វីដេអូ

១៨ឆ្នាំក្រោមការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជា «ស្តេចប្រថាប់ត្រា»?

2022-11-29

គិត​មក​ទល់​ចុង​ឆ្នាំ២០២២នេះ ព្រះ​មហាក្សត្រ​ព្រះបាទ​សម្តេច នរោត្តម សីហមុនី បាន​គ្រង​រាជ្យ​សម្បត្តិ​អស់​រយៈ​ពេល​១៨​ឆ្នាំ​ហើយ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជសម្បត្តិ​ជ្រើស​រើស​ជា​ព្រះមហាក្សត្រ​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០០៤ ក្រោយ​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្តេច នរោត្តម សីហនុ បាន​សម្រេច​ដាក់រាជ្យ និង​ផ្ទេរ​រាជបល្ល័ង្ក​ទៅ​ឱ្យ​ទ្រង់។ តើ​ព្រះបាទ​សម្តេច នរោត្តម សីហមុនី មាន​ជីវប្រវត្តិ​ដូច​ម្តេច​ខ្លះ? និង​ថា​តើ​ក្រោម​ការ​គ្រង​រាជ្យ​សម្បត្តិ​របស់​ទ្រង់​រយៈ​ពេល​១៨​ឆ្នាំ​មក​នេះ ព្រះអង្គ​បាន​បំពេញ​ព្រះ​រាជ​តួ​នាទី​អ្វី​ខ្លះ​ជូន​ដល់​ប្រជាជាតិ​របស់​ព្រះអង្គ? សូម​ស្តាប់ និង​ទស្សនា​សេចក្តី​រាយការណ៍​ពិស្ដារ​របស់​លោក មាន ឫទ្ធិ ជុំ​វិញ​ជីវ​ប្រវត្តិ​របស់​ព្រះ​បាទ សម្តេច នរោត្តម សីហមុនី ដូចតទៅ៖