វីដេអូ
មន្ត្រីសមាគមអាដហុក សោកស្ដាយចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ខកចិត្តនិងចាត់ ទុកសេចក្តីសម្រេចរបស់តុលាការកំពូល គឺជារឿងអយុត្តិធម៌ និងជាការបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្ស។ការលើកឡើងបែបនេះ គឺបន្ទាប់ពីតុលាការកំពូល បានប្រកាសសាលដីកាលើបណ្តឹងសារទុក្ខ នៅថ្ងៃទី១៨ ខែវិច្ឆិកា ដោយសម្រេចឲ្យមន្ត្រីនិងអតីតមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក ៥រូបបន្តមានទោសម្នាក់ៗ ៥ឆ្នាំដដែល ប៉ុន្តែទោសនេះ ត្រូវបានព្យូរ ។ពួកគាត់ទាំង៥នាក់ ក៏ធ្លាប់ត្រូវបានតុលាការជាន់ទាប ឃុំខ្លួនក្នុងពន្ធនាគារ១៤ ខែ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ ដែលសហគមន៍ជាតិ និងអន្តរជាតិ រិះគន់ថា ជារឿងនយោបាយប្រឌិតដោយបក្សកាន់អំណាចនេះ៕