វីដេអូ

តើហេតុអ្វីបានជាព្រៃឈើក្នុងតំបន់អភិរក្សបន្តបាត់បង់ឥតឈប់ឈរ?

2022-11-29

ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​មួយ​ចំនួន​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ឥត​ឈប់​ឈរ​ ក្រោម​រូបភាព​សម្បទាន​ដី​សេដ្ឋកិច្ច​។ របាយការណ៍​អង្កេត​ចុងក្រោយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​បរទេស​បង្ហាញ​ថា​ កម្ពុជា​បាន​បាត់​បង់​ព្រៃឈើ​ជាង១៤​ ម៉ឺន​ហិកតារ​ កាល​ពី​ឆ្នាំ ២០២១ ក្នុង​នោះ​ដែន​ជម្រក​សត្វ​ព្រៃឡង់​ ព្រៃ​ព្រះរកា​ និង​ដែន​ជម្រក​ សត្វព្រៃ​សង្ឃរុក្ខាវ័ន​ បាត់បង់​គម្រប​ព្រៃឈើ​ ច្រើន​ជាង​គេ។ តើ​ហេតុអ្វី​បាន​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​នេះ​ក្លាយ​ជា​បញ្ហា​ចាក់​ស្រេះ​ដោះស្រាយ​មិន​ចេញ? តើ​អ្វី​ជា​ដំណោះស្រាយ​ចំពោះ​មុខ​ និង​មាន​ប្រសិទ្ធភាព​លើ​ បញ្ហា​បាត់បង់​ព្រៃឈើ​នេះ​? វាគ្មិន​កិត្តិយស​៖ ១. លោក ហេង គឹមហុង មន្ត្រី​ស្រាវជ្រាវ​ និង​តស៊ូ​មតិ​របស់​បណ្ដាញ​យុវជន​កម្ពុជា ២. លោក ហេង ស្រស់ សកម្មជន​បរិស្ថាន -------------- ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖ 👉 t.me/rfakhmer 👉 www.instagram.com/rfakhmer 👉 www.rfa.org/khmer 👉 www.facebook.com/rfacambodia 👉 www.youtube.com/RFAKhmerVideo 👉 www.twitter.com/RadioFreeAsiaKH #វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #បរិស្ថាន #ការកាប់បំផ្លាញព្រៃឈើ #RFAKhmer #Cambodia #Environment #IllegalLogging