វីដេអូ
ក្រុមកូដករណាហ្គាវើលដ៍រិះគន់អាជ្ញាធរ ថាបានបំពានលើក្រុមស្ត្រីកូដករ
2022-02-23
ក្រុមកូដករណាហ្គាវើលដ៍ (#NagaWorld) ចាត់ទុកចំណាត់ការអាជ្ញាធរក្រុងភ្នំពេញចាប់បង្ខំឱ្យក្រុមកូដករធ្វើចត្តាឡីស័កទាំងកម្រោលបន្តបន្ទាប់មកនេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើក្រុមស្រ្តី និងបង្ហាញពីការអនុវត្តច្បាប់គ្មានតុល្យភាព។ ពួកគេយល់ថា ទង្វើរបស់អាជ្ញាធរបែបនេះ គឺមានគោលបំណងគេចវេសពីការស្វែងរកដំណោះស្រាយ និងព្យាយាមលុបបំបាត់ការធ្វើកូដកម្មរបស់កូដករជាមួយក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។ អ្នកស្រី ខែ សុណង សម្ភាសកូដករណាហ្គាវើលដ៍កញ្ញា សៀក កញ្ញា អំពីរឿងនេះ៖