វីដេអូ

ស្នងការរងបន្ទាយមានជ័យ ទទួលស្គាល់ករណីចាប់ខ្លួនប្រពន្ធ កង សារ៉ន ដោយមិនបានប្រាប់ពីមូលហេតុជាមុន

2023-12-08

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក នូ ជីវ័ន្ត ទទួលស្គាល់ថា មន្ត្រីនគរបាលក្រោមឱវាទរបស់លោក ពិតជាមិនបានប្រាប់ជាមុនពីមូលហេតុនៃការចូលទៅចាប់ខ្លួនប្រពន្ធ កូន និងអ្នកជិតខាងរបស់លោក កង សារ៉ន កាលពីថ្ងៃទី០៦ ខែធ្នូ នៅក្នុងការិយាល័យអង្គការលីកាដូ។ ការបកស្រាយរបស់មន្ត្រីនគរបាលរូបនេះ ផ្ទុយពីសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែធ្នូ ដែលថាកម្លាំងនគរបាលបានទៅ «ជួបសំពះអញ្ជើញ» ប្រពន្ធ និងកូនស្រីរបស់លោក កង សារ៉ន នៅចំណុចការិយាល័យអង្គការលីកាដូខេត្តបន្ទាយមានជ័យ៕