Myanmar) ក្នុងទេសកាលបុណ្យចូលឆ្នាំថ្មី ដើម្បីកាត់បន្ថយការចំណាយរបស់ពលករបរទេស។ តែយ៉ាងណា ពលករខ្មែរ នៅតែបារម្ភពីការយកថ្លៃលើឯកសាររបស់អាជ្ញាធរខ្មែរទៅវិញ និងការកកស្ទះនៅច្រកទ្វារព្រំដែន ដោយសារភាពយឺតយ៉ាវរបស់អាជ្ញាធរ ក្នុងការបំពេញឯកសារ។
2025-03-13
ការវិវត្តន៍ចុងក្រោយនៃទំនាក់ទំនងកម្ពុជា និងចិន (China) លើកិច្ចសហប្រតិបត្តិការសន្តិសុខ គឺភាគីនៃប្រទេសទាំងពីរបានសហការគ្នាសាងសង់គម្រោងសួនឧស្សាហកម្ម សេ០១ (C-01) របស់ក្រសួងការពារជាតិនៅខេត្តកណ្ដាល។ អ្នកឃ្លាំមើលថា គម្រោងសួនឧស្សាហកម្មនេះនឹងធ្វើឱ្យអនុញ្ញាតចិនកាន់តែមានឥទ្ធិពលនៅកម្ពុជា និងជាឈ្នាន់បម្រើសន្តិសុខឱ្យក្រុមគ្រួសារត្រកូល ហ៊ុន និងមហិច្ឆតាវាតទីភូមិសាស្ត្រនយោបាយចិននៅក្នុងតំបន់។
2025-03-12
ប្រជាសហគមន៍ការពារព្រៃឈើខេត្តកំពង់ស្ពឺស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយទប់ស្កាត់បទល្មើសព្រៃឈើក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល នៅចំណុចខ្នងផ្សារ និងខ្នងក្រពើ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរបោះតង់កម្សាន្ត និងថតរូបគយគន់ទេសភាព។
2025-03-12
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ព្រមបង់ប្រាក់ឱ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា តាមលទ្ធភាព ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យលោក និងសកម្មជនពីរនាក់ទៀត ត្រូវសងការខូចខាត ចំនួន ១០ម៉ឺនដុល្លារក្នុងរយៈពេលត្រឹម ១ខែ។
2025-03-12
មន្ត្រីសង្គមស៊ីវិលចង់ឃើញតុលាការផ្ដន្ទាទោសមេធាវីសញ្ជាតិអាមេរិកម្នាក់ ដែលរំលោភផ្លូវភេទកុមារនៅកម្ពុជា កាលពីឆ្នាំ២០១៩ ឲ្យបានធ្ងន់ធ្ងរ សមនឹងការបំពានលើសិទ្ធិ និងកិត្តិយសកុមារកម្ពុជា ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតុលាការអាមេរិក បានកាត់ទោសអតីតមេធាវីសញ្ជាតិអាមេរិកម្នាក់ឲ្យជាប់ពន្ធនាគារ៩ឆ្នាំ ពាក់ព័ន្ធនឹងរឿងរំលោភផ្លូវភេទកុមារនៅកម្ពុជា។
2025-03-12
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលធ្លាប់ជាអតីតកម្មាភិបាលខ្មែរក្រហម អាចនឹងប្រឈមជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ដែលលោក ហ៊ុន សែន បានប្រព្រឹត្តក្នុងរយៈពេលជាងបួនទសវត្ស ចាប់តាំងពីទសវត្សរ៍ទី៨០ រហូតដល់បច្ចុប្បន្ន។
2025-03-12
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី១១ ខែមីនា បានជជែកពិភាក្សាលើប្រធានបទ៖ ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាគ្រប់គ្រងអំពើឆបោកតាមអនឡាញលែងបាន? សមិទ្ធផលធំមួយដែលរដ្ឋាភិបាលកម្ពុជាទទួលបានក្នុងសម័យកាលគ្រប់គ្រងប្រទេសដោយនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត នេះ គឺវិបត្តិញាំញីកាន់តែខ្លាំងឡើងៗ នៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
2025-03-12
ការលើកឡើងនេះ ស្របដែលរដ្ឋាភិបាលកំពុងត្រៀមរៀបចំព្រះរាជពិធីបួងសួង របស់ព្រះមហាក្សត្រ នៅមុខប្រាសាទអង្គរវត្ត នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីសុំសេចក្ដីសុខចម្រើនដល់ប្រជារាស្ត្រខ្មែរ។
2025-03-12
ពលរដ្ឋរងគ្រោះដីធ្លីនៅស្រុកសំបូរ ខេត្តក្រចេះ អះអាងថា អាជ្ញាធរថ្នាក់ជាតិបានចុះទៅជួបប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ប៉ុន្តែអាជ្ញាធរថ្នាក់ជាតិមិនបានរកដំណោះស្រាយឲ្យពលរដ្ឋនោះទេ ក្រៅពីលួងលោម និងបង្ខំឲ្យពលរដ្ឋចាកចេញពីផ្ទះសម្បែង ហើយប្រគល់ដីធ្លីទាំងនោះឲ្យទៅក្រុមហ៊ុន។ ប៉ុន្តែពលរដ្ឋទាមទារឲ្យអាជ្ញាធរកាត់ឆ្វៀលដីស្រែចម្ការទាំងនោះឲ្យប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផល។
2025-03-12
អ្នកជំនាញផ្នែកសុខាភិបាល និងសុខភាពផ្លូវចិត្តលើកឡើងថា បច្ចុប្បន្នមានពលរដ្ឋ កាន់តែច្រើនជួបវិបត្តិផ្លូវចិត្តធ្ងន់ និងស្រាល ដោយសារតែបញ្ហាសេដ្ឋកិច្ច គ្រួសារខ្វះខាត ជំពាក់បំណុល និងវិបត្តិសង្គមផ្សេងៗ ខណៈដែលរដ្ឋាភិបាល នៅមិនពុំទាន់ដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពនោះទេ។ ពួកគាត់ថា វិបត្តិផ្លូវចិត្តនេះជាបញ្ហាធំដែលរដ្ឋាភិបាលត្រូវទទួលខុសត្រូវព្រោះពាក់ព័ន្ធនឹងអាយុជីវិតពលរដ្ឋ។
2025-03-12
មន្ត្រីបក្សប្រឆាំងលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រួយបារម្ភរឿងពលរដ្ឋងើបឈរ ដើម្បីបញ្ចប់របបផ្តាច់ការដែលដឹកនាំដោយក្រុមគ្រួសារត្រកូល «ហ៊ុន» ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានបង្ហាញពីឆន្ទៈដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងវិបត្តិនយោបាយដែលកំពុងជាប់គាំងនោះទេ។
2025-03-11
កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១១ ខែមីនា សហការគ្នាឆ្មក់ចូលបង្ក្រាបបានជនសង្ស័យជនជាតិចិន ៤នាក់ និងខ្មែរ ២នាក់ នៅក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចចោទប្រកាន់ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់។
2025-03-11
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល លើកឡើងថា លោក ហ៊ុន សែន នឹងមានវាសនាដូចអតីតប្រធានាធិបតីហ្វីលីពីន ដែលត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ សកម្មជននយោបាយ ជំរុញឱ្យប្រជាពលរដ្ឋទាំងក្នុងក្រៅប្រទេស រួមជាមួយអង្គការជាតិ និងអង្គការអន្តរជាតិ ព្រមទាំងគណបក្សប្រឆាំង សហការគ្នាប្រមូលភស្តុតាងប្ដឹងលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ឱ្យបានឆាប់។