វីដេអូ

#សម្រង់សម្តីសំខាន់ៗ៖ បណ្ឌិត មាស នី បារម្ភខ្លាចខ្មែរបាត់បង់ផលប្រយោជន៍ពេលចិនជំរុញកសិកម្ម

2024-04-23

អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងថា កម្ពុជា និងចិនកំពុងប្រឹងប្រែងអភិវឌ្ឍវិស័យកសិកម្ម ស្របពេលពលរដ្ឋកម្ពុជា ផលិតកសិផលនៅមានកម្រិត និងខ្វះបច្ចេកទេសច្រើន។ លោកព្រួយបារម្ភថា បញ្ហានេះ អាចធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់ផលប្រយោជន៍ពីវិស័យកសិកម្មកាន់តែច្រើននាថ្ងៃអនាគតដោយសារតែភាគីចិននឹងនាំអ្នកជំនាញមកបង្កើតរោងចក្រផ្តោតលើវិស័យកសិកម្ម ហើយពលរដ្ឋដែលមានដីកសិកម្មអាចក្លាយជាកម្មករឱ្យក្រុមហ៊ុនចិន៕