វីដេអូ

បក្សកម្លាំងជាតិធ្វើបាតុកម្មទាមទាររដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកជាប់ឃុំនយោបាយ

2024-04-23

ថ្នាក់ដឹកនាំ សកម្មជនគណបក្សកម្លាំងជាតិ និងគ្រួសារអ្នកជាប់ឃុំប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយសន្តិវិធី នៅមុខទីស្នាក់ការបក្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីទាមទាររដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយ។ ថ្វីត្បិតមិនអាចធ្វើបាតុកម្មដូចការគ្រោងទុករយៈពេល៣ថ្ងៃជាប់គ្នា ដោយសារអាកាសធាតុក្ដៅ និងបន្ទាប់ពីត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យទៅជួបជុំនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែមន្ត្រីគណបក្សកម្លាំងជាតិប្រកាសថា នឹងបន្តធ្វើបាតុកម្មរហូតមានការដោះលែងអ្នកទោសនយោបាយ។