វីដេអូ
កសិករនៅស្រុកបាទីខេត្តតាកែវស្នើរដ្ឋាភិបាលជួយរកទីផ្សារលក់ស្រូវក្នុងតម្លៃសមរម្យ
2022-11-22
សកម្មភាពនៃការប្រមូលផលស្រូវរបស់កសិករនៅស្រុកបាទីខេត្តតាកែវថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ។ កសិករនៅខេត្តតាកែវរអ៊ូរទាំថា ពួកគេប្រមូលបានផលតិចហើយតម្លៃថោក និងគ្មានទីផ្សារសម្រាប់លក់ក្នុងតម្លៃសមរម្យ។ កសិករឱ្យដឹងថាតម្លៃស្រូវរំដួល ៨០០រៀលក្នុងមួយគីឡូក្រាម តែកសិករចង់បានតម្លៃ១ពាន់២រយរៀលក្នុងមួយគីឡូក្រាមទើបលក់បានប្រាក់កម្រៃដោះស្រាយជីវភាព។ ពលរដ្ឋសោកស្ដាយដែលពួកគាត់ប្រមូលផលស្រូវបានហើយ តែតម្លៃស្រូវចុះថោកដែលពួកគាត់លក់មិនបានកម្រៃដោះស្រាយជីវភាពគ្រួសារ។ ពួកគេស្នើដល់រដ្ឋាភិបាលជួយរកទីផ្សារលក់ស្រូវក្នុងតម្លៃសមរម្យ ដើម្បីពួកគេយកប្រាក់ដោះស្រាយជីវភាពគ្រួសារនិងសងបំណុលធនាគារដែលបានខ្ចីគេធ្វើដើមទុនកន្លងមក៕