វីដេអូ
តុលាការបន្តសវនាការលោក កឹម សុខា លើកទី៣៩
មេធាវីការពារក្តីឲ្យលោក កឹម សុខា អះអាងថា តុលាការនៅតែបន្តចោទសួរ លោក កឹម សុខា ដដែលៗពាក់ព័ន្ធនឹងរឿងបោះឆ្នោតកាលពីឆ្នាំ២០១៣។ មេធាវី និង មន្ត្រីសិទ្ធិមនុស្ស យល់ថា វិធីរបស់តុលាការនេះធ្វើឲ្យសំណុំរឿងរបស់លោក កឹម សុខា កាន់តែអូសបន្លាយពេលនិងប៉ះពាល់ដល់សិទ្ធិរបស់លោកថែមទៀត។ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា បានបន្តសវនាការសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឡើងវិញ បន្ទាប់ពីផ្អាកកាលពីមួយសប្តាហ៍មុន។សវនាការលើកទី៣៩នេះ តុលាការ នៅតែបន្តចោទសួរលោក កឹម សុខា ដូចលើកមុនៗដែរ ពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៣។ សហមេធាវីមួយរូបរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចេញពីតុលាការថា ក្នុងបន្ទប់សវនាការ #តុលាការ មិនបានលើកឡើងពីការកោះហៅតំណាងរដ្ឋបរទេសដែលមេធាវី រដ្ឋាភិបាល ចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា នេះ មកឆ្លើយបំភ្លឺនៅតុលាការនៅឡើយទេ។