វីដេអូ

លោក អ៊ុក ទូច ថាប៉ូលីសសម្ងាត់អាមេរិកប្រាប់ថា គេមិនចាប់ខ្លួនលោកទេ

2022-05-20

បុរស​ខ្មែរ​អាមេរិកកាំង​ចិត្ត​ធំ​ម្នាក់​ ដែល​ហ៊ាន​យក​ស្បែក​ជើង​គប់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន បាន​ដឹកនំា​ប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​ អាស៊ាន-អាមេរិក​នោះ​ បាន​ប្រាប់​ថា​ ប៉ូលីស​ស៊ើប​អង្កេត​សង្ងាត់​សហរដ្ឋអាមេរិក​(FBI)​ បាន​ទៅ​សួរ​នាំ​លោក​ដល់​ផ្ទះ​ នៅ​រដ្ឋ​កាលីហ្វូនីញ៉ា​(California) កាល​ពី​ថ្ងៃ​ទី១៨ ខែឧសភា។ ទោះ​ជា​បែប​នេះ​ក្ដី​លោក អ៊ុក តូច អះអាង​ថា ប៉ូលិស​ម្ងាត់​នោះ​បាន​ប្រាប់​លោក​ថា​ រឿង​គប់​ស្បែកជើង​នេះ ជា​រឿង​តូចតាច​តែ​ប៉ុណ្ណោះ​។​   លោក​ អ៊ុក តូច ​នៅ​តែ​អះអាង​ថា លោក​យក​ស្បែក​ជើង​គប់​ក្បាល​លោក ហ៊ុន សែន ដោយសារ​តែ​លោក​ឈឺចាប់​ ព្រោះ​របប​លោក ​ហ៊ុន សែន ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ប្រជារាស្ត្រ​ឥត​ស្រាកស្រាន្ត​ និង​មិន​ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​។ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម

គេហទំព័រ​ទាំងមូល