វីដេអូ
តំណាងកូដករណាហ្គាវើលដ៍ដាក់លិខិតស្នើសំពន្យារពេលចូលសាលាដំបូង រាជធានីភ្នំពេញ
2022-11-30
ក្រុមបុគ្គលិកណាហ្គាវើលដ៍ចំនួន៤ រូបគឺអ្នកស្រី រី សុវណ្ណឌី អ្នកស្រី ឈឹម សុខន កញ្ញា សុខ ស្រីពេជ្រ និង កញ្ញា ឈឹម ស៊ីថូ ដែលកំពុងជាប់ពន្ធនាគារ ព្រៃសហៅកាត់ថា (ម២ ) ចូលមកសាលាដំបូងដាក់លិខិតស្នើសំពន្យារពេលចូលរួម នីតិវិធីត្រៀមទាញយកហេតុផលនៅថ្ងៃទី ០១ ខែធ្នូ ២០២២ វេលាម៉ោង ២:៣០នាទីល្ងាចនៅសាលាដំបូងរាជធានីភ្នំពេញ។ ដោយក្នុងលិខិតបានលើកឡើងថាអ្នកទាំងបួននាក់មិនអាចស្វែងរកមេធាវី ដើម្បីធ្វើជាអ្នកតំណាងដោយអាណត្តិ ដើម្បីការពារសិទ្ធិ និង ផលប្រយោជន៍របស់ពួកគាត់បានទេ៕