វីដេអូ

តើការផ្ដល់អំណោយជាការទិញសន្លឹកឆ្នោត ឬទេ?

2022-05-17

ចាប់​តាំង​ពី​នៅ​ក្រោយ គ.ជ.ប ទទួល​ស្គាល់​បញ្ជី​បេក្ខជន​ឈរឈ្មោះបោះឆ្នោត​សម្រាប់​គណបក្ស​នយោបាយ ដែល​ចូលរួម​ការបោះឆ្នោត​មក​រហូត​មក​ដល់​ពេល​នេះ គណបក្ស​កាន់​អំណាច​ក៏​ចាប់​ផ្ដើម​ជួបប្រជុំ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក្នុង​ន័យ​ណែនាំ​បេក្ខជន​ដែលឈរឈ្មោះទាំង​នោះ​ឱ្យ​ម្ចាស់​ឆ្នោត​បាន​ស្គាល់។ ក្នុង​ពេល​ជួបប្រជុំ​នោះ​មន្រ្តី​គណបក្ស​កាន់អំណាច​តែង​ចែក​អំណោយ​ជា​វត្ថុ​ទ្រនាប់​ដៃទៅ​ដល់​អ្នក​ចូលរួម ក្នុង​នោះ​មាន​ទាំង​សារុង ក្រម៉ា និង​ប្រាក់​ចាប់​ពី​១ម៉ឺនរៀល ដល់​២ម៉ឺន​រៀល ដែល​ប្រហាក់​ប្រហែល ពី២ដុល្លារ​កន្លះ​ទៅ៥ដុល្លារ។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា អំណោយ និង​ប្រាក់​ទាំង​នោះ គឺ​ជួយ​សម្រួល​ដល់​ជីវភាព​របស់​សមាជិក​គណបក្ស រួមទាំង​ថ្លៃ​ធ្វើដំណើរ​ទៅ​ចូលរួម​ការជួបប្រជុំ​នោះ​ជា​ដើម។ តើ​ទង្វើ​នេះ​អាច​ចាត់ទុក​ជា​ការទិញ​ទឹកចិត្ត ឬ​ទិញ​សន្លឹក​ឆ្នោត​ដែរ ឬទេ? »» Instagram: www.instagram.com/rfakhmer »» Telegram: t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer #RFAKhmer  #នយោបាយ

គេហទំព័រ​ទាំងមូល