វីដេអូ
ពលរដ្ឋនៅទំនប់៩៤ ស្នើឱ្យរដ្ឋាភិបាលដោះដូរដីឱ្យពួកគាត់តាំងទីលំនៅឱ្យបានសមរម្យ
2024-09-15
ប្រជាពលរដ្ឋរស់នៅទំនប់៩៤ ស្ថិតនៅឃុំកណ្តោក សង្កាត់កំពង់សំណាញ់ ខេត្ត កណ្ដាល បានរត់រកកន្លែងសុវត្ថិភាពបណ្ដោះអាសន្ន២ខែមកហើយ បន្ទាប់ពីទឹកជំនន់បានកាត់ផ្ដាច់ផ្លូវ និងជន់លិចផ្ទះសម្បែង។ ពួកគាត់បន្តត្អូញត្អែរខ្វះខាតស្បៀង និងទឹកស្អាត រួមទាំងគ្មានភ្លើងប្រើប្រាស់ ជាពិសេស គឺផលប៉ះពាល់សុខភាពដល់កុមារ និងស្ត្រីមានផ្ទៃពោះ។ ក្រុមពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីទាំងនេះ ស្នើឱ្យរដ្ឋាភិបាលដោះដូរដី ដើម្បីឱ្យពួកគាត់អាចសាងសង់លំនៅឋានរស់នៅឱ្យបានសមរម្យ៕