វីដេអូ

កម្ពុជា-ចិនប្តេជ្ញាជួយគ្នារឿងរក្សាស្ថិរភាពនយោបាយ និងបញ្ហាកោះតៃវ៉ាន់

2022-07-06

ប្រទេស​កុម្មុយនិស្ត​ចិន​បាន​បង្កើន​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ និង​ជំនួប​ទ្វេភាគី​នានា ទាំង​ផ្ទាល់​មុខ​ និង​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​កម្ពុជា​គួរ​ឱ្យ​កត់​សម្គាល់ ចាប់តាំង​ពី​កម្ពុជា​ក្លាយ​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​លើក​ទីបី​ ។ កិច្ចប្រជុំ​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​កៀក​ៗ​គ្នា​ ឬ​ប្រដំប្រសងគ្នា​គ្នា​ក្រោយ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​រួច។ ថ្មីៗ​នេះ​ទៀត​សោត​ កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ការ ប្រាស្រ័យ​ទាក់ទង​កម្រិត​ខ្ពស់​បែប​យុទ្ធសាស្ត្រ​ជាមួយ​ចិន​បន្ថែម​ទៀត​។ ប្រទេស​ទាំង​ពីរ​ក៏​ប្ដេជ្ញា​ជួយ​គ្នា​រឿង​រក្សា​ស្ថិរភាព​នយោបាយ​ និង​បញ្ហា​កោះ​តៃវ៉ាន់​ ផង​ដែរ។ តើការបង្កើនយុទ្ធនាការការទូតរបស់ប្រទេសកុម្មុយនិស្តចិន មកលើកម្ពុជាបែបនេះ ឆ្លុះបញ្ចាំងយ៉ាងណាខ្លះចំពោះភាពជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា? លោក មាន ឫទ្ធិ នឹងរាយការណ៍ផ្ទាល់អំពីរឿងនេះ៖