វីដេអូ
ការទទួលខុសត្រូវរបស់គ្រូពេទ្យ ចំពោះស្ត្រីមានផ្ទៃពោះ ដែលទៅរកសេវាសុខាភិបាល
2022-12-01
ស្របពេលដែលលោកអ្នកនាងមានទឹកចិត្តអាណិតអាសូរ ឈឺចាប់ជំនួសស្រ្តី ឈាង ស្រីអូន នេះ លោកអ្នកនាងប្រាកដជាមានចម្ងល់ដែរថា តើហេតុអ្វីបានស្រ្តី ឈាង ស្រីអូន បែរជាប្រឈមគ្រោះថ្នាក់ស្ទើរបាត់បង់អាយុជីវិតនៅពេលទៅរកការជួយសង្គ្រោះនៅមន្ទីរព្យាបាលឯកជន ដែលជាទីតាំងផ្ដល់សេវាសុខាភិបាលទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធបែបនេះ? ករណីនេះជាឧទាហរណ៍ថ្មីមួយទៀតនៃគ្រោះថ្នាក់ សម្រាប់ស្រ្តីមានផ្ទៃពោះ ដោយសារគ្រូពេទ្យធ្វេសប្រហែស ឬខ្វះក្រមសីលធម៌វិជ្ជាជីវៈ។ តើស្រ្តីមានផ្ទៃពោះ គួរធ្វើយ៉ាងណាខ្លះ ដើម្បីបង្ការគ្រោះថ្នាក់ដល់អាយុជីវិតក្នុងពេលទៅរកសេវាសុខាភិបាល? សូមស្ដាប់ការពន្យល់របស់ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា (CVMA) លោកគ្រូពេទ្យ អ៊ូច វុទ្ធី អំពីរឿងនេះដូចតទៅ៖